ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្នុងរយៈពេល១ខែឧសភានេះ មានមនុស្សចំនួនជាង១០០នាក់ និង គ្រឿងញៀនជាង៩០ក្រាម ត្រូវសមត្ថកិច្ចខេត្តសៀមរាប បង្រ្កាប និងដកហូតបាន

តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលមួយខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចុះបង្រ្កាបករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣៣នាក់ មានស្រី០២នាក់ ក្នុងនោះ ៖ បង្រ្កាបករណីជួញដូរ រក្សាទុក បានចំនួន១១ករណី ឃាត់ខ្លួនជនល្មើសចំនួន ៣៤នាក់...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមនូវបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ អង្គប្រជុំ ក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី...

ព័ត៌មានលំអិត

ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាប បញ្ជូនទៅតុលាការ ដោយជាប់ជនសង្ស័យអំពើទិញពេស្យាចារកុមារ

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិបរទេសម្នាក់ឈ្មោះ Xavier Vincent G ភេទប្រុស កើតថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ១៩៧០ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994 ដែលបានស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប...

ព័ត៌មានលំអិត

ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប បានរងការខូចខាតដោយសារពលរដ្ឋឈូសឆាយដីដាំដំណាំ

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ អាជាធរជាតិអប្សរា និងអាជ្ញាធរស្រុកអង្គរធំ បានសហការគ្នាចុះពិនិត្យស្ថានភាពទីទួលបុរាណដ្ឋានមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីអភិរក្សទួលប្រាសាទនេះឡើងវិញ ក្រោយពីទួលបុរាណមួយកន្លែងនេះ បានរងការឈូសឆាយបំផ្លាញយកដីដាំដំណាំ ពីសំណាក់ពលរដ្ឋនៅតំបន់នោះ។ បើតាមលោក សំ សារ៉េត អនុប្រធានការិយាល័យអភិរក្សប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា...

ព័ត៌មានលំអិត

ផ្លែទុរេនធម្មជាតិ កំពុងមានវត្តមានក្នុងចម្ការកសិករក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ខណៈកំពុងមានអ្នកចាប់អារម្មណ៍ពីអ្នកទេសចរណ៍

ខេត្ដសៀមរាប មិនត្រឹមតែជាតំបន់ទេសចរណ៍មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ដ៍ល្បីល្បាញនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែខេត្ដមួយនេះបានបានបង្ហាញ សមិទ្ធិផលផ្នែកកសិកម្មដ៍កម្រថែមទៀតផង គឺផ្លែទុរេន ផ្លែតាង៉ែន ឬមៀនប៉ៃលិន។ ជាក់ស្ដែងចំការទុរេន មួយកន្លែង ស្ថិតនៅជើងភ្នំគូលេន ក្នុងចំណុចចំបន់បីដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែរបាននឹងកំពុងទទួលផលច្រើនគួរឱ្យកត់សំគាល់ផងដែរ ជាពិសេសមានទីផ្សារខ្ពស់។ កសិករមួយរូប ដែលជាម្ចាស់ចំការទុរេន លោក កុយ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេដោយសាររាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ

នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការណែនាំរបស់ឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប លោក សឹង្ហ សំរិទ្ធិ អនុប្រធាសមាគមន បានដឹកនាំសមាជិកសមាជិកា នៃសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងប្រជាការពារភូមិចំនួន២០គ្រួសារ...

ព័ត៌មានលំអិត

ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ-១៩

ភូមិចំនួនបួន មានភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្តសម្រេចកំណត់តំបន់ក្រហម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដែរនេះជាការកំណត់តំបន់ហានីភ័យបន្ថែមទៀត បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានកំណត់តំបន់ហានីភ័យមួយចំនួននៅស្រុកសូទ្រនិគម និងស្រុកជីក្រែងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា ការសម្រេចកំណត់តំបន់ក្រហមនេះ...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុកបន្ទាយស្រី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកបន្ទាយស្រី ក្រោមអធិបតិភាព លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោកលោកស្រីសមាជិក...

ព័ត៌មានលំអិត

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកទេយ្យទានប្រគល់ជូនអាជ្ញាធរឃុំចំនួនពីរក្នុងស្រុកជីក្រែង ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង សាសនធរោ ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តទេពពោធិវង្ស អមដំណើរដោយ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត គ្រូសូត្រវត្តមួយចំនួនក្នុងខេត្ត បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរួមមាន៖ មី១០កេស ,អង្ករ១៥០គីឡូក្រាម...

ព័ត៌មានលំអិត
Page 249 of 589 1 248 249 250 589

Recommended

សូម Like និង Follow ពួកយើង