Wednesday, February 8, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំដំណើរការចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១

ដោយ Pothe Thun
02/12/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំផ្សព្សផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមនឹងប្រតិភូអមដំណើរ តំណាងមន្ទីរ ប្រធាន-អនុប្រធាន សមាជិកសមាជិកាសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងអាជីវករ ពាណិជ្ជករជាច្រើនរូប។

លើកឡើងក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត ហ៊ុយ ភាវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បង្ហាញថា សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិក សមាជិកា សម្រាប់បំពេញការងារការិយាល័យប្រតិបត្តិអាណត្តិថ្មី សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ ការបោះឆ្នោតអាណត្តិថ្មីនេះ សភាពាណិជ្ជកម្មកម្ពុជា ត្រូវបោះឆ្នោតជ្រើសរើសសមាជិក សមាជិកា ចំនួន១០រូប បង្រ្គប់កូរ៉ុម ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន ហិរញ្ញិក លេខាធិការ សម្រាប់បំពេញការជាប្រចំាថ្ងៃជាមួយស្ថាប័នអង្គភាពផ្សេងៗ។ ក្នុងនោះសមាជិក សមាជិកាទាំងអស់ ដែលចង់ឈរឈ្មោះជាសមាជិក សមាជិកាជ្រើសតំាង ត្រូវមកដាក់ពាក្យឈរឈ្មោះឲ្យបានមុនថ្ងៃទី២៨ ខែធ្នូនេះ។

លោក នាក់ ណេរ៉ុន បានបង្ហាញថា ជាមួយសក្ដានុពលនៃវិស័យទេសចរណ៍ រួមនឹងវិស័យផ្សេងៗជាច្រើនទៀត បានជំរុញដល់សេដ្ឋកិច្ចខេត្តមានការរីកចម្រើនជាបន្តបន្ទាប់។ ក្រោយការបើកសេដ្ឋកិច្ចពេញលេញឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩បានធូរស្រាល សមិទ្ធផលផ្លូវ ៣៨ខ្សែ ក៏ជាចំណុចខ្លាំងសម្រាប់របស់ខេត្តផងដែរ។ សម្រាប់ថ្ងៃអនាគត គម្រោងផ្លូវតភ្ជាប់ផ្លូវពីខេត្តសៀមរាប ទៅកាន់បណ្ដាខេត្តផ្សេងៗ ក៏នឹងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាបន្តបន្ទាប់ ជាក់ស្ដែងផ្លូវពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង នឹងក្លាយជាសមិទ្ធផលដ៏លេចធ្លោបន្ថែមទៀត ក្នុងវិស័យដឹកជញ្ជូនក្នុងប្រទេស។

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

07/02/2023
សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

06/02/2023

ឯកឧត្តម ម៉ៅ ថូរ៉ា មានប្រសាសន៍ថា សភាពាណិជ្ជកម្មពុំមានគោលនយោបាយផ្ទាល់ខ្លួននោះទេ គឺត្រូវអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់។ ក្នុងនោះក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ ក៏បានចេញនូវលិខិតមួយណែនាំដល់អាជ្ញាធរខេត្ត សហការជាមួយសភាពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងក្នុងខេត្តរបស់ខ្លួន។ សព្វថ្ងៃនេះនៅតាមបណ្ដាខេត្តមួយចំនួន មានបញ្ហាចម្បងមួយ គឺការតាំងពិពរណ៌ ជាពិសេសសំណើសុំតាំងពិពរណ៌របស់ប្រទេសជិតខាង នៅលើទឹកដីប្រទេសកម្ពុជា ហើយភាគច្រើនផលិតផលរបស់ប្រទេសជិតខាងនោះ មានច្រើនជាងផលិតផលក្នុងស្រុក ដូចនេះសភាពាណិជ្ជកម្ម គួរតែធ្វើការសហការជាមួយប្រទេសជិតខាងរៀបចំជាពិពរណ៌ ដោយនាំយកផលិតផលរបស់យើង ទៅតាំងបង្ហាញនៅក្នុងប្រទេសជិតខាងវិញ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះខេត្តសៀមរាប ដែលមានសមាជិកសភាពាណិជ្ជកម្មក្នុងខេត្តច្រើនគួរឲ្យកត់សម្គាល់ ដើម្បីពង្រឹងសភាពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ។ ជាមួយគ្នានោះដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងកិច្ចប្រជុំបើកការិយាល័យចុះឈ្មោះបោះឆ្នោតនាពេលនេះដែរ ឯកឧត្តម ក៏សូមសំណូមពរដល់អ្នកចូលរួមទាំងអស់ ធ្វើការសាកសួរឲ្យបានផុលផុស សម្រាប់ជាប្រយោជន៍ដល់ការរីកចំរើនក្នុងសកម្មភាពធុរកិច្ចរបស់ខ្លួន៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួង​ពាណិជ្ជកម្មសភាពាណិជ្ជកម្ម​ខេត្តសៀមរាប-ឧត្តរមានជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បេក្ខជនក្នុងខេត្តសៀមរាបជាង១០,០០០នាក់ចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២២

បេក្ខជនក្នុងខេត្តសៀមរាបជាង១០,០០០នាក់ចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២២

គិតត្រឹមថ្ងៃទី៦ ខែធ្នូនេះ ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប ជាង៣ម៉ឺននាក់ហើយ បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងបញ្ជីបោះឆ្នោត

គិតត្រឹមថ្ងៃទី៦ ខែធ្នូនេះ ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប ជាង៣ម៉ឺននាក់ហើយ បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងបញ្ជីបោះឆ្នោត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំបើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅខេត្តសៀមរាប

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំបើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    844 shares
    Share 338 Tweet 211
  • យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

    522 shares
    Share 209 Tweet 131
  • បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

    451 shares
    Share 180 Tweet 113
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    335 shares
    Share 134 Tweet 84
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    182 shares
    Share 73 Tweet 46

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (455)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,969)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,504)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (665)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (772)
  • សាសនា និង មនុស្សធម៌ (785)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.