វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

លោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនស្វាយធំ រៀបចំពិធីសង្ក្រាន្ដវិទ្យាល័យ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមកដល់នាពេលខាងមុខនេះ

ក្រុមលោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានដឹកនាំសិស្សានុសិស្សរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដវិទ្យាល័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមកដល់នាពេលឆាប់ៗខាងមុខ ហើយក៏ដើម្បីអភិរក្សប្រពៃណីវប្បធម៌ ព្រមទាំងបង្កើតការការជួបជុំសប្បាយរីករាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ដែលកម្មវិធីនេះមានរយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក កៃ គង់ គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនស្វាយធំ និងជាអ្នករៀបចំកកម្មវិធី បានឱ្យដឹងថា...

ព័ត៌មានលំអិត

អ្នកទេសចរជាតិ បានបង្ហាញការគាំទ្រនូវព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដគម្រប់ខួប១០ឆ្នាំ

បន្ទាប់បានឃើញក្រុមកាងារអង្គរសង្ក្រាន្ដបាននឹងកំពុងមមាញឹកក្នុងតុបតែងលម្អនូវសំណង់ទីតាំងកម្មវិធី ខណៈដែល កម្មវិធីអង្គរសង្ក្រាន្ដនិមួយៗ អ្នកទេសចរមួយចំនួន បានសម្ដែងការរីករាយនិងគាំទ្រយ៉ាងខ្លាំង ដោយត្រៀមចូលរួមកំសាន្ដនូវព្រឹត្ដិការណ៍នេះ។ពួកគាត់លើកឡើងថា មហាព្រឹត្ដការណ៍នេះ នឹងទាក់ទាញអ្នកទេសចរព្រមទាំងបានលើកកម្ពស់នូវវប្បធម៌ អរិយធម៌របស់ខ្មែរ កាន់តែខ្ពស់នៅលើពិភពលោក។ លោក តាំង ភីងភីង អ្នកទេសចរមកពីខេត្ដបន្ទាយមានជ័យ បានលើកឡើងថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣នេះ គឺជាមោទកភាពជាតិមួយ ដែលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានស្វែងយល់នូវវប្បធម៌...

ព័ត៌មានលំអិត

រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ខែមេសាឆ្នាំ២០២៣នេះ បានបង្ហាញថា សម្រាប់រយៈពល៣ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមីនាឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរចំនួន ២៣៦ ៣៤១នាក់ កើនឡើងជាង១០០០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងទទួលបានប្រាក់ចំណូលចំនួន ១១ ១៣៥ ៤៩២ ដុល្លារអាមេរិក កើនឡើងជាង ១០០០ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។ សេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា...

ព័ត៌មានលំអិត

សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគិតមកដល់ពេលនេះសម្រេចបានប្រមាណជា៩០ភាគរយហើយ

ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឱ្យដឹងនៅរសៀលថ្ងៃទី០៣ខែមេសាឆ្នាំ២០២៣នេះថា សំណង់នានាសម្រាប់ព្រឹត្តិការអង្គរសង្ក្រាន្តដំណើរការសាងសង់បាន៩០ភាគហើយ ហើយពេលនេះក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងតែមមាញឹក ក្នុងការធ្វើការងាររបស់ខ្លួនឱ្យបានរួចរាល់១០០ភាគរយ ដើម្បីឱ្យសម្រេចបានតាមផែនការគ្រោងទុក។ ឯកឧត្តមបាន អំពាវនាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទៅមកកម្សាន្តសប្បាយជុំគ្នា នៅអង្គរសង្ក្រាន្តទាំងអស់ជាមហាគ្រួសារខ្មែរ ពីព្រោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ នេះគឺមានភាពអស្ចារ្យជាងបណ្ដាលលើកមុនៗ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ជាពិសេស នៅតាមទីតាំងភូមិ...

ព័ត៌មានលំអិត

“នំបញ្ចុកសៀមរាប”នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីម៉ាកសមូហភាពនាពេលខាងមុខនេះ

ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការកែច្នៃផលិតផលនាំចេញដូចមានចែងនៅក្នុងយុទ្ធសាស្ត សមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣ ក្រសួងពាណិជ្ជកម្ម បានកំពុងបង្កើនល្បឿនចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះ "នំបញ្ចុកសៀមរាប” ក៏ត្រូវបាន កំណត់ជាផលិតផលសក្តានុពល ហើយគ្រោងចុះបញ្ជីម៉ាកសមូហភាពកណ្ដាលខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីលើកកម្ពស់ភាព...

ព័ត៌មានលំអិត

២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប មានកំណើនទេសចរអន្តរជាតិជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២

លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាប បង្ហាញថា គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ ខេត្តសៀមរាប ទទួលបានទេសចរអន្តរជាតិជាង១៥ម៉ឺននាក់ មានការកើនឡើង ១២.៤៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២។ ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី “ទីក្រុងស្អាត-កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ លោក...

ព័ត៌មានលំអិត

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧ រួមមាន៖ ចាប៉ីដងវែងយក្ស កន្ត្រងប្រហុកយក្ស មួកស្លឹកត្នោតយក្ស សំបុកនិងពងមាន់យក្ស ខ្មុកយក្ស អង្រុតយក្ស និងបំពង់ទឹកត្នោតយក្ស មានវត្ដមាននៅក្នុងកម្មវិធីភូមិខ្ញុំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដហើយ។ កម្មវិធី”ពិព័រណ៍វត្ថុយក្ស” ដែលមានពិព័រណ៍វត្ថុយក្សរៀបចំឡើងក្នុងខ្លឹមសារអបអរសាទរខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទីមោទភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក “ខ្មែរធ្វើបាន។ កម្មវិធីភូមិខ្ញុំ នៅឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងការងារបង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់

ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី២០ នៃសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នសិស្សដែលបានរៀនជំនាញនានាពាក់ព័ន្ធវិស័យទេសចរណ៍ នៅសាសាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូលនេះ មានប្រមាណ៩០ភាគរយ...

ព័ត៌មានលំអិត

ភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ មកទស្សនា និងឈ្វេងយល់ពីវប្បធម៌ទំនៀមទំលាប់ ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរណ៍បរទេស ចំនួន៦២នាក់ បាននាំគ្នាមកធ្វើការទស្សនា និងឈ្វេងយល់ពីវប្បធម៌ទំនៀមទំលាប់ ប្រពៃណី សាសនា នៅក្នុងបបរិវេនវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។ លោក ខាន់ វ៉ាន់ឆាយ តំណាងបណ្តាញក្រុមភ្ញៀវទេសចរណ៍ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីជំងឺកូវីដ-១៩ ក្នុងប្តទេសកម្ពុជាមានភាពធូរស្រាល...

ព័ត៌មានលំអិត

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យអង្គរ ខេត្ដសៀមរាប មានរៀបចំកម្មវិធីដង្ហែរក្បួនសង្ក្រាន្ដសាកលវិទ្យាល័យ ពីចំណុចភ្លើងស្ដុបចុងកៅស៊ូ ឆ្ពោះទៅកាន់សាកលវិទ្យាល័យអង្គរ ស្ថិតនៅបុរីសៀងណាំ ក្រុងសៀមរាប ដើម្បីបំផុសគំនិតដល់ប្រជាពលរដ្ឋឱ្យនឹករំលឹកដល់វប្បធម៌អរិយធម៌ខ្មែរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”។ បើតាមលោក សុខ តុញ អនុប្រធាក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យអង្គរ និងជាអ្នករៀបចំកម្មវិធីនេះឡើង...

ព័ត៌មានលំអិត
Page 24 of 94 1 23 24 25 94

Recommended

សូម Like និង Follow ពួកយើង