Saturday, April 25, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ចខេត្តសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូក្រុងប៉ោយប៉ែត

ដោយ Pothe Thun
05/03/2021
នៅក្នុង សន្តិសុខ និង សង្គម
សមត្ថកិច្ចខេត្តសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូក្រុងប៉ោយប៉ែត
207
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅវេលាម៉ោងប្រមាណ៨ យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនសង្ស័យម្នាក់ កំពុងស្នាក់នៅផ្ទះសំណាក់ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធករណីរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា ជនសង្ស័យ មានឈ្មោះ រឿន ធារិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃាតកម្មគិតទុក (រំលោភសម្លាប់) លើជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង បង្ហាញឲ្យដឹងទៀតថា ជនសង្ស័យ បានលួចស្រឡាញ់ នារីរងគ្រោះ នៅអំឡុងដើមឆ្នាំ២០១៨។ លុះព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ និងវាយលើជនរងគ្រោះ ទើបធ្វើសកម្មភាពរំលោភបានសម្រេចមួយលើក។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

តាមចម្លើយសារភាពដដែល ជនសង្ស័យ ដោយខ្លាចជនរងគ្រោះប្ដឹង ក៏យកកាំបិតចាក់លើបំពង់កជនរងគ្រោះ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ បន្ទាប់មក ជនសង្ស័យបានប្រមូលយកសម្ភារៈជនរងគ្រោះ រួមមាន ទូរសព្ទដៃ ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦,០០០ បាត, ប្រាក់ដុល្លារ ១២០ដុល្លារ និងឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។

វត្ថុតាងដែលសមត្ថកិច្ច ពិនិត្យឃើញក្នុងពេលប្រតិបត្តការមាន៖ កាបូបស្ពាយពណ៌ខ្មៅ១ផ្ទុក ទូរស័ព្ទ ១គ្រឿង, ខ្សែកលោហធាតុពណ៌ទង់ដែង ១ខ្សែ, ចិញ្ជៀនលោហធាតុពណ៌ទង់ដែង ២វង់, កូនកាំបិតបត់ដងលឿង១ និងខោអាវចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ ត្រូវកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ប្រគល់ជូនកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យ បន្តនីតិវិធី៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ករណីរំលោភសម្លាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

អាជ្ញាធរជាតិអប្សរា៖ ការជីកអាចម៍ដីពីទំនប់ព្រែកជីកបុរាណ ក្នុងស្រុកសូទ្រនិគម នឹងបង្កឲ្យខូចរចនាសម្ព័ន្ធប្រភពទឹកបុរាណ

អាជ្ញាធរជាតិអប្សរា៖ ការជីកអាចម៍ដីពីទំនប់ព្រែកជីកបុរាណ ក្នុងស្រុកសូទ្រនិគម នឹងបង្កឲ្យខូចរចនាសម្ព័ន្ធប្រភពទឹកបុរាណ

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    9 shares
    Share 4 Tweet 2

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.