ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អគ្គីភ័យបង្កឆេះឃ្លាំងស្តុកខ្សែភ្លើង របស់រោងចក្រអគ្គីសនីជប៉ុន អស់ជាច្រើនដុំ សង្ស័យបណ្តាលមកពីការដុតសំរាម !

ខ្សែភ្លើងធំៗជាច្រើនដុំ ត្រូវបានអគ្គីភ័យឆាបឆេះ នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងស្តុកខ្សែភ្លេីអគ្គីសនី ក្នុងរោងចក្រអគ្គិសនីជប៉ុនស្ថិតនៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ យោងតាមរបាយការណ៍របស់អាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍បន្ទាន់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៧គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថចំនួន ២គ្រឿង, រថយន្តអគ្គីភ័យពន្លត់របស់អាជ្ញាធរជាតិអប្សរាចំនួន...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ !

ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១៣កើត ខែចេត្រ ជាថ្ងៃដ៏នក្ខតឬក និងជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្របនឹងខេត្តនេះ មានរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២ផងដែរ។ ក្នុងពិធីទទួលទេវតាឆ្នាំថ្មីនេះ យើងសង្កេតឃើញវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពីសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ...

ព័ត៌មានលំអិត

សម្រាប់ថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជា ១៧៧,៤៨៧នាក់ មកទស្សនាកម្សាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ម្សិលមិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ! តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញឱ្យដឹងថា ក្នុងថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ជាច្រើននាក់ បានចូលរួមលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនប្រភេទ នៅធិស័ក្ដិសង្ក្រាន្ដជើងភ្នំគូលេន

ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកស្វាយលើ ខេត្ដសៀមរាប បាននំាចូលរួមសប្បាយរីករាយលេងល្បែងកំសាន្ដប្រជាប្រិយ ដោយពួកគាត់តុបតែងខ្លួន និងស្លៀកសំលៀកបំពាក់របៀបខ្មែរបុរាណ លេងកំសាន្ដ ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ និងដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ទីតាំងដែលបានរៀបចំកំសាន្ដក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ធ្វើឡើងនៅសួនផ្កាធិស័ក្ដិជើងភ្នំគូលេន ខេត្ដសៀមរាប។ ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនេះ បានសម្ដែងការសប្បាយចិត្ដ ចំពោះការផ្ដល់ការបង្កើតការសប្បាយដោយមានលេងល្បែងប្រជាប្រិយ នៅតំបន់ជនបទនាជើងភ្នំគូលេននេះ។ ពួកគាត់ថា ល្បែងប្រពៃណីវប្បធម៌ខ្មែរ គឺជាទំនៀមទម្លាប់មួយដែលប្រជាជនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបង្ហាញ់ថា អាត្រាភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា បានកើនឡើងប្រមាណជា ៤ភាគរយ បន្ទាប់ពីជួបវិបត្តិជំងឺកូវីដ-១៩

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការជំរុញការអនុវត្តគោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ ប្រជាជន និងការអប់រំ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខធិការក្រសួងផែនការ បានបញ្ជាក់ថា អត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជាមានសន្ទុះកើនឡើងពី ១៣.៥ភាគរយ កាលពីឆ្នាំ២០១៤...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមកំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយភាគីឥណ្ឌា បានកំពុងចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាត និងដួលរលំស្ទើរទាំងស្រុងរយៈពេលជាច្រើនសតវត្សមកហើយនោះ ឱ្យមានភាពប្រសើរឡើងវិញ។ លោកស្រី នេត ស៊ីមន បុរាណវិទូដែលមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនោះ ឱ្យដឹងកាលពីថ្ងៃទី១១ ខែមេសានេះថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម កសាងឡើងតាំងពីអំឡុងសតវត្សទី១២ នៃគ្រីស្តសករាជ រហូតមកដល់ពេលនេះ គឺបានទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារអាយុកាល ដោយសារកត្តាអាកាសធាតុ និងការបំផ្លាញពីរុក្ខជាតិផ្សេងៗ។...

ព័ត៌មានលំអិត

កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្ម័គ្រចិត្តយកកុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតជួសជុល និងថែរក្សាទុកតាមបច្ចេកទេសបុរាណវិទ្យា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ លោកស្រី ភឿន ផាវី ដែលជាម្ចាស់ បានឱ្យដឹងថា កុលាលភាជន៍ចំនួន៦ នេះ គឺលោកស្រីបានរក្សាទុកអស់រយៈពេល ៣ឆ្នាំមកហើយ...

ព័ត៌មានលំអិត

“សួនផ្កាធិស័ក្ដិ”ជើងភ្នំគូលេន ប្រកាសឱ្យអ្នកទេសចរចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍

តំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតខាងកើតជាប់ជើងភ្នំគូលេន កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ គឺ “សួនផ្កាធិស័ក្ដិ” ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ពីខេត្ដសៀមរាប ដែលជាតំបន់ទេសចរណ៍មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ រួមមានសួនផ្កាចំរុះពណ៌ ដែលមានទំហំប្រមាណ ៣ហិកតា បោះតង់លក្ខណៈគ្រួសារ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងគំនូរពីបុរាណ កន្លែងក្មេងលេងកំសាន្ដ ជិះកង់ឡើងភ្នំ។...

ព័ត៌មានលំអិត
Page 166 of 590 1 165 166 167 590

Recommended

សូម Like និង Follow ពួកយើង