Tag: អាជ្ញាធរជាតិអប្សរា

ដើមពោធិ៍ ដើមជ្រៃ និងរុក្ខជាតិធំៗមួយចំនួនទៀត បង្កហានិភ័យដល់ប្រាង្គប្រាសាទ ដែលអាជ្ញាធរជាតិអប្សរា គិតគូរពីផលប៉ះពាល់ នៃការថែរក្សាប្រាំងប្រាសាទ 

ដើមពោធិ៍ ដើមជ្រៃ និងរុក្ខជាតិធំៗមួយចំនួនទៀត បង្កហានិភ័យដល់ប្រាង្គប្រាសាទ ដែលអាជ្ញាធរជាតិអប្សរា គិតគូរពីផលប៉ះពាល់ នៃការថែរក្សាប្រាំងប្រាសាទ 

ក្រុមការងារកាត់សម្អាតរុក្ខជាតិ លើប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំ ជាប្រចាំថ្ងៃ ទៅតាមផែនការគ្រោងទុក ដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែង ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ ដែលបង្កឡើងដោយដើមរុក្ខជាតិមានផ្លែ។ លោក ងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះថា ក្នុងចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ ...

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុលសសរចំនួន២៣ ក្នុងចំណោមសសរចំនួន៨៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលប្រឈមនឹងការពុកផុយខូចខាតខ្លាំងដោយសារធម្មជាតិ និងអាយុកាល ដែលការជួសជុលនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ។ បើតាមលោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូនេះថា ការជួសជុលសសរទាំង២៣នេះ បានបែងចែកជា ២ដំណាក់កាល គឺដំណាក់កាលទី១ បានជួសជុលចំនួន ...

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ខែធ្នូនេះតទៅ

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ខែធ្នូនេះតទៅ

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខនេះ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនៗ ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ ដើម្បីជាសារប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន និងជាការបង្ហាញពីការងារ និងសមិទ្ធផលការងារទូទៅដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន ក្នុងបំណងដើម្បីកិច្ចការអភិរក្សប្រាសាទ ដែលជាមរតកដ៏សំខាន់សម្រាប់ប្រជាជាតិយើង។ ...

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេលឆាប់ៗ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេលឆាប់ៗ

ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ឬខ្លោងទ្វារខាងលិច នៃក្រុងអង្គរធំ គ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតា និងព្រះកេសអសុរាក្នុងរយៈពេលមួយខែទៀត។ បើតាមកញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ បានឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា ក្រុមការងារកំពុងបង្ហើយការងារជួសជុល និងដំឡើងព្រះកេសទេវតា និងអសុរា ការងារបំពេញថ្មភក់ថ្មី ការងារដាប់ក្បាច់ និងការងារដំឡើងតួមេទ័ពទេវតា មុននឹងបញ្ចប់ការងារដំឡើងព្រះកេសនៃចម្លាក់កូរសមុទ្រទឹកដោះគម្រោងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។ គម្រោងជួសជុលខ្លោងទ្វាតាកាវ ...

អាជ្ញាធរជាតិអប្សរា ប្រកាសរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៣ថ្ងៃ នៅពាក់កណ្ដាលខែធ្នូឆ្នាំ២០២១នេះ

អាជ្ញាធរជាតិអប្សរា ប្រកាសរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៣ថ្ងៃ នៅពាក់កណ្ដាលខែធ្នូឆ្នាំ២០២១នេះ

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១មន្សិលមិញនេះ ឯកឧត្ដម ជុំ សុភមករា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញពីគម្រោងផែនការរបស់អាជ្ញាធរជាតិអប្សរា អំពីការរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខនេះ ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនៗ ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ ដែលមានសារៈប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន ព្រោះថាប្រាសាទអង្គរវត្ដ គឺជាវប្បធម៌រស់ ហើយក៍ជាផលប្រយោជន៍មួយខ្លាំងជាងអណ្ដូងប្រេងកាតដែលបូមមិនចេះរីងស្ងួត ពោលប្រាសាទអង្គរវត្ដបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៍ដូចជានៅលើពិភពលោក ។ ...

អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលស្ពានហាលអង្គរវត្តនៅចុងឆ្នាំ២០២១នេះ

អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលស្ពានហាលអង្គរវត្តនៅចុងឆ្នាំ២០២១នេះ

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។ លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្តមានប្រសាសន៍ថា គិតត្រឹមពាក់កណ្ដាលខែ វិច្ឆិកា នេះ គម្រោងជួសជុលស្ពានហាលអង្គរវត្តសម្រេចបានជិត១០០ភាគរយហើយ។ លោកបន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែកនៅផ្នែកខាងក្រោមនៃជញ្ជាំងថ្មបាយក្រៀមសម្រេចបានប្រមាណ ៨០ភាគរយ ហើយអាចនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២១ នេះ។ ...

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបន្តកែលម្អផ្លូវមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបន្តកែលម្អផ្លូវមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

នៅចុងឆ្នាំ២០២១ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងបន្តធ្វើការជួសជុល កែលម្អផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរ ជាពិសេស ផ្លូវក្នុងវង់តូច ចាប់ពីមុខព្រះលានជល់ដំរី រហូតដល់ស្រះស្រង់ និងបរិវេណប្រាសាទអង្គរវត្ត។ បើតាមឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកានេះថា ការងារកែលម្អផ្លូវថ្នល់ខាងលើនេះ រួមមានការអ៊ុតបេតុងកៅស៊ូផ្លូវ (AC) និងការចាក់បេតុងសងខាងការពារផ្លូវថ្នល់ប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ ...

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។ បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់ ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ និងបំបាត់ជ្រាបទឹក ជាពិសេសអ្នកជំនាញអាចយកវាទៅបិទតភ្ជាប់ដុំឥដ្ឋកុំឱ្យមានបែកប្រះស្រាំ។ កូនខ្មែរជំនាន់នេះ បានចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។ ...

អាជ្ញាធរជាតិអប្សរាបង្ហាញថា ក្នុងរយៈពេលជិត២០ឆ្នាំ ខ្លួនបានដាំដើមឈើជាង២លានដើម ក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបង្ហាញថា ក្នុងរយៈពេលជិត២០ឆ្នាំ ខ្លួនបានដាំដើមឈើជាង២លានដើម ក្នុងរមណីយដ្ឋានអង្គរ

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងវិស័យឯកជន បានរួមគ្នាដាំកូនឈើចំនួន ២,៥០០ដើម នៅបរិវេណវត្តព្រះវិហារប្រាំពីរល្វែងក្នុងរមណីយដ្ឋានអង្គរ ដើម្បីលើកកំពស់និងសោភណ្ឌភាពប្រាង្គប្រាសាទបុរាណ។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា អាជ្ញាធរបានចាប់ផ្តើមការងារដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរនេះ ដោយចាប់ពីឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១៧ឆ្នាំ មានកូនឈើប្រមាណ២លានដើមហើយ ...

អាជ្ញាធរជាតិអប្សរា ថានឹងរៀបចំផ្លាស់ប្ដូរការដើរទស្សនារបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរ ខណៈតំបន់ទេសចរណ៍នេះ មានការផ្លាស់ប្ដូរច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន

អាជ្ញាធរជាតិអប្សរា ថានឹងរៀបចំផ្លាស់ប្ដូរការដើរទស្សនារបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរ ខណៈតំបន់ទេសចរណ៍នេះ មានការផ្លាស់ប្ដូរច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន

អំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរជាតិអប្សរាមានឱកាសច្រើនក្នុងការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងរមណីយដ្ឋានអង្គរ ខណៈដែលស្ងាត់ភ្ញៀវទៅទស្សនា។ ក្នុងនោះរមណីយដ្ឋានអង្គរនឹងផ្លាស់ប្ដូរការទទួលភ្ញៀវទេសចរ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ នាពេលអនាគតដ៍ខ្លីខាងមុខនេះ។ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា កាលពីមុនមានជំងឺកូវីដ គឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៨ រមណីយដ្ឋានអង្គរ បានទទួលបានទេសចរច្រើនលើសលប់ ប្រមាណ៥ ទៅ៦លាននាក់ ...

Page 10 of 31 1 9 10 11 31

Recommended

សូម Like និង Follow ពួកយើង