សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ជាប់ពាក់ព័ន្ធករណីចរាចរណ៏ក្រដាសប្រាក់រៀលក្លែងក្លាយ

បើតាមសមត្ថកិច្ចនគរបាល ស្រុកស្វាយលើ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់ ដែរពាក់ព័ន្ធករណីធ្វើចរាចរណ៏នូវរូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយ នៅចំនុចភូមិស្វាយលើ ឃុំស្វាយលើ ឃុំស្វាយលើ ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី១៩ ខែកក្កដា ដដែលនេះ...

ព័ត៌មានលំអិត

គ្រាប់បែកដៃជាង៤០០គ្រាប់ត្រូវបានកម្លាងជំនាញជីកកកាយរកឃើញនៅកណ្ដាលក្រុងសៀមរាប និងបានប្រមូលយកទៅរក្សាទុក ដើម្បីត្រៀមកំទេស

លោក សុខ សីហា ប្រធាន ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១០ ចុងសកមប្ដាហ៍នេះ ក្រុមកម្មករនៃក្រុមការងាររបស់មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ដ បានជីកដីបង្កប់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដីប្រទះឃើញ គ្រាប់បែកដៃចំនួន៧គ្រាប់ ក៏បានរាយការណ៦ទៅកាន់អង្គភាពស៊ីម៉ាក់ដើម្បីចុះធ្វើការពិនិត្យ។ ទីតាំងដែរបានរកឃើញនោះស្ថិតនៅជាប់របងរបងវិទ្យាល័យ១០ មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនថៅកែដេប៉ូឈើម្នាក់ និងបក្សាពួក២នាក់ទៀតទៅតុលាការ ពីបទក្លែងឯកសារទិញលក់ឈើខុសច្បាប់

ក្រោមការដឹកនាំសម្របសម្រួលនិតិវិធីដោយ លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចខេត្តសៀមរាប បានសម្រេចបញ្ជូនខ្លួនថៅកែដេប៉ូឈើ និងបក្សពួកចំនួន២នាក់ទៀត បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីសាកសួរអស់រយះពេល ៣ថ្ងៃជាប់ៗគ្នា។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប បានបញ្ជាកតាមទូរសព្ទ័ថា...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្ដសៀមរាប ឃាត់ខ្លួនយុវជនស្ទាវម្នាក់ សង្ស័យពាក់ព័ន្ធមនុស្សឃាត នៅស្រុកជីក្រែង

សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ជនសង្ស័យមាន ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋស្នើសុំដីបង្កបង្កើនផល ក្នុងស្រុកស្រីស្នំ យល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា

ប្រជាពលរដ្ឋ ១៧គ្រួសារ ក្នុងចំណោម ១៩គ្រួសារ មកពី៧ភូមិ ក្នុងឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប បានយល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា តាមរយៈកិច្ចប្រជុំពិភាក្សា រវាងក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្ត ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរស្រុក នេះបើតាមការឱ្យដឹងតាមទូរស័ព្ទពីលោក ហម ផល ប្រធានរដ្ឋបាលស្រុកស្រីស្នំ រសៀលថ្ងៃទី២៤...

ព័ត៌មានលំអិត

រថយន្តព្រូស ក្តៅខ្លាំងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល

បុរសបុគ្គលិក អចលនទ្រព្យ ម្នាក់បើកបរឡានព្រូសស្ទើរភ្លើង ជិះគ្នា៣នាក់ គេចពីម៉ូតូរ៉ឺម៉ក មិនជាន់ហ្វាំង បែរជាជាន់ហ្គារបន្ថែមល្បឿន បណ្តាលឱ្យចូលក្នុងផ្ទះប្រជាពលរដ្ឋទាំងកំរោល សំណាងល្អ គ្មានមនុស្ស ចំណែកអ្នកបើកឡាន និងអ្នករួមដំណើរទាំងពីរមិនមានរបួសស្នាមអ្វីទាំងអស់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលទាំងថ្ងៃនោះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវចាក់ប៊ីតុង ក្រោយផ្សារលើធំថ្មី (ហៅផ្លូវតាអុច) ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក...

ព័ត៌មានលំអិត

ពលរដ្ឋជាង១០០គ្រួសាររស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ស្នើសុំឲ្យអាជ្ញាធរជួយប្ដូរទីតាំងបញ្ចុះសពមួយកន្លែងទៅកាន់ទីតាំងផ្សេង

កន្លែងបញ្ចុះសពរបស់សមាគមមេតូឌីសមួយកន្លែង ស្ថិតនៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានប្រជាពលរដ្ឋនៅទីនោះ ស្នើសុំអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយប្ដូរទីតាំងទៅកន្លែងផ្សេង ដោយសារកន្លែងបញ្ចុះសពនេះ បានប៉ះពាល់ការរស់នៅរបស់ពួកគាត់ ជាពិសេសសមានសពខ្លះបានជះក្លិនស្អុយរលួយ បណ្ដាលអោយប៉ះពាល់ដល់បរិស្ថាន។ តំណាងប្រជាពលរដ្ឋក្នុងចំណោមស្មានមេដៃចំនួន១០០គ្រូសារ ដែលមានទីតាំងក្នុងតំបន់នោះ លោក អៀម គុណ និងអ្នកស្រី រ៉ាស៊ី បានឲ្យដឹងនៅថ្ងៃទី២១...

ព័ត៌មានលំអិត

ក្នុងរយៈពេល១ខែឧសភានេះ មានមនុស្សចំនួនជាង១០០នាក់ និង គ្រឿងញៀនជាង៩០ក្រាម ត្រូវសមត្ថកិច្ចខេត្តសៀមរាប បង្រ្កាប និងដកហូតបាន

តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលមួយខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចុះបង្រ្កាបករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣៣នាក់ មានស្រី០២នាក់ ក្នុងនោះ ៖ បង្រ្កាបករណីជួញដូរ រក្សាទុក បានចំនួន១១ករណី ឃាត់ខ្លួនជនល្មើសចំនួន ៣៤នាក់...

ព័ត៌មានលំអិត

ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាប បញ្ជូនទៅតុលាការ ដោយជាប់ជនសង្ស័យអំពើទិញពេស្យាចារកុមារ

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិបរទេសម្នាក់ឈ្មោះ Xavier Vincent G ភេទប្រុស កើតថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ១៩៧០ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994 ដែលបានស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេដោយសាររាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ

នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក...

ព័ត៌មានលំអិត
Page 17 of 84 1 16 17 18 84

Recommended

សូម Like និង Follow ពួកយើង