ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តនឹងបង្កើតយន្តការរឹតបន្តឹងការផាកពិន័យចំពោះអ្នកចោលសំរាមឥតសណ្តាប់ធ្នាប់នៅក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ស្របពេលក្រុងសៀមរាបទើបនឹងជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ខណៈសំរាមនៅក្នុងក្រុងសៀមរាបមានជាង៥០០តោនក្នុងមួយថ្ងៃ

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា អាជ្ញាធរខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត កំពុងយកចិត្តទុកដាក់និងខិតខំដោះស្រាយជាបន្តបន្ទាប់ បញ្ហាសំរាម និងសំណល់ផ្សេងៗទៀត ដើម្បីធ្វើឱ្យទីក្រុងសៀមរាបនៅតែបន្តរក្សាបាននូវសោភ័ណបៃតងស្រស់ និងគ្មានក្លិនអាក្រក់ ដែលជាឆន្ទៈគិតគូរខ្ពស់អំពីអនាម័យ និងបរិស្ថាន ធ្វើយ៉ាងណាឱ្យសក្តិសមជាខេត្តនៃប៉ូលទេសចរណ៍ដ៍សំខាន់របស់ជាតិ ដើម្បីត្រៀមចាំទទួលលំហូរភ្ញៀវទេសចរ ខណៈក្រុងសៀមរាបបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ស្របពេលដែលរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញនោះ...

ព័ត៌មានលំអិត

ក្រុងសៀមរាប ជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ !

ក្រសួងទេសចរណ៍បានឱ្យដឹងថា ទីក្រុងសៀមរាប បានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ដោយមានសុពលភាព ៣ឆ្នាំ ចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ហើយគ្រោងនឹងប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះថា គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានជម្រាបជូនថា ដោយមានការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន...

ព័ត៌មានលំអិត

មនុស្សចំនួនជាង៦០នាក់ បានស្លាប់ និងជាង៦០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ២០២១នេះ នៅទូទាំងខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងចំនួន៧០លើក ប៉ុន្តែបានថយចុះចំនួន៤លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ដែលកើតមានចំនួន៧៤លើក ក្នុងនោះបណ្តាលឱ្យមនុស្សស្លាប់ចំនួន៦៣នាក់ , របួសធ្ងន់ចំនួន៣២នាក់ និងរបួសស្រាលចំនួន៣០នាក់ បណ្ដាលឲ្យខូចម៉ូតូចំនួន៤៨គ្រឿង , រថយន្តចំនួន៣៧គ្រឿង , គោយន្តចំនួន៣គ្រឿង...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បើកឱ្យដំណើរការទស្សនាវង់ នៅលើប្រាសាទបាយ័ន្ត 

អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មី នៅលើប្រាសាទបាយ័ន្ត ដើម្បីសម្រួលដល់លំហូរការចូលទស្សនារបស់ភ្ញៀវទេសចរ ក្នុងប្រាសាទកុំឱ្យកកកុញ។ លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី១៨ ខែមករានេះថា ការរៀបចំវង់ទស្សនាថ្មី នៅប្រាសាទបាយ័ន្តនេះ ដើម្បីរៀបចំលំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ នៅពេលអ្នកទេសចរណ៍ដើរទស្សនាផ្ទាំងចម្លាក់ មិនបានគ្រប់ជ្រុងជ្រោយ។ លោកបញ្ជាក់ថា ការរៀបចំនេះ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរក្រុងសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យមាននិរន្តរភាព ដើម្បីសុខុមាលភាព អនាម័យបរិស្ថាន និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ១០០ភាគរយ តាមផែនការដែលបានគ្រោងទុកហើយ នៅឡើយតែការងារបំពាក់កាមេរ៉ាសុវត្ថិភាព ,...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តគ្រោងរៀបចំសង្ក្រាន្តសៀមរាបនាខែមេសាខាងមុខនេះ ជាមួយនឹងការបង្ហាញពីមោទនភាពលើសមិទ្ធផលថ្មីៗក្នុងខេត្តសៀមរាបទាំងមូល

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានប្រសាសន៍ថា នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២២ខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំសង្ក្រាន្តសៀមរាប បង្ហាញមោទនភាពលើសមិទ្ធផលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទែក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខ។ ឯកឧត្តម...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ និងសមាជិកសមាជិការដ្ឋសភា ព្រមទាំងសហព័ទ្ធ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ (Pfizer) ដូសទី៤ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេច ក៏បានអំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន...

ព័ត៌មានលំអិត

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:គ្រូពេទ្យជាតិ ឯកឧត្តមវេជ្ជបណ្ឌិត ធា គ្រុយ បានជំរុញដល់គណ:គ្រូពេទ្យខេត្តសៀមរាប ត្រូវស្រង់ឈ្មោះគ្រូពេទ្យទាំងឡាយណា ដែលកំពុងប្រកបវិជ្ជាជីវ: ហើយមិនព្រមទៅចុះបញ្ជីការស្របតាមគោលការណ៍ក្រសួង ដើម្បីមានវិធានការតាមផ្លូវច្បាប់។ មានប្រសាសន៍ តាមប្រព័ន្ធZoom ក្នុងពិធីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រលើកទី១២ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម វេជ្ជបណ្ឌិត ធា...

ព័ត៌មានលំអិត

អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ជាសមិទ្ធផលថ្មី ក្នុងសង្កាត់ក្របីរៀល ដែលបានកសាងផ្តើមចេញពីព្រះសង្ឃ និងបន្តជួយដោយព្រះសង្ឃ !

ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡៅ ឆន សមាជិកគណ:កម្មការទី៧ នៃព្រឹទ្ធសភា, ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានអញ្ជើញសម្ពោធអាគារសិក្សា១ខ្នង...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអង្ករ២០តោន អំណោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្សបាននាំយកអង្ករចំនួន ២០តោន ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ប្រគល់ជូនសម្ដេចពិជ័យសេនា...

ព័ត៌មានលំអិត
Page 183 of 589 1 182 183 184 589

Recommended

សូម Like និង Follow ពួកយើង