Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី ៦ បានបញ្ចប់​នៅ​ព្រឹក​នេះ ជាមួយ​អត្ត​ព​លិ​កជាង​៣​ពាក់​នាក់​

ដោយ Pothe Thun
04/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
https://www.facebook.com/tvsiemreap/videos/447384256108352/
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ ចំនួន​៣,៥០០​នាក់ បានមក​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី ៦ (Khmer Empire Marathon) ឆ្នាំ​២០១៩ នា​វេលា​ម៉ោង​៤​ព្រឹក​ស្រាងៗ ថ្ងៃទី​០៤ ខែសីហា​នេះ នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។​

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានឱ្យដឹងថា គោលបំណង​នៃ​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​នាពេលនេះ ផ្ដោត​សំខាន់​លើ​ការផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុង​រដូវ​ធ្លាក់​ភ្លៀវ ហើយក៏​ផ្សារភ្ជាប់​នូវ​សកម្មភាព មនុស្សធម៌ ក្នុងការ​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ កិច្ចការ​សង្គម មនុស្សធម៌​នានា ជាពិសេស​គឺ​បន្ថែម​គោលបំណង​ថ្មី​មួយ គឺ​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន ក៏ដូចជា​ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​កម្ពុជា​ទាំងអស់ គឺ​ដើម្បី​អបអរសាទរ​ការរត់​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​។​

​អត្ត​ព​លិ​ក ចំនួន​៣,៥០០​នាក់ ក្នុងនោះ​ជនបរទេស​ចំនួន ១,៥៨៤​នាក់ បានមកពី​៥០​ប្រទេស ដោយ​ចំនួន​នេះ​បាន​កើនឡើង ១៥% បើ​ប្រៀបធៀប​ទៅនឹង​ព្រឹត្តិការណ៍​ដូចគ្នា កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​។ ក្នុង​ព្រឹត្តិការណ៍​នេះ អ្នករត់​ជា​ជនជាតិ​ចិន​មាន​ចំនួន​ច្រើនជាងគេ ដោយ​ឈរ​នៅ​លំដាប់​ទី​១ ជនជាតិ​វៀតណាម ទី​២ និង​ជនជាតិ​ជប៉ុន ឈរ​នៅ​លំដាប់​ទី​៣ ខណៈ​ជនជាតិ​កម្ពុជា មាន​ចំនួន ១,៩១៦​នាក់ ក៏មាន​ចំនួន​កើនឡើង​១០%​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​អះអាងថា ចំពោះ​ការ​ផ្តល់នូវ​ចំណាត់ថ្នាក់​ជ័យលាភី​នោះ គឺមាន​ភាពយុត្តិធម៌​បំផុត ដោយ​គណៈកម្មការ​ធ្វើតាម​បច្ចេកវិទ្យា​ទំនើប តាម​ម៉ាស៊ីន​ស្វ័យប្រវត្តិ ដោយមាន​ភ្ជាប់​បន្ទះ​ឈី​ប (Chip) បំពាក់​នៅលើ​ស្បែកជើង​របស់​អត្ត​ព​លិ​ក​ទាំងអស់ នៅពេល​ចេញដំណើរ និង​មក​ដល់ទី ពោលគឺ​ផ្ទៀងផ្ទាត់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ឥតមាន​ល្អៀង​ឡើយ​។

​ចំពោះ​ការរៀបចំ​ការតាមដាន​ដោយ​បច្ចេកវិទ្យា​ទំនើប​នេះ កីឡាករ​ដែល​បាន​ចូលរួម​នាពេលនោះ លោក ទ្រី​ស្យ៊ែ​ន ជនជាតិ រ៉ូ​ម៉ា​នី និង​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក បានបង្ហាញ​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​ការរីកចម្រើន​យ៉ាងខ្លាំង​របស់​កម្ពុជា ហើយ​ថែមទាំង​ស្ញើ​ច​សរសើរ ដល់​គណៈកម្មការ​រៀប​ចំ​ទិវា​ម៉ារ៉ាតុន​កម្ពុជា​ផងដែរ​។​

​ដោយឡែក ចំពោះ​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត រួមមាន​៖ រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​បុរស​-​នារី ដែល​ត្រូវ​ចេញដំណើរ​មុនគេ នា​វេលា​ម៉ោង​៤​ទៀបភ្លឺ​, វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​បុរស​-​នារី​, ១០​គីឡូម៉ែត្រ​បុរស​-​នារី និង​វិញ្ញាសា​រត់​កម្សាន្ដ​លក្ខណៈ​គ្រួសារ​៣​គីឡូម៉ែត្រ ទីតាំង​ចេញដំណើរ និង​ដល់ទី​ព្រ័ត្រ គឺ​នៅមុខ​ប្រាសាទអង្គរវត្ត​។​

​លទ្ធផល​ជ័យលាភី វិញ្ញាសា​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ​កីឡាការិនី​ចិន (SHN Hong Xia), លេខ​២ កីឡាការិនី​ជប៉ុន (Yamamoto Mari) និង​លេខ​៣ កីឡាការិនី​ជប៉ុន (Yamamoto Eri)​។ ចំពោះ​ចំងាយ ៤២​គីឡូម៉ែត្រ ផ្នែក​បុរស​លេខ​១ បាន​ទៅលើ​កីឡាករ​កម្ពុជា (Takizaki Kuniaki), លេខ​២ កីឡាការិនី​ជប៉ុន (Yoneda Michiyo) និង​លេខ​៣ កីឡាករ អាមេរិក (Gruber Tim)​។​

​ដៅ​យ​ឡែក លទ្ធផល​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ ផ្នែក​នារី ជ័យលាភី​បាន​ទៅលើ​កីឡាការិនី​ជប៉ុន​ទាំងអស់ (​លេខ​១​កីឡាការិនី Tanimara Yuko​។ លេខ​២ កីឡាការិនី SASAKI Natsuke និង​លេខ​៣ កីឡាការិនី Mashita Mieko) ខណៈ​ផ្នែក​បុរស​លេខ​១ បាន​ទៅលើ​កីឡាករ​ជប៉ុន (Yamauchi Daisuke) លេខ​២​បាន​ទៅលើ​កីឡាករ​កម្ពុជា (​ម៉ា វី​រ៉ូ​) និង​លេខ​៣ កីឡាករ​អង់គ្លេស (David George)​។​

​លទ្ធផល​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​នារី​លេខ​១ បាន​ទៅលើ​កីឡាការិនី​សហរ​ដ្ធ​អាមេរិក (Gernin Michlle) លេខ​២ បាន​ទៅលើ​កីឡាការិនី​ជប៉ុន (Konishi Mosako) និង​លេខ​៣ បាន​ទៅលើ​កីឡាការិនី​អង់គ្លេស (Vogel Sophie)​។ ផ្នែក​បុរស លេខ​១​បាន​ទៅលើ​កីឡាករ​កម្ពុជា (​ឡៃ តេ​រ៉ង់​) លេខ​២ បាន​ទៅលើ​កីឡាករ​កម្ពុជា (​វ៉ាន់ ភា​រ៉ា​) និង​លេខ​៣​បាន​ទៅលើ​កីឡាករ​សហរ​ដ្ធ​អាមេរិក (Vishnevsky Mark)៕

​អត្ថបទ និង រូបភាព ៖ លោក ឃុ​ត សៅ និង​មន្ត្រី​មន្ទីរ​ព័ត៌មាន​
​កែសម្រួល​៖ លោក សេង ផល្លី​

Tags: Khmer Empire Marathon​ក្រសួង​ទេសចរណ៍ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី ៦​ប្រាសាទអង្គរវត្ត​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្មនិង​អភិបាល​ខេត្តសៀមរាប នាំយក​ស្រូវពូជ ២៩​តោន ចែកជូន​ប្រជាកសិករ​ស្រុក​ចំនួន​២ ក្នុង​ខេត្តសៀមរាប​

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្មនិង​អភិបាល​ខេត្តសៀមរាប នាំយក​ស្រូវពូជ ២៩​តោន ចែកជូន​ប្រជាកសិករ​ស្រុក​ចំនួន​២ ក្នុង​ខេត្តសៀមរាប​

កូនភ្លោះ​៣​នាក់ទើប​សម្រាល​ក្នុង​ខេត្តសៀមរាប ទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

កូនភ្លោះ​៣​នាក់ទើប​សម្រាល​ក្នុង​ខេត្តសៀមរាប ទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង​ជាង​១១​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​

កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង​ជាង​១១​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9048 shares
    Share 5450 Tweet 1499
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.