Tag: ខេត្តសៀមរាប

ខេត្តសៀមរាបទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ទូទាំង​ប្រទេស លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨

ខេត្តសៀមរាបទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ទូទាំង​ប្រទេស លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨

​ខេត្តសៀមរាប ជា​ខេត្ត​មួយ ក្នុង​ចំណោម​ខេត្ត​ចំនួន​៥ រួម​មាន​ខេត្ត​សៀមរាប , បាត់ដំបង , ព្រះវិហារ , ក្រចេះ និង​ខេត្ត​ស្វាយរៀង ទទួលបាន​ចំណាត់ថ្នាក់​ល្អ លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ ដែល​លោកស្រី យូ សុភា អភិបាល រង ខេត្ត ...

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​អំណោយ​ដល់​ពលរដ្ឋ​៤​គ្រួសារក្នុងស្រុក​ជីក្រែងដែល​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​អំណោយ​ដល់​ពលរដ្ឋ​៤​គ្រួសារក្នុងស្រុក​ជីក្រែងដែល​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ លោក ពៅ ប៊ុនធឿន អភិបាលស្រុក​និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ជី​ក្រែង ដោយ​មាន​ការចូលរួម​ពី សំណាក់​លោក លោកស្រី ជា​អភិបាលរង​ស្រុក ក្រុមការងារ​ថ្នាក់ស្រុក​ចុះជួយ​ឃុំ​ខ្វាវ លោក​មេ​ប៉ុស្តិ៍ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ អាជ្ញាធរ​ឃុំ ភូមិ បាន​ចុះ​សួរសុខទុក្ខ នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៤​គ្រួសារ នៅក្នុង​ភូមិ​ចុងស្ពាន ...

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ចំណី​សត្វ​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក សុខ ស៊ា​ង​លីម ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ អត្រា​ចិញ្ចឹមសត្វ ដើម្បី​ពាណិជ្ជកម្ម​មាន​កើនឡើង​លើស​ផែនការ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ខណៈ​ឯការ​ចិញ្ចឹមសត្វ ដើម្បី​យ​កម្លាំង​សម្រាប់​អូសទាញ​មាន​ការថយចុះ ដូច្នេះ​នៅពេល​ដែល​ការ​ចិញ្ចឹមសត្វ​ដើម្បី​យក​សាច់​សម្រាប់​បរិភោគ​មាន​ការកើនឡើង​នោះ ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ចំណី​សត្វ ...

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណី​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​ចាស់ ពុំ​មាន​លាយ​សារធាតុ​គីមី​ឡើយ​

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណី​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​ចាស់ ពុំ​មាន​លាយ​សារធាតុ​គីមី​ឡើយ​

​លោក ព្រៅ ខេ​មរិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​ម្ហូបអាហារ នៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​របស់​លោក ពុំ​បាន​រកឃើញ​នូវ​សារធាតុ​គីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ ឬក៏​ទំនិញ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដែល​បាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​ឡើយ បន្ទាប់ពី​បាន​ធ្វើ​តេស្ត និង ពិសោធន៍​រក​សារធាតុ​គីមី​នៅក្នុង​ម្ហូបអាហារ​មួយចំនួន រួមមាន​ដូចជា​៖ សណ្តែក​បណ្តុះ , ...

អាជ្ញាធរ​ក្រុង​សៀមរាប​ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​

អាជ្ញាធរ​ក្រុង​សៀមរាប​ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​

​លោកស្រី ជា ភឿយ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បានឲ្យដឹងថា ពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​៥ រួម​មាន​ភូមិ​សណ្តាន់ , ភូមិ​ទឹក​វិល , ភូមិ​ព្រៃ​ថ្មី , ភូមិ​ទឹកថ្លា និង​ភូមិ​ជ័យ បាន​ជួបប្រទះ​គ្រោះ​ខ្វះខាត​ទឹក​ប្រើប្រាស់​តាំងពី​អំឡុង​ខែ​កុម្ភៈ​មក​ម្ល៉េះ ក្នុងនោះ​ភូមិ​សណ្តាន់ , ភូមិ​ទឹក​វិល និង​ភូមិ​ព្រៃ​ថ្មី ...

យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​១៥​នាក់បាន​រងរបួស​ធ្ងន់ – ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ពួក​

យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​១៥​នាក់បាន​រងរបួស​ធ្ងន់ – ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ពួក​

​លេាក​វរៈសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​០៥​ព្រឹក ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​រុន​ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ដោយសារ​រថយន្ត​បើក​ធ្លាក់​ផ្លូវ ទៅ​បុក​នឹង​ដើមឈើ បណ្ដាលឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៥​នាក់ បាន​រងរបួស​ធ្ងន់ - ស្រាល ។​ ...

ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

​បច្ចុប្បន្ន​នេះ​នៅលើ​ពិភពលោក​ភ្ញៀវទេសចរ​ប្រមាណ​ជាង​៥០​ភាគរយ ចូលចិត្ត​តំបន់​ទេសចរណ៍​វប្បធម៌ និង​ប្រមាណ​ជាង​៣០​ភាគរយ​ចូលចិត្ត​ចំពោះ​ទេសចរណ៍ធម្មជាតិ ឬ​អេកូ​ទេសចរណ៍ ទន្ទឹម​នឹង​នោះ​ប្រទេស​កម្ពុជា​យើង​ក៏​មាន​តំបន់​ទេសចរណ៍ ដ៏​មាន​សក្តានុពល​ខ្លាំង​ទាំងនោះ​ផងដែរ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​ ​ប៉ុន្តែ​តំបន់​ទេសចរណ៍​មាន​សក្ដានុពល នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ចំណីអាហារ​ក៏​ជា​ផ្នែក​មួយ ក្នុង​ការទាក់ទាញ​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឲ្យមក​ស្នាក់នៅ និង​កំសាន្ត​ផងដែរ តួ​យ៉ាង​ក្នុង​ក្រុង​សៀមរាប ភោជនីយដ្ឋាន និង​អាហារ​តាម​ដង​វិថី​ជាច្រើន​មក​ពី​ជុំវិញ​ពិភពលោក បាន​និង​កំពុង​មាន​វត្តមាន​នៅទីនេះ​។​ ​ដោយ​មើលឃើញ​ពី​ឱកាស​នេះ ...

យប់មិញ​នៅ​ចំណុច​ភូមិ​ជ្រៃ បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​កាប់សម្លាប់ ខណៈ​សមត្ថកិច្ច​កំពុងតែ​បើក​ការស៊ើបអង្កេត​

យប់មិញ​នៅ​ចំណុច​ភូមិ​ជ្រៃ បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​កាប់សម្លាប់ ខណៈ​សមត្ថកិច្ច​កំពុងតែ​បើក​ការស៊ើបអង្កេត​

​លោក​ឧត្តមសេនីយ៍ ភឹង ចិន្តា​រ៉េត ស្នងការរង នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ បានឲ្យដឹង​ថា​នៅវេលា​ម៉ោង​២​និង​០៤​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ បុរស​ម្នាក់​ឈ្មោះ ព្រឿន ហូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ កាប់​បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង ...

ម្សិលមិញ ជនបរទេស​ម្នាក់ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​

ម្សិលមិញ ជនបរទេស​ម្នាក់ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​

​លោក​ឧត្តមសេនីយ៍ត្រី ជា គឹម​សាន ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែនកា​រងារ​អន្តេា​រប្រ​វេសន៍ បានឲ្យដឹងថា នា​វេលា​ម៉ោង​ប្រហែល ២១​:​៥០​នាទី ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ ជនបរទេស​ម្នាក់​ឈ្មោះ VAN SCHALKWYK ISAK ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​១៩៨៧ ជនជាតិ​អាហ្វ្រិក​ខាងត្បូង ...

ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ​៣៧​ម៉ឺន​នាក់​

ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ​៣៧​ម៉ឺន​នាក់​

ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ក្នុងក្រុងសៀមរាប មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមកំសាន្តសប្បាយ ប្រមាណជា ៣៧ម៉ឺននាក់ ក្នុងនេះ ភ្ញៀវបរទេសមានចំនួនប្រមាណ ជាង ២ម៉ឺន ៦ពាន់នាក់ ដែលចំនួននេះ មានការកើនឡើងជាង ៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានភ្ញៀវបរទេសប្រមាណជាង ២ម៉ឺន ៥ពាន់នាក់ ។ ...

Page 10 of 41 1 9 10 11 41

Recommended

សូម Like និង Follow ពួកយើង