ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ៦០គ្រួសារ រស់នៅស្រុកជីក្រែង បានទទួលអំណោយពីសប្បុរសជន និងព្រះសង្ឃ ក្នុងក្រុងសៀមរាប

ដោយទទួលបានការឧបត្ថម្ភថវិកាប្រកបដោយចិត្តសប្បុរសពីសាកលវិទ្យាល័យពោធិសាស្រ្ត លោកបណ្ឌិត សាក់ប្រាសាន់ឌី លោក អាន់ឌ្រាស់ និងភរិយា ពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយជាស្បៀង ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ៦០គ្រួសារ រស់នៅភូមិពោធ៍រីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរានិងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម 

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម និងយកជើងទម្របដិមាធំមួយដែលត្រូវបានរំកិលចេញកាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ចុងខែកុម្ភ: ឆ្នាំ២០២៣។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood...

ព័ត៌មានលំអិត

សមុច្ច័យ នៃផលិតផលតម្បាញសូត្រខ្មែរ ១១មុខ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន ១១មុខ ដែលចែកចេញជា ៣ប្រភេទ នៅពាក់កណ្ដាលខែកុម្ភ: ឆ្នាំ២០២៣ខាងមុខនេះ។ ផលិតផលទាំង ១១មុខនេះរួមមាន កន្សែងសូត្រចំនួន ៤ប្រភេទ, សំពត់ហូលចំនួន ៥ប្រភេទ និងហូលពិតានចំនួន ២ប្រភេទ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។ ការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្ប:តម្បាញហូលខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូល...

ព័ត៌មានលំអិត

អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាល័យរើលស្រុកពួក ដែលជាអំណោយរបស់សប្បុរសជនប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នង មាន៤បន្ទប់ ដែលជាអំណោយរបស់អង្គការអើសទ្រី នៃសប្បុរសជនប្រទេសជប៉ុន ផ្ដល់ជូនដល់វិទ្យាល័យរើស ស្រុកពួក ខេត្តសៀមរាប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំកម្ពុជា ក៏ដូចជាកសាងធនធានមនុស្សក្នុងសហគមន៍ឱ្យកាន់តែរីកចំរើនថែមទៀត។ លោក មាន ល្វៃ នាយកវិទ្យាល័យរើល មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំសិស្សានុសិស្សនៅវិទ្យាល័យនេះ មានការកើនឡើងជាបន្ដបន្ទាប់...

ព័ត៌មានលំអិត

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមពីរថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់ 

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបន្ដជ្រើសរើសប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅខេត្ដសៀមរាប ដែលជាកន្លែងដើរកំសាន្ដថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម ក្នុងរយ:ពេល២ថ្ងៃមានចំនួនជាង៧ម៉ឺននាក់។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ គិតចាប់ពីថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០២៣ មានចំនួនប្រមាណ...

ព័ត៌មានលំអិត

កិច្ចប្រជុំស្តីពីការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ សមាគមន៍វិទ្យុ និងទូរស្សន៍កម្ពុជា បើកកិច្ចប្រជុំស្តីពីការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ដោយកិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ Zoom នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៍មាន និង ឯកឧត្តម សុខ...

ព័ត៌មានលំអិត

ការប្រកួតបាល់ទាត់ ពានរង្វាន់ ២៩ធ្នូ លើកដំបូងក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ !

ការប្រកួតបាល់ទាត់ពានរង្វាន់ ២៩ធ្នូ ដែលធ្វើឡើងលើកដំបូងនៅក្នុងខេត្ដសៀមរាប ត្រូវបានបានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣នេះ បន្ទាប់ពីបានធ្វើការប្រកួតដ៏ស្វិតស្វាញអស់រយ:ពលជាច្រើនថ្ងៃកន្លងមក ដែលមានក្រុមកីឡាករទាំង ១២សង្កាត់ ក្នុងក្រុងសៀមរាប ។ លោក ស៊ុន ចំណាន អ្នករៀបចំកម្មវិធីប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាពាន់រង្វាន់បាល់ទាត់ ២៩ធ្នូនេះ ធ្វើឡើង ដើម្បីរំលឹកដល់គុណ នៃទិវានយោបាយឈ្នះ ឈ្នះ...

ព័ត៌មានលំអិត

ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ ៩០ភាគរយហើយ

ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ។ លោក សាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បានបញ្ជាក់នៅថ្ងៃទី២០ ខែមករានេះថា...

ព័ត៌មានលំអិត

កុមារកម្ពុជាចំនួន៨នាក់ បានទទួលជ័លាភីក្នុងការប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី ២០២១-២០២២ នៅប្រទេសជប៉ុន

អង្គការសហព័ន្ឋជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពីធីប្រគល់រង្វាន់មេដាយដល់សិស្សជាប់ជ័យលាភីគំនូរកុមារ អេនីគី ឆ្នាំ២០២១-២០២២ ជូនដល់កុមារាកុមារី ៨រូប ដែលបានចូលរួមក្នុងកម្មវិធីប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី មីតស៊ុប៊ិស៊ិ កាលពីក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២កន្លងមក។ លោក នង វុត្ថា នាយកអង្គការសហព័ន្ធជាតិនៃមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មការកិច្ចការសាធារណៈមីតស៊ុប៊ិស៊ិ...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ មានបើកកិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ទៅដល់ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមកិច្ចដឹកនាំប្រជុំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង ឯកឧត្តម...

ព័ត៌មានលំអិត
Page 101 of 589 1 100 101 102 589

Recommended

សូម Like និង Follow ពួកយើង