ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គ.ខ.ប.សៀមរាប បើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

នៅទីស្នាក់ការលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.សៀមរាប បានរៀបចំបើកកិច្ចប្រជុំមួយ ស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប និង...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថាប័ន Gourmand World Cookbook Awards

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ឯកឧត្ដម ស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយលោក Guillaume Roussy តំណាង Gourmand...

ព័ត៌មានលំអិត

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាប

នៅមន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និង មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាននិងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាបប្រមាណជាង៣០នាក់ ក្រោមអធិបតីភាពឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺចង់ផ្តល់ជូនបន្ថែមដល់អ្នកសារព័ត៌មាននិងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ឋក្នុងខេត្ត ឲ្យបានយល់ដឹងកាន់ច្បាស់អំពីសិទ្ធិនិងច្បាប់ស្តីពីរបស់សារព័ត៌មាន និងការប្រកាន់យករបស់អ្នកសារព័ត៌មាន...

ព័ត៌មានលំអិត

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប

នៅអង្គភាពលូទឹក និង ស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក អ៊ឹង...

ព័ត៌មានលំអិត

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងលោក នីស៊ីណុ គេន(Nishino Ken) នាយកគ្រប់គ្រងក្រុមហ៊ុន នីផុនកូអ៊ី(Nippon Koei) នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នានៃការយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប ដោយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ស្វែងរកដំណើរកម្សាន្ត។ ពិធីចុះអនុស្សរណៈយោគយល់នេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការ​បោស​សម្អាត​អនាម័យក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឲ្យពលរដ្ឋ កុំបោះចោលសំរាមផ្ដេសផ្ដាសពាសវាលពាសកាល

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប និង សហភាពសហពន្ឋ័យុវជនកម្ពុជាខេត្ត បាន​រៀប​ចំ​បើកយុទ្ឋនាការ​បោស​សម្អាតអនាម័យ និងបរិស្ថាន តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរ អង្គភាពនានាក្នុងខេត្ត រដ្ឋបាលក្រុងសៀមរាប...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តសង្គ្រោះបន្ទាន់៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ដែលជាអំណោយរបស់ខេត្តឃ្យុងជី(Gyeonggi) នៃសាធារណរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តឃ្យុងជី នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Park Woo-hee តំណាងរដ្ឋបាលខេត្តឃ្យុងជី បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា...

ព័ត៌មានលំអិត

អគ្គីភ័យបង្កឆេះឃ្លាំងស្តុកខ្សែភ្លើង របស់រោងចក្រអគ្គីសនីជប៉ុន អស់ជាច្រើនដុំ សង្ស័យបណ្តាលមកពីការដុតសំរាម !

ខ្សែភ្លើងធំៗជាច្រើនដុំ ត្រូវបានអគ្គីភ័យឆាបឆេះ នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងស្តុកខ្សែភ្លេីអគ្គីសនី ក្នុងរោងចក្រអគ្គិសនីជប៉ុនស្ថិតនៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ យោងតាមរបាយការណ៍របស់អាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍បន្ទាន់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៧គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថចំនួន ២គ្រឿង, រថយន្តអគ្គីភ័យពន្លត់របស់អាជ្ញាធរជាតិអប្សរាចំនួន...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ !

ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១៣កើត ខែចេត្រ ជាថ្ងៃដ៏នក្ខតឬក និងជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្របនឹងខេត្តនេះ មានរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២ផងដែរ។ ក្នុងពិធីទទួលទេវតាឆ្នាំថ្មីនេះ យើងសង្កេតឃើញវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពីសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ...

ព័ត៌មានលំអិត
Page 164 of 589 1 163 164 165 589

Recommended

សូម Like និង Follow ពួកយើង