នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា លើកបញ្ហានានា ដែលរដ្ឋបាលខេត្តបានអនុវត្ត ប្រចាំខែសីហា ឆ្នាំ២០២១ 

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអាណត្ដិទី៣ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លូន ដើម្បីលើកឡើងពីបញ្ហាប្រឈម មួយចំនួននៅក្នុងខេត្ដនេះ ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមវីដេអូ Zoom ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ត ទៀ សីហា...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើគួរធ្វើការពិនិត្យមើលតើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយធ្វើការបូកសរុបរយ:ពេល ៣ខែម្តង

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៏ជម្រាបជូនដល់ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ គួរធ្វើការពិនិត្យបូកសរុបមើល តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង ដោយកិច្ចការងារនេះ ធ្វើការបូកសរុបរយ:ពេល៣ខែម្តង។...

ព័ត៌មានលំអិត

ក្រសួងព័ត៌មានកម្ពុជា គាំទ្របន្តនិរន្តរភាពការផ្សាយវិទ្យុមិត្តភាពនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានរៀបចំបើកកិច្ចប្រជុំមួយតាមប្រព័ន្ធអនឡាញ ស្ដីពីពិនិត្យមើលអំពីវឌ្ឍនភាព ការសិក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ រួមទាំងការឆ្លើយតបចំពោះសំណូមពរ ចំពោះការផ្សាយវិទ្យុមិត្តភាព នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងដោយការិយាល័យព័ត៌មានភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងចេញពីខេត្តសុរិន្ទ និងសម្របសម្រួលដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។ ចូលរួមក្នុងកិច្ចប្រជុំនេះ ខាងភាគីកម្ពុជាដឹកនាំដោយឯកឧត្តម តូច ណារ័ត្ន...

ព័ត៌មានលំអិត

យោធិនពិការនិងក្រុមគ្រួសារ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ហើយ

ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន៣១៧សៀមរាប បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សម្រាប់បងប្អូនយោធិនពិការរស់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានបែងចែកជាពីរវគ្គ គឺវគ្គទី១ បានចាប់ដំណើរការកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ហើយបានបញ្ចប់ទៅហើយដែរ ដែលបានចាក់ជូនបងប្អូនជាយោធិនពិការ និងក្រុមគ្រួសារបានជាង៣៧០នាក់...

ព័ត៌មានលំអិត

ឯកឧត្តម មាស សុភណ្ឌ័ បើកកិច្ចប្រជុំក្រុមការងាររៀបចំព្រឹត្តការណ៏អមស្តីពី វេទិកានិពន្ធនាយកសារព័ត៌មាន អាស៊ី-អឺរ៉ុប លើកទី១០

គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំក្រុមការងាររៀបចំព្រឹត្តការណ៏អមស្តីពី វេទិកានិពន្ធនាយកសារព័ត៌មាន អាស៊ី-អឺរ៉ុប លើកទី១០ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមប្រជុំផ្ទាល់ និងតាមប្រពន្ធ័Zoom ក្រោមវត្តមាន ប្រធានអង្គប្រជុំ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។...

ព័ត៌មានលំអិត

ព្រឹកនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៣បន្ថែមទៀត ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកទេយ្យទានមួយចំនួន ប្រគេនដល់ព្រះចៅអធិការវត្តចំនួន៣ក្នុងក្រុងសៀមរាប រួមមាន៖ វត្តចន្លោង , វត្តពោធិ៍បន្ទាយជ័យ និងវត្តភ្នំក្រោម ដែលក្នុងមួយវត្តៗទទួលបាន៖...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤បន្ថែមទៀត ក្នុងក្រុងសៀមរាប

កាលពីថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកទេយ្យទានមួយចំនួន ប្រគេនដល់ព្រះចៅអធិការវត្តចំនួន៤ក្នុងក្រុងសៀមរាប រួមមាន៖ វត្តស្វាយដង្គំ , វត្តស្វាយ , វត្តពោធិ៍២ដើម...

ព័ត៌មានលំអិត

ខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៥នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១៩១នាក់និងស្លាប់ចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៥នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៩១នាក់ និងករណីស្លាប់មាន ១នាក់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនោះ ករណីទី១...

ព័ត៌មានលំអិត

រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅថ្ងៃទី៩ ខែកញ្ញា នាសប្តាហ៍ក្រោយ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដោយបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាពេលខាងមុខ នូវសេចក្តីព្រាងច្បាប់ចំនួនបី គឺ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២...

ព័ត៌មានលំអិត

កុមារនិងយុវវ័យនៅខេត្ដសៀមរាប ដែលមានចាប់ពីអាយុ១២ដល់១៧ឆ្នាំ ចំនួនជាង១១ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១រួចហើយ

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ដសៀមរាប បានឲ្យដឹងថា ក្នុងយុទ្ធនាការ នៃការការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានចាប់ពីអាយុ១២ដល់១៧ឆ្នាំ នៅខេត្ដសៀមរាប ដោយគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២១នេះ បានចំនួនជាង១១១.០០០នាក់ហើយ ក្នុងចំណោមចំនួនសរុបប្រមាណជាង១២ម៉ឺននាក់ក្នុងទូទាំងខេត្ត ក្នុងនោះក៍មានកុមារដែលជាជនជាតិបរទេសចំនួន២នាក់ផងដែរ ហើយកំពុងត្រៀមចាក់ដូសទី២បន្ដទៀត នៅពេលឆាប់ៗខាងមុខនេះ នៅតាមបណ្តាទីតាំង ដែលបានរៀបចំទុកចំនួន២២កន្លែង ក្នុងស្រុក-ក្រុងទូទាំងខេត្ត...

ព័ត៌មានលំអិត
Page 102 of 242 1 101 102 103 242

Recommended

សូម Like និង Follow ពួកយើង