Tag: អាជ្ញាធរជាតិអប្សរា

លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ដោយសារតែវិបត្តិជំងឺឆ្លងជាសកល កូវីដ-១៩ ឆ្នាំ២០២០កន្លងទៅនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មិនបានរៀបចំកិច្ចប្រជុំទៀងទាត់និងពេញលេញនោះទេ ក៏ប៉ុន្តែត្រូវបានរៀបចំកិច្ចប្រជុំនោះតាមប្រព័ន្ធអេឡិចត្រូនិច ហើយអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការនេះ បានត្រឹមតែពិនិត្យ វាយតម្លៃអំពីការវិវត្តនៃគម្រោងដែលកំពុងអនុវត្តពីចម្ងាយតែប៉ុណ្ណោះ។ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានផ្សព្វផ្សាយ ដែលជាប្រភពព័ត៌មានផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចេញឲ្យដឹងថា៖ ដូចគ្នានឹងឆ្នាំ២០២០នោះដែរ រយៈពេល២ថ្ងៃ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា ...

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ នៃគម្រោងជួសជុលខ្លោងទ្វារតាកាវ

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ នៃគម្រោងជួសជុលខ្លោងទ្វារតាកាវ

ខ្លោងទ្វារ តាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន ហើយខ្លោងទ្វារនេះ បានសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទ គង់លើដំរីក្បាលបី ចំណែកនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត្រ ។ ដោយសារកត្តាអាយុកាល កត្តាអាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើនិងក្បែរខ្លោងទ្វារនេះ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ...

ក្រុមការងារអាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

ក្រុមការងារអាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១ ក្រោយពីបណ្ណាល័យមួយនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូល រហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បានបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World ...

មន្ត្រីជំនាញបង្ហាញថាបើគ្មានឧបស័គ្គទេការងារស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេលបីខែខាងមុខ

មន្ត្រីជំនាញបង្ហាញថាបើគ្មានឧបស័គ្គទេការងារស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេលបីខែខាងមុខ

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនានេះថា ប្រសិនបើគ្មានឧបស័គ្គទេការងាស្តារពើក និងស្មៅដែលកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹកដូចជា កំប្លោក និងស្លែរដែលកកនៅក្នុងទឹករយៈពេលយូរនៅក្នុងកសិន្ធុ  នៃក្រុងអង្គរធំ នឹងបញ្ចប់នៅរយៈពេលបីខែខាងមុខទៀត។ មន្រ្តីបច្ចេកទេសរូបនេះបញ្ជាក់ថា ចាប់តាំងពីថ្ងៃអនុវត្តការងារស្តារពើកជំហានដំបូង កាលពីថ្ងៃទី២៦ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងាបានធ្វើការងារស្តារពើកស្មៅបានចំនួនជាង១៥.០០០ម៉ែត្រក្រឡា ពោល ...

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

តាមរយៈនៃរូបថតរបស់នាយកដ្ឋានសណ្តាប់ធ្នាប់ នឹងសំណេររបស់នាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញអំពីសកម្មភាពនៃក្រុមការងារថែទាំ សម្អាតអនាម័យ-បរិស្ថាន ដើម្បីនិរន្តរភាពសម្រស់អង្គរ ហើយអ្វីដែលជាបំណងនៃការចេញបង្ហាញរូបថតនិងសំណេរទាំងនោះ គឺសំដៅទៅរកការអំពាវនាវ ស្វាគមន៍ជាថ្មីទៀតការចូលរួម ពីសំណាក់សាធារណជនទូទៅ និងភ្ញៀវទេសចរ! រសៀលថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២១នេះ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការថែទាំ និងសម្អាតអនាម័យរបស់ក្រុមការងារសម្អាតប្រាសាទ បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់បំព្រងទាំងរដូវប្រាំង និងរដូវវស្សា ។ ...

ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៨ខែមិថុនា នេះថា ទោះស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បាននឹងកំពុងមមាញឹកក្នុងការថែរក្សានូវបរិស្ថានជុំវិញតំបន់អង្គរ ជាពិសេសការតាមដាន និងតួតពិនិត្យជាប្រចាំទៅលើភ្ញៀវទេសចរ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា ដោយបច្ចុប្បន្នយើងសង្គេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងតែមានវត្តមានចូលមកទស្សនាកំសាន្តជាបន្តបន្ទាប់ហើយ ក្រោយពេលបើកអោយចូលទស្សនាអស់រយ:ពេលជាង១ខែប៉ុណ្ណោះ ដែលភ្ញៀវភាគច្រើនជាភ្ញៀវជាតិដែលមកពីបណ្តាខេត្តផ្សេងៗ។ ក្នុងនោះដែរបើតាមការស្រង់ទិន្នន័យ ...

គម្រោងកែលម្អខាងមុខប្រាសាទព្រះលានជល់ដំរី នៅក្រុងអង្គរធំ សម្រេចបានជាង៦០ភាគរយ

គម្រោងកែលម្អខាងមុខប្រាសាទព្រះលានជល់ដំរី នៅក្រុងអង្គរធំ សម្រេចបានជាង៦០ភាគរយ

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងការកែលម្អផ្លូវថ្មើរជើង និងទេសភាពនៅខាងមុខប្រាសាទលានជល់ដំរី ដើម្បីលើកសោភណ្ឌភាពប្រាសាទបុរាណ និងធ្វើយ៉ាងណា ដើម្បីទាក់ទាញអ្នកទេសចរណ៍ ដែលមកដល់ពេលនេះ បានសម្រេចប្រមាណជាង៦០%ហើយ ។ លោក សោម សុផារ៉ាត អនុប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្ដរវិស័យ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការកែលម្អនៅខាងមុខលានជល់ដំរីនេះ ...

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីថ្ងៃទី០៤ខែមិថុនា ថា ក្រោយពីមានការស្នើសុំពីព្រះសង្ឃ ព្រមទាំងសាធារណជន ពីការសុំកូនឈើជាបន្តបន្ទាប់របស់អាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅលើដីលំនៅឋាន ដីចម្ការ សាលារៀន វត្តអារាម និងដីតំបន់ជុំវិញទៅតាមតម្រូវការ។ ជាក់ស្ដែងនៅចុងខែឧសភាកន្លងទៅនេះ កូនឈើចម្រុះសរុប ៨,៧០០ដើម ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនទៅសាធារណជន។ ...

ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា

ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ថ្នាក់ដឹកនាំនៃទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា ក្រោមវត្តមានឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅថែរក្សា និងអភិរក្សបន្តទៀត ដែលវត្ថុបុរាណទាំង៥នេះ ត្រូវបានរកឃើញនារយៈកាលពេលកន្លងមក ។ ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធាយោធភូមិភាគ៤ ...

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចជោគជ័យក្នុងការបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចជោគជ័យក្នុងការបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែឧសភានេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែមេសា។ នៅដើមខែមីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។ បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន ...

Page 13 of 31 1 12 13 14 31

Recommended

សូម Like និង Follow ពួកយើង