លំនៅដ្ឋាន​មួយ​ខ្នង​នៅក្នុង​ស្រុក​ជីក្រែង ត្រូវ​រលំ​ដួល​ទាំងស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ម្សិលមិញ​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១​យប់ ឈានចូល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​ទូទាំង​ស្រុក​ជីក្រែង និង​មាន​ខ្យល់​កន្ត្រាក់​ផង​នោះ បានធ្វើ​ឲ្យ​រលំ​ផ្ទះ​១​ខ្នង មាន​ទទឹង​ប្រវែង​៧​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៩​ម៉ែត្រ សង់​មិនទាន់រួច ត្រូវ​រលំ​ដួល​ទាំងស្រុង ជា​របស់​ឈ្មោះ ជិន សេន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​រំ​ជៃ​ច្រុះ...

ព័ត៌មានលំអិត

បុរស​ចំនួន​២​នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ខណៈ​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ក្បែរ​ដើម​ត្រ​សេកស្ថិតក្នុង​សង្កាត់​សៀមរាប​

​លោក ឆឹង សុភា អធិការរង​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល នា​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​រន្ទះបាញ់​មួយ​បានកើត​ឡើង នៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម​ទៅ​ភ្នំ​ក្រោម ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុរស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម ខណៈដែល​ជនរងគ្រោះ​កំពុង​ដឹក​ទឹក​សុទ្ធ​ដើរ​លក់ ជួន​មេឃ​ភ្លៀង ហើយ​ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​ចូលទៅ​ជ្រក​ក្នុង​រោង​តាម​ចិញ្ចើមផ្លូវ ក្បែរ​ដើម​ត្រ​សេក...

ព័ត៌មានលំអិត

ភ្លៀង​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ផ្ទះ​ប្រជាពលរដ្ឋ​១២​ខ្នងក្នុង​ក្រុង​សៀមរាប រង​ផលប៉ះពាល់​

​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ចំនួន​៣ ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ចំនួន​១២​ខ្នង រង​ផលប៉ះពាល់ ក្នុងនោះ រលំ​ទាំងស្រុង ០៦​ខ្នង និង​របើក​ដំបូល ០៦​ខ្នង​។​ ​តាម​ការ​ឲ្យដឹងពី នៅ នា ស្មៀន​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នេះ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២២ ខែ​ឧសភា...

ព័ត៌មានលំអិត

លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នងនៅ​ឃុំ​ចំនួន​៣ក្នុង​ស្រុក​ពួក ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់កាល​ពី​ម្សិលមិញ​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ០៣ និង​៣០​នាទី​រសៀល ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ មាន​ករណី​ភ្លៀង​លាយ​ខ្យល់​កន្ដ្រាក់​បាន​កើតឡើង នៅ​ឃុំ​ចំនួន​៣ ក្នុង​ស្រុក​ពួក បណ្ដាល​ធ្វើឲ្យ​ខូចខាត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នង រួមមាន ៖ ១. នៅ​ឃុំ​ខ្នាត របើក​ដំបូល​ផ្ទះ​ចំនួន​៧​ខ្នង និង​រលំ​ផ្ទះ​ចំនួន​០២​ខ្នង...

ព័ត៌មានលំអិត

ខ្យល់​កន្ត្រាក់​កណ្ដាល​ក្រុង​សៀមរាប បាក់​រលំ​ស្លាក​កាត់ទ​ទឺង​ផ្លូវសង្កត់​រថយន្ត​៤​គ្រឿង​

​កាលពី​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ មាន​បាតុភូត​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​រលំ​ស្លាក​ស្វាគមន៍​ឆ្នាំ​ថ្មី​កាត់​ទទឹង​ផ្លូវ សង្កត់​រថយន្ត​ចំនួន​៤​គ្រឿង ហេតុការណ៍​នេះ​បាន​កើត​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៦ ខាងកើត​ស្ពាន​ព្រះរាជដំណាក់ កណ្តាល​ក្រុង​សៀមរាប​។​ ​ប្រភព​ពី​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា នៅ​មុន​ពេល​រលំរ​បា​នេះ ផ្ទៃមេឃ​មាន​សភាព​ងងឹត​រកក​ល​ភ្លៀង ខណៈពេល​នោះ​មាន​ខ្យល់ក​ន្ទ្រា​ក់​បក់បោក​យ៉ាងខ្លាំង​ពេញ​ក្នុង​ក្រុង​សៀមរាប បណ្ដាល​ឲ្យ​ស្លាកស្វាគ​មន៍​ឆ្នាំ​ថ្មី កាលពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​២០១៩​កន្លងទៅ របស់​រដ្ឋបាល​ខេត្ត​សៀមរាប បានរ​លំបាក់​ចុះ​ទាំងស្រុង​។​ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា...

ព័ត៌មានលំអិត

លំនៅដ្ឋាន​ពលរដ្ឋ​មួយចំនួន រួម​ទាំង​ដំបូល​សាលារៀន​នៅក្នុង​ស្រុក​ស្រីស្នំ ត្រូវ​ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​ម្សិលមិញ​

​លោក​វរៈសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាល​ស្រុក​ស្រីស្នំ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៣:៣០​នាទី ថ្ងៃទី ២៥ ខែ​មេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មាន​ករណី​ខ្យល់​កន្ត្រាក់​មួយ​បាន​កើតឡើង ប៉ះ​ចំ​ភូមិ​ចំនួន​២ នៅក្នុង​ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ បណ្ដាល​ឲ្យ​ខូចខាត​លំនៅដ្ឋាន​ពលរដ្ឋ​មួយចំនួន រួម​ទាំង​ដំបូល​សាលារៀន​ផងដែរ ក្នុងនោះ​នៅ ភូមិ​ពង្រ បាន​របើក​ដំបូល​ផ្ទះ​ចំនួន​១៣​ខ្នង​ផ្ទះ...

ព័ត៌មានលំអិត

​ករណី​រងគ្រោះ​ដល់​មនុស្ស សត្វ និងខូចខាត​លំនៅដ្ឋាន​របស់​ពលរដ្ឋដោយសារ​គ្រោះថ្នាក់​ធម្មជាតិ នៅ​ស្រុក​ពួក និង ស្រុក​អង្គរជុំ​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ មាន​ភ្លៀង​ធ្លាក់​និង​មាន​ខ្យល់​កន្ត្រាក់​និង​ផ្គរ​រន្ទះ បណ្ដាលឲ្យ​រងគ្រោះ​ដល់​មនុស្ស សត្វ និង ខូចខាត​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​មួយចំនួន​ក្នុង​ស្រុក​ពួក និង​ស្រុក​អង្គរ​ជុំ ។​ ​នៅក្នុង​ស្រុក​ពួក មាន : ១-...

ព័ត៌មានលំអិត

បាតុភូត​ខ្យល់ក​ន្ទ្រា​ក់និង​រន្ទះបង្ក​ឲ្យ​រងរបួសនិង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ស្រុក​ចំនួន​ប្រាំក្នុង​ខេត្ត​សៀមរាប

​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣ និង​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​ខេត្ត​សៀមរាប​មាន​ភ្លៀង​ធា្ល​ក់ លាយឡំ​ខ្យល់ក​ន្ទ្រា​ក់ និង​ផ្គរ​រន្ទះ បណ្ដាល​ឲ្យ គោ​ងាប់ ៣​ក្បាល ក្មេងប្រុស​ម្នាក់​អាយុ ៣​ឆ្នាំ រង​របួសស្រាល ខូចខាត​ផ្ទះ ១៥​ខ្នង របើក​ដំបូល​សាលារៀន ១​ខ្នង រួម​និង​សំភារៈ​មួយចំនួន​ទៀត​។​ ​តាមរយៈ​របាយការណ៍ របស់​សមត្ថកិច្ច​នគ​រ​បាល​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា...

ព័ត៌មានលំអិត

កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ ចុះជួយ​រុះរើ និង​ប្រក់​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ កងកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ សរុប​ចំនួន​៣៤​នាក់ ក្នុងនោះ​ស្រី​០២​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាល​ស្រុក បាន​ចុះ​ទៅ​ជួយ​រុះរើ និង​ប្រក់​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុងនោះ​រលំ​ផ្ទះ​០១​ខ្នង ជា​របស់​ឈ្មោះ កែវ ចាន់ទី ភេទ​ស្រី អាយុ​២៣​ឆ្នាំ និង​របើក​ដំបូល​០៣​ខ្នង ជា​របស់​ឈ្មោះ ៖...

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​នៅ​ស្រុក​ជីក្រែង បាន​ទទួល​រងរបួស​ធ្ងន់ ដេា​យ​សារ​រន្ទះបាញ់​

​នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​១៨ ខែតុលា​ឆ្មាំ​២០១៨​នេះ មាន​ករណី​រន្ទះបាញ់​មួយ​បាន​កើតឡើង​នៅ ត្រង់​ចំណុច​វាលស្រែ​ត្រពាំង​រាង ចម្ងាយ​១០​គីឡូម៉ែត្រ ពី​ភូមិិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ធ្ងន់​ម្នាក់ ឈ្មោះ លេង ថន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភ្លោះ ហេ​ី​យ​ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ និង​កំពុង​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ពង្រ​លើ ៕...

ព័ត៌មានលំអិត
Page 11 of 12 1 10 11 12

Recommended

សូម Like និង Follow ពួកយើង