សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ច និង កសិកម្ម

មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ

ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប លោក ហ៊ុន រស្មី បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា នេះថា អាជីវករដែរប្រកបរបរលក់ផលិតផលថ្នាំ និងជីគីមីកសិកម្មដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬលក់ផលិតផលដែលគ្មានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ អាចប្រឈមនឹងការផាកពិន័យ និងឈានដល់ការបិទអាជីវកម្ម។ ចំពោះដេប៉ូលក់ថ្នាំ និងជីគីមីកសិកម្ម ត្រូវតែមានលិខិតអនុញ្ញាតបើកអាជីវកម្មដែលទទួលស្គាល់ ពីច្រកចេញចូលតែមួយ និងលក់ផលិតផលកសិកម្មណា ដែលមានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ...

ព័ត៌មានលំអិត

ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ

លាតសន្ធឹងលើផ្ទៃដី១០២២ហិកតា ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រៃសហគមន៍នេះ មិនត្រឹមតែជាតំបន់ការពារដើមឈើ ឲ្យរួចផុតពីការទន្ទ្រានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាជម្រកសត្វព្រៃ និងជាកន្លែងផ្តល់នូវអនុផលព្រៃឈើយ៉ាងសំបូរបែបដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង។ លោក ម៉ៅ ង៉ិ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំរោងថ្មី ឃុំខ្នារពោធិ៍ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលទំនេរពីការបង្កបង្កើនផល រូបលោក និងប្រជាពលរដ្ឋក្នុងភូមិតែងតែមកព្រៃសហគមន៍ដើម្បីដកផ្សិត និងបេះផ្លែឈើព្រៃដែលវាឲ្យផលតាមរដូវកាលដោយអ្នកខ្លះមកដកផ្សិតសម្រាប់ហូបប្រចាំថ្ងៃ...

ព័ត៌មានលំអិត

ផ្លែទុរេនធម្មជាតិ កំពុងមានវត្តមានក្នុងចម្ការកសិករក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ខណៈកំពុងមានអ្នកចាប់អារម្មណ៍ពីអ្នកទេសចរណ៍

ខេត្ដសៀមរាប មិនត្រឹមតែជាតំបន់ទេសចរណ៍មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ដ៍ល្បីល្បាញនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែខេត្ដមួយនេះបានបានបង្ហាញ សមិទ្ធិផលផ្នែកកសិកម្មដ៍កម្រថែមទៀតផង គឺផ្លែទុរេន ផ្លែតាង៉ែន ឬមៀនប៉ៃលិន។ ជាក់ស្ដែងចំការទុរេន មួយកន្លែង ស្ថិតនៅជើងភ្នំគូលេន ក្នុងចំណុចចំបន់បីដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែរបាននឹងកំពុងទទួលផលច្រើនគួរឱ្យកត់សំគាល់ផងដែរ ជាពិសេសមានទីផ្សារខ្ពស់។ កសិករមួយរូប ដែលជាម្ចាស់ចំការទុរេន លោក កុយ...

ព័ត៌មានលំអិត

ផ្លែតាង៉ែនឬមៀនប៉ៃលិនកំពុងមានវត្តមានក្នុងចម្ការកសិករនៅខេត្ដសៀមរាប ខណៈមិនសូវមានអ្នកចាប់អារម្មណ៍

លោក ស៊ិន ធួន អ្នកចម្ការដាំផ្លែតាង៉ែន ឬមៀនប៉ៃលិន នៅតំបន់ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ បានឲ្យដឹងថា បន្ទាប់ពីប្រកបរបរដាំដើមតាង៉ែននេះ អស់រយៈពេលប្រមាណពី៥ឆ្នាំទៅ៧ឆ្នាំមក ហើយទទួលបានផលជាបណ្ដើរៗហើយនោះ ជាពិសេសពេលដែលលោកបានយកផ្លែឈើប្រភេទនេះទៅលក់នៅតាមទីផ្សារក្នុងស្រុក មិនសូវមានអ្នកចាប់អារម្មណ៍ជាផលិតផលនៅក្នុងខេត្ដសៀមរាបនៅឡើយទេ បើទោះបីលោកប្រាប់ថា ជាផ្លែតាង៉ែនដាំនៅចំការរបស់លោករនៅក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្ដសៀមរាប ក៍ដោយ ព្រោះដោយសារជាទូទៅដើមឈើប្រភេទនេះគឺមាននៅតែខេត្តប៉ៃលិន ដែលគេឲ្យឈ្មោះថា...

ព័ត៌មានលំអិត

សមាគមកូរ៉េខេត្តសៀមរាប នាំយកអំណោយជូនដល់ប្រជាជនកូរ៉េស្នាក់នៅក្នុងខេត្តសៀមរាប អំឡុងវិបត្តិកូវីដ-១៩

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សមាគមកូរ៉េខេត្តសៀមរាប បាននាំអំណោយសប្បុរសធម៌ ជាជំនួយរបស់ សមាគមម្ហូបអាហារនៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់ ប្រជាជនកូរ៉េ និងក្រុមគ្រួសារជាជនជាតិខ្មែររបស់ពួកគេ កំពុងរស់ និងប្រកបអាជីវកម្ម ក្នុងខេត្តសៀមរាប ដែលកំពុងជួបការលំបាក ក្នុងវិបត្តិជំងឺកូវីដ-១៩។ លោក ផាក វ៉ូ ស៊ុក ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប...

ព័ត៌មានលំអិត

កសិដ្ឋានដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប អាចរកចំណូលបានជាង៣ពាន់ដុល្លាក្នុងមួយខែ

ប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស អាឡូវេរ៉ា គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់ គឺគេយកវាទៅសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែក និងសីររាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ជាដើម។ ប៉ុន្តែរុក្ខជាតិនេះមិនសូវមានអ្នកដាំធ្វើអាជីវកម្មនោះឡើយ ខណៈដែលបច្ចុប្បន្ននេះមានទីផ្សារខ្ពស់។ អ្នកស្រី ទូច ស្រីរ័ត្ន នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឪ្យដឹងថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តដល់អ្នកវិនិយោគិន សិក្សាលើការកែច្នៃផ្លែស្វាយកែវរមៀត

ក្នុងកិច្ចពិភាក្សាបឋមមួយ ជាមួយក្រុមហ៊ុនមិសុតា-ហ្វូត នៅក្រុងបាត់ដំបង នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកទឹកចិត្ត និងគាំទ្រដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ សិក្សាលើការកែច្នៃផ្លែស្វាយកែរវមៀត ដែលដាំដុះដោយសមាគមកសិករ ក្នុងខេត្តសៀមរាប។ នៅក្នុងជំនួបពិភាក្សានេះ អាជ្ញាធរខេត្ត បានបង្ហាញពីការពង្រីកសក្តានុពលលើវិស័យកសិ-ឧស្សាហកម្ម ដែលឆ្លើយតបតាមយុទ្ធសាស្រ្ត...

ព័ត៌មានលំអិត

យុវជនក្នុងស្រុកបន្ទាយស្រីម្នាក់ រកចំណូលបានជាង៥ពាន់ដុល្លារក្នុងមួយខែ ពីរបរចិញ្ចឹមឃ្មុំ

យុវជនម្នាក់ រកចំណូលបានជាង ៥ពាន់ដុល្លារ ក្នុងមួយខែ ពីរបរចិញ្ចឹមឃ្មុំ ចំនួន១០០ធុង ស្ថិតក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោក លី ហួរ ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ បង្ហាញថា រយៈពេល ០៤ឆ្នាំ នៃការរៀនចិញ្ចឹមឃ្មុំនៅខេត្តរតនគិរី...

ព័ត៌មានលំអិត

ក្រុមហ៊ុនផលិតនំក្នុងប្រទេស បង្ហាញពីឱកាសវិនិយោគនៅកម្ពុជា និងជូនអំណោយដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២O២១ នាទីស្តីការក្រសួងព័ត៌មាន ក្រុមហ៊ុនផលិតនំ ម៉ាកដំរី (Elephant) បាននាំយកអំណោយ ជានំស្រួយ ចាហួយ ទឹកដោះគោជូ និងភេសជ្ជៈប៉ូវកម្លាំងសរុបចំនួន ៩O កេះធំ ព្រមទាំងបានបង្ហាញពីវឌ្ឍភាពនៃការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាង៥០នាក់ ធ្វើសិក្សាស្វែងយល់ពីលទ្ធភាពទទួលប្រាក់ពីមីក្រូហិរញវត្ថុ

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រមាណជាង៥០នាក់ បានជួបជុំគ្នាក្នុងសិក្សាស្វែងយល់ពីលទ្ធភាពទទួលនិងកម្ចីប្រាក់ពីធនាគារនិងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចី និងទទួលប្រាក់កម្ចី សម្រាប់យកធ្វើសហគ្រាស ធុនមីក្រូតូច និងមធ្យម។សិក្ខាសាលានេះធ្វើឡើងនៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ២០២១នេះ ដោយមានតំណាងធនាគារក្នុងខេត្តសៀមរាបផងដែរ។ លោក ឡាយ គីមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានមានមានប្រសាសន៍ថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តឆ្នាំ២០២៥...

ព័ត៌មានលំអិត
Page 10 of 22 1 9 10 11 22

Recommended

សូម Like និង Follow ពួកយើង