ប្រធានក្រុមប្រឹក្សាសៀមរាប អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកបន្ទាយស្រី អាណត្ដិទី៤ ចំនួន១៥រូប
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប បានអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកបន្ទាយស្រី សម្រាប់អាណត្ដិទី៤ ឆ្នាំ២០២៤ សរុប១៥រូប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានជាច្រើនរូប។ លោក រិន ឡូត ...