ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាបនាំយកទេយ្យទាន និងបច្ច័យមួយចំនួនវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តប្រាសាទគោកចក

ដើម្បីជួយផ្គត់ផ្គង់ទំនុកបម្រុងដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបុរាណកាលមកឱ្យបានស្ថិតស្ថេរគង់វង្សនោះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សុខ ថុល អភិបាលរងខេត្ត និងលោក លី ទឹង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត បាននាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តប្រាសាទគោកចក ក្រុងសៀមរាប ដើម្បីទំនុកបម្រុងបច្ច័យបួន...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម

បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តទៀត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសឡាវពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅពេលអញ្ជើញដល់រដ្ឋធានីវៀងច័ន្ទ...

ព័ត៌មានលំអិត

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមបេ្តជ្ញារួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសកម្ពុជា-វៀតណាមឲ្យកើនឡើង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តីវៀតណាម បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទំាងពីរកម្ពុជា-វៀតណាម ថាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង។ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្ដម...

ព័ត៌មានលំអិត

សម្តេចប្រធានរដ្ឋសភាចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម

ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង ( Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម នៅទីស្នាក់ការគណៈកម្មាធិការកណ្តាលបក្ស នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ។...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជា-វៀតណាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានគណៈកម្មការទទួលបន្ទុកការងារប្រតិភូ និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសមនៅសណ្ឋាគារ Shehraton នារដ្ឋធានីហាណូយ ក្នុងពេលសម្តេចបានកំពុងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកជំទាវ ង្វៀន ធីថាញ់...

ព័ត៌មានលំអិត

ក្រសួងសាធារណការ និងដឹកជញ្ជូន សាកល្បងម៉ាស៊ីនទំនើបត្រួតពិនិត្យមើលលូរទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប !

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំក្រុមការងារចុះពិនិត្យច្រាំងស្ទឹងសៀមរាបប៉ែកខាងជើងក្រុង ស្ថិតក្នុងសង្កាត់ស្លក្រាម ដែលដីជំរាលមាត់ស្ទឹងមួយចំនួនរងការបាក់ច្រោះចូលស្ទឹងដោយសារទឹកភ្លៀងធ្លាក់ខ្លាំង និងពិនិត្យមើលលូរទឹកភ្លៀង លូរទឹកស្អុយ និងសាកល្បងប្រើម៉ាស៊ីនទំនើប ដើម្បីត្រួតពិនិត្យមើលរកកន្លែងខូចខាត ឬស្ទះនៅក្នុងលូរ ខណ:ដែលលូទាំងពីរប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋខ្លះអាចចាក់កាកសំណល់ជាតិខ្លាញ់ចូលក្នុងលូរ និងមានការលួចចោះលូរ។ ឯកឧត្ដម...

ព័ត៌មានលំអិត

អាកាសចរណ៍ស៊ីវិលបង្ហាញថា ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប បានសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចនៅព្រលានយន្ដហោះអន្ដរជាតិថ្មី នៅខេត្ដសៀមរាប ដើម្បីពិនិត្យមើលវឌ្ឍនៈភាពនៃការសាងសង់ ដែលគិតមកដល់ពេលនេះ អ្នកជំនាញបានអះអាងថា ព្រលានយន្ដហោះអន្ដរជាតិមួយនេះ សម្រេចការសាងសង់បានចំនួន ៤២ភាគរយហើយ ក្នុងចំណោមសមិទ្ធិផលទាំងអស់។ បើតាមឯកឧត្ដម ជា អូន...

ព័ត៌មានលំអិត

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប បើកកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំ យុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីនគរបាលយុទ្ធតិ្តធម៌ និងពាក់ព័ន្ធលើការអនុវត្តយន្តការរួម និងការចូលរួមអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងឧត្តមប្រយោជន៍ របស់ជនរងគ្រោះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋាន មកភូមិធម្មជាតិរុនតាឯក នឹងទទួលបានគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំ និងការឧបត្ថម្ភជាច្រើនទៀត

ថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំជូនប្រជាពលរដ្ឋសរុប ១១១៧គ្រួសារ។ គោលនយោបាយគាំពារសង្គម ដែលសម្ដេចតេជោបានផ្ដល់ប្រជាពលរដ្ឋទាំងនោះ នឹងត្រូវទទួលបានបណ្ណក្រីក្រ ដែលពួកគាត់អាចទទួល បានថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាលប្រចាំខែ...

ព័ត៌មានលំអិត

គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប (គជប) បានបើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប (លខប) និងភាគីពាក់ព័ន្ធ ដែលវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាក្រុងសៀមរាប។ ពិធីនេះបានប្រព្រឹត្តិទៅដោយមានវត្តមានឯកឧត្តម កុយ...

ព័ត៌មានលំអិត
Page 131 of 591 1 130 131 132 591

Recommended

សូម Like និង Follow ពួកយើង