Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

លិខិតឆ្លងដែននិង​ឯកសារ​សំខាន់ៗ​មួយចំនួន​របស់​ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់ ដែល​ចោរឆក់​កាបូប​ត្រូវបាន​រកឃើញ​

ដោយ Pothe Thun
30/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
93
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅវេលា​ល្ងាច​ម៉ោង​៧:២០ នាទី ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ស្ត្រី​ជា​ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់ ដែល​ត្រូវ​ចោរ​២​នាក់​ឆក់​កាបូប​នោះ ទទួលបាន​លិខិតឆ្លងដែន និង​ឯកសារ​សំខាន់ៗ​មួយចំនួនទៀត​វិញ​ហើយ បន្ទាប់ពី​សមត្ថកិច្ច​ប្រឹងប្រែង​ស្វែង​យ៉ាង​ហ្មត់ចត់ នៅក្នុង​ព្រៃ​តំបន់​អង្គរ​។

​បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​ពី​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គោកចក បាន​ចុះ​ធ្វើការ​រុករក​នៅតាម​ព្រៃ​នៃ​តំបន់​អង្គរ ដែល​ជនសង្ស័យ​បាន​បោះចោល​សម្ភារៈ ដែល​ឆក់​បាន​ពី​ជនរងគ្រោះ​។ ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​នូវ​លិខិតឆ្លងដែន និង ឯកសារ​សំខាន់ៗ​មួយចំនួនទៀត របស់​ជនរងគ្រោះ ។​

​ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​ឯកឧត្តម ទៀត សីហា អភិបាលខេត្ត​សៀមរាប ក្នុងករណី​ចោរឆក់​លើ​ស្ត្រី​ជា​ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់​នេះ តំណាង​រដ្ឋបាល​សាលាខេត្ត និង​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​អញ្ជើញ​ទៅ ប្រគល់​លិខិតឆ្លងដែន និង​ឯកសារ​សំខាន់ៗ​មួយចំនួនទៀត ក្នុងឱកាស​នោះ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​បន្ទាប់ពី​ទទួលបាន​លិខិតឆ្លងដែន និង ឯកសារ​សំខាន់ៗ​មួយចំនួនទៀត អ្នកស្រី ហ្វា​ទី​មី អារ៉ាប់​សេក ជា​ជនរងគ្រោះ បាន​ថ្លែងអំណរគុណ​ចំពោះ ការយកចិត្តទុកដាក់ របស់​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​កម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្តសៀមរាប​ទាំងអស់ ចំពោះ​ករណី​របស់​អ្នកស្រី​។​

​អ្នកស្រី​ហ្វា​ទី​មី អារ៉ាប់​សេក សំណូមពរ​ដល់ តុលាការ​ផ្ដន្ទាទោស ចំពោះ​ជនល្មើស ទៅតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សូមជម្រាបថា បន្ទាប់ពី​អ្នកស្រី​ហ្វា​ទី​មី អារ៉ាប់​សេក ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់ ជា​បុគ្គលិក​ធ្វើការ​ក្នុង​ធនាគារ​លំដាប់​ពិភពលោក​មួយ បាន​ជួប​ករណី​ចោរឆក់​កាបូប​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខណៈពេល​នោះ មាន​សារព័ត៌មាន​មួយចំនួន​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អ្នកស្រី រួម​នឹង​ស្នាក​ស្នាមរបួស​លើ​ផ្ទៃមុខ យកទៅផ្សព្វផ្សាយដោយពុំបាន សុំការអនុញ្ញាតពីអ្នកស្រី ដែលដំណឹងនេះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​កូនស្រី​វ័យ​១៤​ឆ្នាំ របស់​អ្នកស្រី​កំពុង​សិក្សា និង​ប្រឡង​។ ហើយ​អ្នកស្រី​បញ្ជាក់ថា ប្រសិនបើ​ស្នាក​ស្នាមរបួស​នេះ​មិន​មានការ​ជាសះស្បើយ​ទេ អ្នកស្រី​ពិតជា​មានការ​សោកស្ដាយ និង​ខ្មាសអៀន​ខ្លាំងណាស់​។​

​អត្ថបទ និង រូបថត​៖ លោក គឿន វេត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គោកចកខេត្តសៀមរាបចោរឆក់​កាបូប​ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់លិខិតឆ្លងដែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​ក្រសួងកសិកម្ម​អះអាងថា ការផ្តល់​ជំនួយ​តាមរយៈ​អង្គការ​ដៃគូ សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់ធ្វើ​ការអភិរក្ស​ធនធាន​ធម្មជាតិ គឺជា​រឿង​មួយ​ល្អប្រសើរ​

មន្ត្រី​ក្រសួងកសិកម្ម​អះអាងថា ការផ្តល់​ជំនួយ​តាមរយៈ​អង្គការ​ដៃគូ សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់ធ្វើ​ការអភិរក្ស​ធនធាន​ធម្មជាតិ គឺជា​រឿង​មួយ​ល្អប្រសើរ​

អាជ្ញាធរ​ខេត្តសៀមរាប បញ្ជាក់ថានឹង​នៅតែ​បន្ត​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្មនិង​ស្លាក​យីហោ ប៉ាណូ ដែល​គ្មាន​ច្បាប់ ចាប់ពី​ដើមខែ​មិថុនា​នេះ​តទៅ​

អាជ្ញាធរ​ខេត្តសៀមរាប បញ្ជាក់ថានឹង​នៅតែ​បន្ត​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្មនិង​ស្លាក​យីហោ ប៉ាណូ ដែល​គ្មាន​ច្បាប់ ចាប់ពី​ដើមខែ​មិថុនា​នេះ​តទៅ​

ការដ្ឋាន​ស្ថានីយ៍​ប្រេងឥន្ធនៈ ៨​ទីតាំងនៅ​ស្រុក​បន្ទាយស្រី​និង​ស្រុក​ប្រាសាទបាគង ពិនិត្យឃើញ​គ្មាន​លិខិតអនុញ្ញាត​

ការដ្ឋាន​ស្ថានីយ៍​ប្រេងឥន្ធនៈ ៨​ទីតាំងនៅ​ស្រុក​បន្ទាយស្រី​និង​ស្រុក​ប្រាសាទបាគង ពិនិត្យឃើញ​គ្មាន​លិខិតអនុញ្ញាត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.