Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ទំនិញម្ហូបអាហារពុំមានសុវត្ថិភាពប្រមាណជាង៨0គីឡក្រាមត្រូវបានមន្ត្រីជំនាញធ្វើការដកហូតនឹងដុតកំទេចចោល

ដោយ Pothe Thun
20/03/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទំនិញនិងម្ហូបអាហារដែលមានផ្ទុកសារធាតុគីមី ពុំមានសុវត្ថិភាពទម្ងន់ជាង៨០គីឡូក្រាមដែរបានដាក់លក់នៅក្នុងផ្សារស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តសៀមរាប បានធ្វើការដកហូតយកទៅដុតកំទេចចោល ដោយប្រតិបត្តិការណ៍នេះមានការចូលរួមពីលោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិន មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋានស្រុកវ៉ារិន និងមន្ត្រីឃុំស្រែណូយផងដែរ។

លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តសៀមរាប បានអោយដឹងថា ម្ហូបអាហារខូចគុណភាពដែរក្រុមការងារលោកដកហូតបានរួមមាន ទឹកកន្ទុយក្រពើ ALOE VERA ១៦២ដប នំកូនក្មេងចំនួន ៧២០កញ្ចប់ នំដំឡូងចំនួន ១០០កញ្ចប់ និងទឹកកដោះគោខាប់ចំនួន ៩កំប៉ុង ត្រូវបានដកហូតពីដេប៉ូលក់ភេសជ្ជៈធំៗ ចំនួន៣ នៅក្នុងឃុំស្រែណូយ ដែលសុទ្ធតែទំនិញហួសកាលបរិច្ឆេទ ជាទំនិញមានសំបកវេចខ្ចប់ខូចទ្រង់ទ្រាយដើម ដូចជាកំពិត ច្រែស ប៉ោង។ល។ ទំនិញទាំងនោះត្រូវបានដកហូត ហើយម្ចាស់ដេប៉ូចែកចាយទាំងអស់បានទទួលនូវការពន្យល់អប់រំពីមន្ត្រីជំនាញ ពីការថែរក្សា របៀបនៃការដាក់តាំងលក់ របៀបនៃការមើលកាលបរិច្ឆេទ ការទទួលខុសត្រូវ ដូចជាទទួលទំនិញចូលត្រូវតែមានវិក័យប័ត្រ និងការទទួលខុសត្រូវផ្លូវច្បាប់ផ្សេងៗទៀត ក្នុងការទទួលនឹងការចែកចាយទំនិញមិនមានភាពប្រក្រតីទៅនិងបទបញ្ញត្តិនានា។

លោកបញ្ជាក់ទៀតថា បើទោះបីជាយ៉ាងនេះក្តី សំណាកគំរូម្ហូបអាហារចំនួន ១៤គំរូ ក្នុងចំណោមទំនិញហូបចុក ៩មុខ ក្រុមការងារបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់ដោយប្រើតេស្តឃីត នៅលើទីផ្សារក្នុងឃុំស្រែណូយចំនួន ២ គឺផ្សារស្រែណូយចាស់ និងផ្សារស្រែណូយថ្មី។ ជាលទ្ធផល គឺមន្ត្រីជំនាញ បានរកឃើញពពុះសណ្តែកទម្ងន់ ១គីឡូក្រាម នៅផ្សារឃុំស្រែណូយ បានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

ក្នុងឱកាសនោះដែរលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលបានចូលរួមសហការស្អិតរមួតជាមួយស្ថាប័នជំនាញក្នុងការពង្រឹងសុវត្ថិភាពម្ហូបអាហារក្នុងមូលដ្ឋាន លើកកំពស់សុខភាពសារធារណៈ ពិសេសក្នុងសម័យកាលនៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលទាមទារអោយប្រជាជនយើងរស់នៅល្អ ហូបចុកល្អ និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ៕

អត្ថបទ និង រូបភាព៖ ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញចូលសង្កាត់គោកចក និងផ្អាកដំណើរការបណ្ដោះអាសន្នទីតាំងឯកជនមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញចូលសង្កាត់គោកចក និងផ្អាកដំណើរការបណ្ដោះអាសន្នទីតាំងឯកជនមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

ក្រុមការងារសាលគណខេត្តសៀមរាបនិមន្តចុះសួរសុខទុក្ខក្រុមការងារត្រួតពិនិត្យទៅព្រំប្រទល់ស្រុកជីក្រែងនិងស្រុកស្ទោង

ក្រុមការងារសាលគណខេត្តសៀមរាបនិមន្តចុះសួរសុខទុក្ខក្រុមការងារត្រួតពិនិត្យទៅព្រំប្រទល់ស្រុកជីក្រែងនិងស្រុកស្ទោង

សារាចរណែនាំ ស្ដីពី

សារាចរណែនាំ ស្ដីពី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.