Tag: អាជ្ញាធរជាតិអប្សរា

អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ឲ្យ​រួមគ្នា​លុបបំបាត់​ការផ្សព្វផ្សាយ និង​ចែកចាយ​រូបភាព ផ្ទុយ​ពី​បច្ចុប្បន្នភាព​ក្នុង​តំបន់​អង្គរ ដើម្បី​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​

អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ឲ្យ​រួមគ្នា​លុបបំបាត់​ការផ្សព្វផ្សាយ និង​ចែកចាយ​រូបភាព ផ្ទុយ​ពី​បច្ចុប្បន្នភាព​ក្នុង​តំបន់​អង្គរ ដើម្បី​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ ថា ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ ក្នុង​គោលដៅ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​អភិវឌ្ឍន៍ គ្រប់គ្រង ជួសជុល អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ឱ្យ​រួច​ផុតពី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ រហូត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ​ក្នុង​សកលលោក និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​ជា​គោលដៅ​ទេសចរណ៍​ផ្ទួនៗ​គ្នា​នា​ឆ្នាំកន្លងមក​។​ ​លោក ឡុង កុសល មានប្រសាសន៍​បន្ថែមថា ...

អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​ដាំ​ឈើ​ប្រណីត​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​ដាំ​ឈើ​ប្រណីត​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

​ដើម្បី​លើក​តម្លៃ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមាញឹក​ក្នុង​ការចុះ​កាត់​ក្រី និង​ដកហូត​ដើមឈើ​មួយចំនួន​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​និង​ត្រៀម​ដាំ​ដើមឈើ​ធ្នង់​ជំនួស​វិញ​។​ ​លោក មាឃ បូរ៉ា មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមការងារ​បាន​កាត់​ក្រី​មែកឈើ​តូចធំ និង​កាត់​ដកហូត​ប្រភេទ​ដើមឈើ​ឥតប្រយោជន៍​មួយចំនួន​រួមមាន ដើម​ពុទ្រា ដើម​ទឹកដោះ ដើម​ចេក និង​ដើម​ស្វាយ​ជាដើម​។​ល​។​ ...

ថវិកានិង​សម្ភារ​មួយចំនួន​របស់​ភ្ញៀវទេសចរ​ដែល​បាន​បាត់ ត្រូវបាន​រកឃើញ​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​

ថវិកានិង​សម្ភារ​មួយចំនួន​របស់​ភ្ញៀវទេសចរ​ដែល​បាន​បាត់ ត្រូវបាន​រកឃើញ​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​នគរបាល​ការពារ​បេតិកភណ្ឌ បានប្រគល់​ទូរ​សព្ទ​ដៃ​ម៉ាក HUAWEI P20 ចំនួន​០១​គ្រឿង , ប្រាក់​ចំនួន​១០០​ដុល្លារ​អាមេរិក , កាត​Visa ចំនួន​០១ , កាត​ធនាគារ​ចំនួន​០១ , សំបុត្រ​ទស្សនា​ប្រាសាទ​ចំនួន​០១ និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត ជូន​ដល់​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន ...

បដិមា​ព្រះ​សិរ​លោកេស្វរៈ​ចំនួន​មួយ​ត្រូវបាន​ប្រទះឃើញ​ពេល​កំណាយ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​

បដិមា​ព្រះ​សិរ​លោកេស្វរៈ​ចំនួន​មួយ​ត្រូវបាន​ប្រទះឃើញ​ពេល​កំណាយ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​

​បដិមា​ព្រះ​សិរ​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឬលោកេស្វរៈ​ចំនួន​មួយធ្វើ​ពី​ថ្មភក់ ត្រូវបាន​ប្រទះឃើញ​ខណៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​នៅក្នុង​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ជ្រុង​និរតី ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់ចុះ​កប់​ក្នុង​គំនរ​ថ្ម​និង​ដីដំបូក​យកមក​ជួសជុល​ប្រាសាទ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ កន្លងមកនេះ​។​ ​តាម​ការបញ្ជាក់​របស់​លោក ស៊ា សុភា​រុន ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​តា​នៃ និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា បដិមា​ព្រះ​សិរ​លោកេស្វរៈ ដែល​ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ប្រទះឃើញ គឺមាន​ត្រឹមតែ​ព្រះ​សិរ​ប៉ុណ្ណោះ មាន​រូប​ព្រះពុទ្ធ​នៅលើ​ផ្នួងសក់ មាន​ត្រចៀក​ម្ខាង​ខាងស្តាំ ច្រមុះ​ឆែប ...

រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៩ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរា​បានអនុញ្ញាត​ការជួសជុល​ផ្ទះ​និង​សាងសង់​សំណង​តូចតាច​របស់​ប្រជាពលរដ្ឋ​អ្នកស្រុក​អង្គរ​បាន​ចំនួន៨៧៩​ករណី​

រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៩ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរា​បានអនុញ្ញាត​ការជួសជុល​ផ្ទះ​និង​សាងសង់​សំណង​តូចតាច​របស់​ប្រជាពលរដ្ឋ​អ្នកស្រុក​អង្គរ​បាន​ចំនួន៨៧៩​ករណី​

​យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរានា​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះក្រុមការងារ​សហគម​ន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្តល់​ការអនុញ្ញាត​ជួសជុលកែលម្អ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ៨៧៩​ករណី​។ ការអនុញ្ញាត​ខាងលើ​បានផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគងចំនួន​១០៦​ករណី ស្រុក​អង្គរធំ​ចំនួន​១១៥​ករណីស្រុក​ពួក​ចំនួន ១៨៥​ករណីស្រុក​បន្ទាយស្រី​បាន​ចំនួន១៦៧​ករណី និង​ក្រុង​សៀមរាប​ចំនួន ៣០៦​ករណី​។​ ​ប្រធាន​លេខាធិការដ្ឋាន​សហគមន៍​លោក អឿន សំអុន បានឱ្យដឹងថា ក្នុង​រយៈពេល​៩​ខែ​នេះ ប្រជាពលរដ្ឋ​បានដាក់​ពាក្យស្នើសុំ​ជួសជុល​កែលម្អ​ផ្ទះ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន ១៧៤៦​ករណី ក្នុងនោះ​ក្រុមការងារ​បានផ្តល់​ការអនុញ្ញាត​តាម​សំណូមពរ​ចំនួន ៨៧៩​ករណី​។ ការអនុញ្ញាត​នេះ​គឺ​ផ្អែកទៅលើ​គោលការណ៍​គ្រប់គ្រង​លំនៅដ្ឋាន​ស្របតាម​លក្ខខណ្ឌ​នៃ​កិច្ច​អភិរក្ស​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​។ ចំពោះ​ការងារ​នេះ ប្រធាន​លេខាធិការដ្ឋាន​សហគមន៍​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​តែង​សហការ​ចូលរួម សម្រួល​ដល់​ការងារ​នេះ​ទទួលបាន​លទ្ធផល​ជាទី​មោទនៈ​។​ ...

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

​អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ផ្អាក​ការលក់ដូរ​របស់​អាជីវ​ករ និង​ផ្អាក​ចរាចរណ៍​យានយន្ដ​គ្រប់​ប្រភេទ នៅខាងមុខ​បរិវេណ​ប្រាសាទ​អង្គរវត្ដ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ដើម្បី​សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ​ល្អ សម្រាប់​រៀបចំ​កម្មវិធី​អោយ​ប្រតិភូ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥​ដាំ​ដើមឈើ និង​ផ្កា​ក្រវាន់ និង​វី​ខ្នង​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គ​វត្ត​ផ្នែក​ខាងលិច អោយមាន​បរិស្ថាន នេះ​បើតាម​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​កាលពី​ថ្ងៃទី​០៤​ខែតុលា​នេះ ។​ ​យោងតាម​ជូន​ដំ​ណឺង​បាន​ឲ្យ​ដឹង​ដែរ​ថា ...

អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​

អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មន្ត្រី​ជំនាញ់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា ប្រជាពលរដ្ឋ​ត្រូវការ​សាងស់ង​លំនៅឋាន ឬ​ជួសជុលផ្ទះ​ចាស់ នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​ទៅយក​ពាក្យស្នើសុំ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ទីតាំងនៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ឬ​នៅ​ច្រកចេញចូល​តែមួយ​ក្នុង​ក្រុង​សៀមរាប ដោយ​ការផ្ដល់​ពាក្យស្នើសុំ​សង់​លំនៅឋាន​ថ្មី ឬ​ជួសជុល អាជ្ញាធរ​ជាតិ​អប្សរា​មិនត្រូវ​បង់ប្រាក់​ឡើយ​។​ ​ក្នុងនោះដែរ លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹង​ដែរ​ថា ...

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

​ព្រឹក​មិញ​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព​, ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​, និង​ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អ​ញ្ញើញ​ចុះ​ពិនិត្យមើល​ទីតាំង​សួន​មុខ​ប្រាសាទអង្គរវត្ត ដែល​នឹងត្រូវ​រៀបចំ​ដាំ​ដើមឈើ​អនុស្សាវរីយ៍ នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​បង្ហាញ​ពី​ការតាំង​ចិត្ត​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធិភាព ...

ចាប់ពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​លើស​កម្ម​ភាព​លក់ដូរ​ដោយ​ក្រាលកន្ទេល និង ដាក់​អង្រឹង នៅ​បរិវេណ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​

ចាប់ពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​លើស​កម្ម​ភាព​លក់ដូរ​ដោយ​ក្រាលកន្ទេល និង ដាក់​អង្រឹង នៅ​បរិវេណ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ការដាក់​ឱសានវាទ​បញ្ឈប់​សកម្មភាព​លក់ដូ​រ ក្រាលកន្ទេល អង្រឹង បើក​គ្រឿង​បំពង​សំឡេង​ខ្លាំងៗ និង ទទួលទាន​គ្រឿង​ស្រវឹង នៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បាន​ចូល​មកដល់​នៅត្រឹម​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ ដូច្នេះ​ដើម្បី​លើកកម្ពស់​បរិស្ថាន​ស្អាត សោភ័ណភាព​ស្រស់បំព្រង ក៏ដូចជា​លើក​តម្លៃ​ភាពជា​សក្ការៈ​ដ៏​ឧត្តុង្គឧត្តម​នៃ​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា ...

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​

​នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ពិធី​ក្រុង​ពលី ដើម្បី​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី វត្ថុ​ស័ក្តិសិទ្ធិ​ដែល​ថែរក្សា​តំបន់​អង្គរ ក្នុងការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ឱ្យ​រួច​ផុតពី​ហា​នី​ភ័យ​ទុកជា​កេរតំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ក្រោម​អធិបតីភាព​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា , លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ...

Page 20 of 31 1 19 20 21 31

Recommended

សូម Like និង Follow ពួកយើង