Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្ត្រមណ្ឌលសៀមរាប សំណូមពរឱ្យព្រះសង្ឃអនុវត្តតាមខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមកឱ្យមានប្រសិទ្ឋភាព

ដោយ Pothe Thun
29/03/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
តំណាងរាស្ត្រមណ្ឌលសៀមរាប សំណូមពរឱ្យព្រះសង្ឃអនុវត្តតាមខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមកឱ្យមានប្រសិទ្ឋភាព
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបើក ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ប្រគេនដល់ព្រះចៅអធិការ ភិក្ខុ-សាមណេរ គណៈកម្មការអាចារ្យ នៅវត្តទេពពោធិវង្សស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប បានសំណូមពរដល់អង្គប្រជុំ សូមធ្វើការចាប់អារម្មណ៍ទៅលើខ្លឹមសារទាំង ៧ ចំណុច ដែលមានចែងក្នុងសង្ឃប្រកាស ដើម្បីរក្សាគុណតម្លៃនិងកិត្យានុភាពរបស់ព្រះពុទ្ធសាសនា ដោយបន្តអនុវត្តខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមក និងលិខិតបទដ្ឋានគតិយុតិ្តនានាដែលនៅជាធរមាន ឱ្យមានប្រសិទ្ឋភាព ។

ជាមួយគ្នានោះ ឯកឧត្តម បាន ជំរុញនិងលើកទឹកចិត្តឱ្យមានការបង្កើតពុទ្ធមណ្ឌលវិបស្សនាធុរៈឱ្យកាន់តែច្រើន សម្រាប់ជាចលករជួយជំរុញចលនាមហាជនឱ្យចូលរួមបដិបត្តិសមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋានឱ្យមានបរិមាណច្រើននៅទូទាំងប្រទេស សំដៅអប់រំបញ្ញាឱ្យមានសុខុមាលភាពនិងភាពសុខស្ងប់ផ្នែកផ្លូវចិត្ត, ពង្រឹងវិស័យពុទ្ធិកសិក្សាគ្រប់កម្រឹត (បឋម មធ្យម ឧត្តម និងក្រោយឧត្តម), ពង្រឹងការបដិបត្តិធម៌វិន័យរបស់ភិក្ខុ សាមណេរឱ្យសក្តិសមជា សមណៈមានភាពថ្លៃថ្នូរ ។ឯកឧត្តម សៀង ណាំ បានផ្តាំផ្ញដល់ភិក្ខុ -សាមណេរគ្រប់អង្គ មិនត្រូវធ្វើឬចូលរួមដង្ហែជាក្បួនបាតុកម្ម កូដកម្ម កុប្បកម្ម ក្នុងទីសាធារណៈដែលនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់អ្នកបួសផ្ទុយទៅវិញត្រូវពង្រឹងការគោរពចំពោះគ្រូឧបជ្ឈាយាចារ្យ និងព្រះថេរៈទាំងឡាយ, លើសពីនេះ ត្រូវពង្រឹងលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ដោយផ្សារភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អ ធានានូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនិកជន លុបបំបាត់នូវការបែងចែកនិន្នាការសាសនាទៅតាមជំនឿដោយគ្មានហេតុផល។ បន្តការងារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេស ចូលរួមការអប់រំសីលធម៌សង្គមឱ្យបានខ្លាំងក្លាដល់ស្រទាប់យុវជននិងសិស្សានុសិស្ស ដើម្បីទប់ស្កាត់នូវរាល់អំពើអសកម្មទាំងឡាយរបស់យុវជន មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសកម្មភាពក្មេងទំនើងជាដើម។ល។

សូមជំរាបថា៖ថ្ងៃទី២៩ខែមិនាឆ្នាំ២០២២ សាលាអនុគណក្រុងសៀមរាបសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំឡើង ពិធីផ្សព្វផ្សាយនេះពេញមួយថ្ងៃដោយបានការនិមន្តនិងអញ្ជើញ ចូលរួមពីសំណាក់ព្រះចៅអធិការ គ្រូសូធ្យស្តាំ-ឆ្វេង អាចារ្យ គណៈកម្មការវត្ត និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងលោក លោកស្រី ចៅសង្កាត់ទាំង១២ ក្នុ្ងងក្រុងសៀមរាប សរុបប្រមាណចំនួន២៣០អង្គ/នាក់ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ទូទាំងក្រុងសៀមរាប មានវត្តគណៈមហានិកាយ ចំនួន៤០ វត្ត និងអាស្រម ១ មានព្រះសង្ឃចំនួន១៣១៨អង្គ ភិក្ខុចំនួន ៥៤៦អង្គ, សាមណេរចំនួន ៧៧២អង្គ។ចំពោះវិស័យ ពុទ្ធិកសិក្សា វិញ យើងបានបណ្តុះបណ្តាលព្រះសង្ឃតាមរយៈសាលាពុទ្ធិកៈទាំងបីកម្រឹត គឺពុទ្ធិកបឋមសិក្សា ពុទ្ធិកអនុវិទ្យាល័យ និងពុទ្ធិកវិទ្យាល័យ។ ដោយឡែកពុទ្ធិកសាកលវិទ្យាល័យពុំទាន់មាននៅឡើយ គឺសមណសិស្សត្រូវទៅបន្តការសិក្សា នៅរាជធានីភ្នំពេញ និងបាត់ដំបង សម្រាប់ឧត្តមសិក្សានេះ។នេះបើតាមរបាយការណ៍របស់ព្រះវិជ័យរង្សី សាសនធរោ ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូប្រាសាទរង្សី ព្រះអនុគណក្រុងសៀមរាប។

អត្ថបទ និងរូបភាព៖ យូ វង្ស

Tags: តំណាងរាស្ត្រ​មណ្ឌល​សៀមរាបព្រះសង្ឃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អំពើជួញដូរមនុស្ស ជាបទល្មើសគួរឲ្យស្អប់ខ្ពើម ដែលទាមទារឲ្យគ្រប់ភាគីរួមគ្នា ជាធ្លុងមួយ ដើម្បីយកឈ្នះ

អំពើជួញដូរមនុស្ស ជាបទល្មើសគួរឲ្យស្អប់ខ្ពើម ដែលទាមទារឲ្យគ្រប់ភាគីរួមគ្នា ជាធ្លុងមួយ ដើម្បីយកឈ្នះ

កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២

កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលការរីចរាលដាលជំងឺកូវីដ-១៩

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលការរីចរាលដាលជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.