Tag: អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការជួសជុលទ្វារទឹកទំនប់បារាំង នៅមុនចូលឆ្នាំខ្មែរ

អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការជួសជុលទ្វារទឹកទំនប់បារាំង នៅមុនចូលឆ្នាំខ្មែរ

អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។ សំណង់ទ្វារទឹកទំនប់បារាំង ជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំងមិនឱ្យខ្វះខាត ដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាណ៍ទាំងអស់។ ពិសេស ជារបាំងទប់ទឹក កុំឱ្យមានទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិនា ...

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីជំនាញ បានចុះពិនិត្យកិច្ចការអភិរក្សនិងការអភិវឌ្ឍនៅក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។ ដំណើរចុះពិនិត្យនេះ ឯកឧត្តមនិងក្រុមអ្នកជំនាញបានអញ្ជើញទៅការដ្ឋានកំណាយស្រះខាងជើង ដើម្បីតាមដានការវិវឌ្ឍនៃការកាយកំណកដី ការរៀបចំហេដ្ឋារចនាសម្ពន្ធស្រះ និងផ្តល់អនុសាសន៍កែលម្អចំណុចខ្វះខាតផងដែរ។ បន្ទាប់ពីនោះ ក៏បានចុះពិនិត្យមើលប្រព័ន្ធបង្ហូរទឹកនិងសម្ភារ (ទុយយោ) សម្រាប់ដាក់ពង្រាយតាមប្រឡាយតូចៗដើម្បីស្រោចស្រពស្មៅក្នុងបរិវេណអង្គរវត្ត។ ...

អាជ្ញាធរជាតិអប្សរាស្តារដីភក់ចេញពីបាតស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍

អាជ្ញាធរជាតិអប្សរាស្តារដីភក់ចេញពីបាតស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍

ដើម្បីអោយសោភណ្ឌភាពតំបន់ទេសចរណ៍មានសោភណ្ឌភាពល្អប្រសើរ ពង្រឹងរចនាសម្ពន្ធស្រះឱ្យរឹងមាំអោយដូចពីសម័យដើម និងលើកតម្លៃស្រះដែលជាទីឋានសម្រាប់ទេពឱ្យរស់ឡើងវិញ និងដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្ដរជាតិចូលទស្សនា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការស្ដារនូវដីភក់ ដែលនៅក្នុងបរិវេណស្រះទឹកបុរាណនៅខាងមុខភាគខាងជើងក្នុងបរិវេណប្រាសាទអង្គរវត្ដ ដើម្បីឲ្យមានសោភណ្ឌភាពស្រស់ត្រកាលឡើងវិញ ។ បើតាមលោក ស្រ៊ុន តិច មន្ដ្រីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ...

និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៣៦០នាក់ទទួលបានការចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៣៦០នាក់ទទួលបានការចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន៣៦០នាក់ មកពីរាជធានីភ្នំពេញ បានមកបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់ពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងនៅតំបន់រមណីយដ្ឋានអង្គរ ដែលការចុះសិក្សាស្វែងយល់នេះ គឺមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ បើតាមលោកសាស្ត្រាចារ្យ អ៊ិន សារិន ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ...

អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ 

អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ 

កាលពីឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបានរីងទឹកនារដូវប្រាំង ។ នៅពេលនោះ មានសំណួរ២ ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១/ តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក ? ២/ តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី ? ឯកឧត្តម ហង់ ពៅ ...

អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ

អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងការស្ថាបនាផ្លូវកង់នៅក្នុងតំបន់អង្គរដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនេះ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិប្រើប្រាស់ ហើយបានចាប់ផ្ដើមធ្វើការស្ថាបនាកាលពីខែធ្នូឆ្នាំ២០១៩ នឹងត្រូវបានសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២០នេះ ខណៈមកដល់បច្ចុប្បន្ន ផ្លូវកង់នេះសម្រចបានប្រមាណ១៧គីឡូម៉ែត្រ គឺស្មើនឹង៦០ភាគរយហើយ ហើយការស្ថាបនាផ្លូវនេះឡើង ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាសម្រួលការចរាចរណ៍ដល់អ្នកទេសចរជិះកង់ រួមនឹងកាត់បន្ថយការកកស្ទះ ...

អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមស្ថាបនាផ្លូវវាងមុខប្រាសាទសួរព្រ័តជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី នៅខែកុម្ភះនេះ

អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមស្ថាបនាផ្លូវវាងមុខប្រាសាទសួរព្រ័តជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី នៅខែកុម្ភះនេះ

បើតាម ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០នេះថា អាជ្ញាធរជាតិអប្សរា នឹងស្ថាបនាផ្លូវកៅស៊ូថ្មី លើគន្លងផ្លូវដីក្រហមចាស់ៗ ដែលចេញពីប្រាសាទបាយ័នកាត់តាមមុខបរិវេណប្រាសាទសួរព្រ័ត ជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី ដែលរងការខូចខាត និងដែលបង្កហានិភ័យដល់ប្រាសាទ ដោយសារការបើកបរយានយន្តគៀកខ្លាំងនឹងប្រាសាទ ។ ឯកឧត្តមបន្តថា គម្រោងស្ថាបនាផ្លូវនេះ និងចាប់ផ្តើមពីខែកុម្ភះឆ្នាំ២០២០នេះ ...

អាជ្ញាធរជាតិអប្សរាបង្ហាញថា កែប្រែដីក្នុងតំបន់ហាមឃាត់ គឺជាអំពើខុសច្បាប់

អាជ្ញាធរជាតិអប្សរាបង្ហាញថា កែប្រែដីក្នុងតំបន់ហាមឃាត់ គឺជាអំពើខុសច្បាប់

ដីស្រែ ជាង៣ហិកតា ស្ថិតនៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាប់របងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ត្រូវបានបុគ្គលពីររូប អះអាងថាជាម្ចាស់ដី ធ្វើការឈូសឆាយ ដើម្បីប្រែក្លាយជាដីភូមិ និងប្រកបអាជីវកម្ម ដែលនេះជាអំពើខុសច្បាប់ នេះបើតាមសម្ដីមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ។ នាព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២០នេះ កម្លាំងជំនាញ របស់អាជ្ញាធរជាតិអប្សរា បានចុះធ្វើការហាមឃាត់ សកម្មភាព ...

អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមឈើងាប់កម្ពស់១៨ម៉ែត្រ ចំណុចច្រកចូលប្រាសាទនាគព័ន្ធ

អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមឈើងាប់កម្ពស់១៨ម៉ែត្រ ចំណុចច្រកចូលប្រាសាទនាគព័ន្ធ

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញព្រៃឈើ របស់អាជ្ញាធរជាតិអប្សរា បានកាត់ដើមចំបក់មួយដើម មានអង្កត់ផ្ចិតគល់១.១ម៉ែត្រ និងកម្ពស់១៨ម៉ែត្រ នៅចំណុចច្រកចូលប្រាសាទនាគព័ន្ធ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក យិន សុវ៉ាត មន្ត្រីជំនាញមកពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានបង្ហាញថា ដើមចំបក់មួយដើមនេះ ងាប់ជាយូរមកហើយ មែក ...

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

ចម្លាក់ទោល «សត្វម្ករ» ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជើងភ្នំគូលែន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ) ...

Page 18 of 31 1 17 18 19 31

Recommended

សូម Like និង Follow ពួកយើង