ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរស្រុកអង្គរធំខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី/ខេត្ត

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលស្រុកអង្គរធំ ខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយមួយ ស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី/ខេត្ត ជូនដល់ក្រុមប្រឹក្សាស្រុកឃុំមន្ត្រីរាជការជុំវិញស្រុក និងសិស្សានុសិស្ស ចំនួន៦៤នាក់ចូលរួម ក្រោមអធិបតីភាពលោក ប៊ុត គីរី ប្រធានក្រុមប្រឹក្សាស្រុកអង្គរធំ និងលោក ទីវ សារ៉ូន...

ព័ត៌មានលំអិត

ពលរដ្ឋក្នុងស្រុកអង្គរធំ បន្ដទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោត ខណៈសល់មួយថ្ងៃទៀតនឹងបញ្ចប់ យុទ្ធនាការនេះ

ស្របពេលដែលការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំ ខេត្ដសៀមរាប បានបន្ដទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នៅឆ្នាំ២០២២ខាងមុខ។ លោក ស្វាយ សាវង្ស ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីមានឈ្មោះចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេលឆាប់ៗ

ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ឬខ្លោងទ្វារខាងលិច នៃក្រុងអង្គរធំ គ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតា និងព្រះកេសអសុរាក្នុងរយៈពេលមួយខែទៀត។ បើតាមកញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ បានឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា ក្រុមការងារកំពុងបង្ហើយការងារជួសជុល និងដំឡើងព្រះកេសទេវតា និងអសុរា ការងារបំពេញថ្មភក់ថ្មី ការងារដាប់ក្បាច់ និងការងារដំឡើងតួមេទ័ពទេវតា មុននឹងបញ្ចប់ការងារដំឡើងព្រះកេសនៃចម្លាក់កូរសមុទ្រទឹកដោះគម្រោងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។ គម្រោងជួសជុលខ្លោងទ្វាតាកាវ...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែក សន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

ឆ្លើយតបសំណូមពររបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចំពោះប្រទេសឆែក បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឱ្យកាន់តែល្អប្រសើរថែមទៀត ក្រោយជំងឺរាតត្បាត កូវីដ-១៩ បានធូរស្បើយនោះ ឯកឧត្តម ម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានសន្យានឹងខិតខំជំរុញអ្នកវិនិយោគិនឆែក...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការអភិវឌ្ឍកម្មវិធីផ្សាយ ប្រកបដោយគុណភាព 

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបលើកបង្ហាញថា បទពិសោធន៍ គឺជាគំនរការងារ ដែលបង្កប់ដោយឋាមពលគន្លឺះ នាំឆ្ពោះទៅការវិវត្តន៍ថ្មី ដើម្បីបំរើឲ្យការផ្សព្វផ្សាយទាន់ស្ថានភាពនៃការរីកចម្រើនរបស់សង្គម និងបច្ចេកវិទ្យាទំនើប ! ការពិភាក្សាការងារនៅក្នុងកិច្ចប្រជុំ ដើម្បីសិក្សាអំពីបទពិសោធន៍ការងារ គឺជាការស្វែងរកគន្លឺះធ្វើដំណោះស្រាយលើបញ្ហាប្រឈមនានា និងអាចនិយាយបានថា នេះគឺជារបបអាហារឋាមពលដែលមិនអាចខ្វះបាន សម្រាប់ពង្រឹងនិងបំប៉នប្រព័ន្ធការងារក្នុងអង្គភាព ឈានឆ្ពោះទៅរកគៅលដៅ ប្រកបដោយនិរន្តរភាព និងមាននវានុវត្តន៍បានល្អប្រសើរ។ លោក លីវ សុខុន...

ព័ត៌មានលំអិត

ជំនួបពាណិជ្ជកម្ម កម្ពុជា-សឹង្ហបូរី

ក្រុមហ៊ុនផ្សារកសិផល និងចំណីអាហារ (FAAM ) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប (YEAC-SR) ស្ថិតក្នុងជំនួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយក្លឹបពាណិជ្ជកម្មសឹង្ហបូរី-កម្ពុជា (SCC) ដោយផ្តោតទៅលើការនាំចេញផលិតផលកសិកម្មកម្ពុជាចូលក្នុងទីផ្សារសឹង្ហបូរី និងជម្រុញកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសធ្វើពាណិជ្ចកម្មជាមួយគ្នា ! ក្រោមកិច្ចសម្របសម្រួលដោយអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅសឹង្ហបូរី និងក្នុងក្របខ័ណ្ឌនៃកិច្ចទំនាក់ទំនងរវាងខេត្តសៀមរាប ជាមួយភាគីសឹង្ហបូរី ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១(ចុងសប្តាហ៍)នេះ កិច្ចប្រជុំពាណិជ្ជកម្មចំនួន២ បានធ្វើឡើងក្នុងពេលតែមួយ។...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្ដសៀមរាប បញ្ជូនខ្លួនជនសង្ស័យ ៣នាក់បន្ថែមទៀត ទៅតុលាការពាក់ព័ន្ធករណី ប្លន់ម៉ូតូប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប

សមត្ថកិច្ចខេត្ដសៀមរាប នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៣នាក់បន្ថែមទៅកាន់តុលាការ ដើម្បីចាត់វិធានការផ្លូវច្បាប់ ក្រោយសមត្ថកិច្ចឃាត់ខ្លួនបានជាបន្ដបន្ទាប់ ក្នុងករណីប្លន់ម៉ូតូប្រជាពលរដ្ឋ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បើតាមលោកវរៈសេនីយ៍ទោ សុខ ម៉េងអ៊ាង ប្រធានការិយាល័យព្រហ្មទ័ណ្ឌកំរិទ្ធធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ប្រកាសរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៣ថ្ងៃ នៅពាក់កណ្ដាលខែធ្នូឆ្នាំ២០២១នេះ

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១មន្សិលមិញនេះ ឯកឧត្ដម ជុំ សុភមករា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញពីគម្រោងផែនការរបស់អាជ្ញាធរជាតិអប្សរា អំពីការរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខនេះ ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនៗ ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ ដែលមានសារៈប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន ព្រោះថាប្រាសាទអង្គរវត្ដ គឺជាវប្បធម៌រស់ ហើយក៍ជាផលប្រយោជន៍មួយខ្លាំងជាងអណ្ដូងប្រេងកាតដែលបូមមិនចេះរីងស្ងួត ពោលប្រាសាទអង្គរវត្ដបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៍ដូចជានៅលើពិភពលោក ។...

ព័ត៌មានលំអិត
Page 199 of 591 1 198 199 200 591

Recommended

សូម Like និង Follow ពួកយើង