Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

អ្នកបំរើសេវាកម្មដឹកជញ្ជូននៅក្រុងសៀមរាប អនុវត្ដន៍វិធានការណ៍ការពារកូវីដ-១៩ បានស្ទើរមួយរយភាគរយ

ដោយ Pothe Thun
24/03/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
88
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នករត់ម៉ូតូឌុប ផាសអាប់ និងអ្នករត់ធុកៗ នៅក្នុងខេត្ដសៀមរាប បានអះអាងថា ពួកគាត់បានអនុវត្ដវិធានការណ៍ ការពារជំងឺកូវីដ-១៩ បានប្រមាណ៩០ភាគរយ ជាពិសេសបានអនុវត្ដការពារបីកុំបីការពារជាប់ជានិច្ច ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ខណៈដែលខេត្ដនេះ រកឃើញអ្នកឆ្លងជំងឺសាហាវនេះក្នុងសហគមន៍ចំនួន៥នាក់។ វិធានការណ៍បីការពារ ៣កុំ រួមមាន ពាក់ម៉ាស់ លាងដៃ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១មែត្រកន្លះឡើង។ ដោយឡែកបីកុំ រួមមាន កុំចូលកន្លែងបិទជិតគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងខ្យល់ចេញចូលល្អ កុំទៅកន្លែងមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំគៀកស្មាគ្នា កុំអោយថើបគ្នា។

អ្នករត់ផាសអាប់មួយរូប លោក សន សុខរ៉ាត់ នៅក្រុងសៀមរាប លោកបានលើកឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ វិធានការណ៍៣ការពារបីកុំនេះ លោកយល់ថា គឺជាវិធានការណ៍ដ៍ល្អប្រសើរសម្រាប់ការពារជំងឺឆ្លងកូវីដ១៩ ដោយលោកថា លោកបានអនុវត្ដន៍ជាប់ខ្លួនជានិច្ច ដូចជាបានដាក់ទឹកអាកុលជាប់ខ្លួនតាមផាសអាប់ ដើម្បីអោយភ្ញៀវលាងដៃ ព្រមទាំងអោយភ្ញៀវពាក់ម៉ាស់ជាប់ជាប្រចាំ ជាពិសេសណែនាំអោយប្រាប់ភ្ញៀវអោយអនុវត្ដពេលឡើងជិះផាស់អាប់ផងដែរ។ លោកបានបន្ដថា វិធានការណ៍នេះ លោកបានអនុវត្ដជាប់ជានិច្ច ក្រោយពេលផ្ទុះមេរោគកូវីដ១៩ចូលក្នុងខេត្ដសៀមរាបខ្លាំង ចាប់ពីថ្ងៃ២០ខែមីឆ្នាំ២០២១នេះ។ បន្ទាប់ពីមានព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈលោកមើលឃើញថា ប្រជាពលរេដ្ឋខ្មែរបានអនុវត្ដវិធានការណ៍ការពារនេះស្ទើរ១០០ភាគរយ ដូចនៅតាមភោជនីយដ្ឋានពេលដើរចូលផ្សារជាដើម។

ដោយឡែកអ្នករត់ធុកៗ និងម៉ូតូឌុបពីររូបទៀត បានអោយដឹងស្រដៀងគ្នាដែរថា តាមការសង្កេតឃើញរបស់ពួកគាត់ មានអ្នកធ្វើដំណើរនៅក្រុងសៀមរាប តាមម៉ូតូផ្ទាល់ខ្លួនក្ដី ជិះផាស់អាប់ ឬម៉ូឌុបក្ដី ពួកគេបានពាក់ម៉ាស់ការពារជាប់ខ្លួនជានិច្ច ដោយតាមការប៉ាន់ប្រមាណ៩០ភាគរយ ឡើងទៅ១០០ភាគរយហើយ ព្រោះបារម្ភខ្លាចឆ្លងមេរោគដ៍កាចសាហាវនេះ ចូលដល់ក្រុមគ្រយសារបស់គាត់។ ពួកគាត់បន្ដថា ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈនេះ បានធ្វើអោយប៉ះពាល់ដល់ជីវភាពគ្រួសារខ្លាំង ជាងព្រឹត្ដិកាណ៍សហគមន៍មុនៗទៅទៀត ធ្វើអោយប៉ះពាល់ដល់ជីវភាព ដោយសារអ្នកធ្វើដំណើរមានការធ្លាក់ចុះជាបន្ដបន្ទាប់។ ប៉ុន្ដែយ៉ាងនេះក្ដីពួកគាត់ជាប្រជាពលរដ្ឋក៍នៅតែបន្ដចូលរួមអនុវត្ដវិធានការណ៍ការជំងឺឆ្លងនេះជានិច្ច ជាពិសេសចូលរួមអនុវត្ដវិធានការណ៍៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការាត្បាតជំងឺកូវីដ១៩នេះចូលក្នុងសហគន៍របស់ពួកគាត់បន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

 

សូមជម្រាបថា នៅក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ខេត្ដសៀមរាប បានរកឃើញវិជ្ជមានចំនួន០៥នាក់ ក្នុងនោះមានកុមារអាយុ១៣ឆ្នាំម្នាក់ និងមានពលរដ្ឋបានធ្វើចត្ដាឡីស័កជាងពីរពាន់នាក់។ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានអោយដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ទាំង៥នាក់នោះ ទី១មានឈ្មោះ ហ៊ន ស្រីនឿត អាយុ៣៥ឆ្នាំរស់នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្ដសៀមរាប ធ្វើដំណើរមកពីខេត្ដព្រះសីហនុ ដោយបានរកឃើញវិជ្ជមាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ ទី២ ឈ្មោះ ម៉ាប់ វុន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្ដកណ្ដាល រកឃើញផ្ទុកមេរោគកូវីដ១៩នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ ទី៣ឈ្មោះ អ៊ឹង ឡាង ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មកពីខេត្ដកំពង់ស្ពឹ បានរកឃើញមេរោគនៅថ្ងៃទី២១ ខែមីនា ហើយនៅថ្ងៃទី២២ ខែមីនានេះ បានរកឃើញប្រពន្ធនិងកូនប្រុសអាយុ១៣ឆ្នាំម្នាក់។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ” ៣កុំ ៣ការពារ”៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ 

ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប នាំសម្ភារៈមួយចំនួនជូនដល់អាជ្ញាធរឃុំកំពង់ឃ្លាំង

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប នាំសម្ភារៈមួយចំនួនជូនដល់អាជ្ញាធរឃុំកំពង់ឃ្លាំង

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគល់អំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងស្រុកស្រីស្នំ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគល់អំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.