ទោះពុំមានពិធីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០០២១ដូចបណ្ដាឆ្នាំកន្លងមកក៏ដោយ សម្ដេចតេជោ នៅតែបង្ហាញការយកចិត្តទុក និងណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់ការអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ជាពិសេសប្រសាសន៍របស់សម្ដេចកាលពីជំនួបលើកទី៤ គឺគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ នេះបើយោងតាមសារលិខិតផ្ញើជូន អ្នកសារព័ត៌មានជាតិ...
ព័ត៌មានលំអិតសម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០០២០នេះ នឹងពុំមាន ពិធីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា ដូចបណ្ដាឆ្នាំកន្លងមកនោះទេ នេះបើយោងតាមសារលិខិតរបស់សម្ដេចតេជោ ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពីម្សិលមិញនេះ។ តាមរយៈសារលិខិតដដែលនេះ បង្ហាញថា នេះជាឆ្នាំទី៥ហើយ ដែលត្រូវរៀបចំជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ដែលមិនច្បាស់លាស់រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ភូមិចំនួន១៩ ស្ថិតក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប នៅពុំទាន់កំណត់ព្រំប្រទល់បានច្បាស់លាស់នៅឡើយ ដែលបង្កឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទាំងអស់នោះ។ តាមការបញ្ជាក់របស់លោក ទិព្វ ពិសិដ្ឋ...
ព័ត៌មានលំអិតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់សំខាន់ៗ និងការចូលរួមសហការពីអង្គការដៃគូជាតិ អន្តរជាតិ ក្នុងការរួមគ្នាទប់ស្កាត់ បង្ក្រាប ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និងរំលោភបំពានទៅលើស្រ្តី និងកុមារតាមគ្រប់រូបភាព...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានចាប់ផ្តើមការងារកែលម្អសោភណ្ឌភាព នៅមុខព្រះលានជល់ដំរី ដែលកិច្ចការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង លើកតម្កើងតម្លៃនៃមរតកដូនតាខ្មែរ។ ឯកឧត្តម យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការកែលម្អនៅបរិវេណមុខព្រះលានជល់ដំរីនេះ អ្នកជំនាញអាចនឹងប្រើពេល៦ខែ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរីឲ្យក្លាយជាផ្លូវថ្មើរជើងដោយមានដាំស្មៅ និងដើមឈើ ដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះ...
ព័ត៌មានលំអិតបន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០ និងទិសដៅការបន្តប្រចាំឆ្នាំ២០២១ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំដំណើរកម្សាន្តលើកទី៤របស់ខ្លួន ដែលមានរយ:ពេល ៣យប់ ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ទី១០ ខែមករា ឆ្នាំ២០២១ ទៅកាន់រមណីយដ្ឋាននានា ក្នុងខេត្តខេត្តភាគឦសាន ប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្ត ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាបទាំងអស់ ដែលបានសម្រេច នូវលទ្ធផលការងារល្អប្រសើរប្រចាំឆ្នាំរបស់ខ្លួន។ ឯកឧត្តម លីវ...
ព័ត៌មានលំអិតនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០- ២០២១ ដែលប្រារព្ធឡើងជានិមិត្តរូបកម្រិតថ្នាក់ខេត្ត នៅវិទ្យាល័យ ១០មករា១៩៧៩ រួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តំណាងមាតាបិតាអាណាព្យាបាលសិស្ស...
ព័ត៌មានលំអិតការជួបប្រជុំគ្នានៃថ្នាក់ដឹកនាំខេត្តសៀមរាប បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដោយរំពឹងទុកថា ហានីភ័យនៃវិបត្តិកូវីដ-១៩ វាមិនមែនជាឧបស័គ្គដែលមិនអាចពុះពារបាននោះទេ វាក៏ត្រូវបានក្លាយជាបទពិសោធន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគត អាស្រ័យដោយភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ និងការចូលរួមនៃប្រជាជាតិទាំងមូល។ ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា រយៈពេលពេញ១ឆ្នាំនៃឆ្នាំ២០២០កន្លងទៅ នៅក្រោមសម្ពាធនៃវិបត្តិកូវីដ-១៩ វាពិតជាបានបង្កើតឡើងនូវបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យសេវាកម្មនិងទេសចរណ៍ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ការជួបប្រទះនូវផលវិបាកទាំងនោះ វាគ្រាន់តែជាវិញ្ញាសារថ្មីដែលមិនមិនធ្លាប់មានពីមុនមកតែប៉ុណ្ណោះ ហើយវាក៏បានប្រែក្លាយជាបទពិសោធន៍...
ព័ត៌មានលំអិតបន្ទាប់ពីបាត់បង់ភ្ញៀវទេសចរអន្តរជាតិ អំឡុងវិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបាត់បង់ប្រាក់ចំណូលស្ទើរទាំងស្រុងពីវិស័យទេសចរណ៍ និងពឹងផ្អែកលើវិស័យកសិកម្មជាប្រភពចំណូលចម្បង។ តាមរយៈសក្ដានុពលទេសចរណ៍របស់ស្រុក រដ្ឋបាលស្រុកបន្ទាយស្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រែក្លាយពីការ ដាំដុះបែបបុរាណ និងឧស្សាហកម្ម ទៅជាការដាំដុះបែបកសិទេសចរណ៍វិញ។ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្នុងកម្មវិធីសន្ទនាមតិ របស់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ឃឹម...
ព័ត៌មានលំអិតនៅសណ្ឋាគារស៊ីធី-អង្គរ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ក្នុងនាមប្រធានក្រុមសម្ព័ន្ធមេត្រីភាព បាននាំយកថវិកា ៦,៤០០ដុល្លារអាមេរិកឧបត្ថម្ភដល់អង្គភាពវរសេនាតូចព្រំដែនលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលបច្ចុប្បន្ននេះ មានទីតាំងឈរជើងនៅក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ឧត្តមសេនីយទោ ស៊ិន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.