Tag: ព័ត៌មានខេត្តសៀមរាប

ថ្ងៃនេះក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​១

ថ្ងៃនេះក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​១

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​ខេត្ត សៀមរាប បាន​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ខ្លួន អាណត្តិ​ទី​២ ឆ្នាំ​២០១៨ នៅ​គោលដៅ​ទី​១ សម្រាប់​ស្រុក​ក្រឡាញ់ ស្រុក​ពួក និង​ស្រុក​ស្រីស្នំ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប ...

ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប បានឲ្យដឹងថា ផ្អែក​តាម​កិច្ច​សហការ​ផ្តល់​ពត៌មាន​ពី​ប្រជាពលរដ្ឋ នា​វេលា​ម៉ោង ០៨​នាទី​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ចំណុច​វត្ត​ព្រះព្រហ្ម​រ័ត្ន​ស្ថិតនៅក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​បាន​អញ្ជើញ​ជនបរទេស​ម្នាក់​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ខុសច្បាប់​។​ ​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឲ្យដឹងថា ជនបរទេស​រូប​នេះ​ឈ្មោះ SUBHAJIT CHANDRABISANZ ភេទ ប្រុស ...

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់​លក់​នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី ហើយ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់​លក់​នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី ហើយ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​

​ក្នុងឱកាស​ដែល​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូប​ចំណីអាហារ​ចំនួន​១៤​មុខ នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​សម្រាប់​អ្នក​ទទួល​ទាន​នោះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​រក​ឃើញ​ក្នុង​ចំណោម​ម្ហូបចំណី​ទាំង​១៤​មុខ​នោះ គឺមាន​០១​មុខ បានដាក់​សារធាតុ​គីមី​នៅក្នុង​មឹក​ដែល​ជា​ប្រភេទ​អាហារ​សមុទ្រ​នាំចូល​មកពី​ប្រទេស​ថៃ មាន​ទម្ងន់​ចំនួន​៣,៥០ គីឡូក្រាម ហើយ ...

ស្វែងយល់​អំពី​ក្រ​ឡោ ដែល​មាន​វត្តមាន​អុំ​ប្រណាំង​ជា​កិត្តិយស ក្នុង​ពិធី​ប្រណាំង​ទូក ង នៅ​ខេត្ត​សៀមរាប​

ស្វែងយល់​អំពី​ក្រ​ឡោ ដែល​មាន​វត្តមាន​អុំ​ប្រណាំង​ជា​កិត្តិយស ក្នុង​ពិធី​ប្រណាំង​ទូក ង នៅ​ខេត្ត​សៀមរាប​

​ការ​អុំ​ប្រណាំង ក្រ​ឡោ ដោយ​កុមារា កុមារី ចំនួន​៤​គូ គឺជា​ជ្រុង​មួយ​នៃ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ក្នុង​ពិធី​ប្រណាំងទូក ង នា​ដងស្ទឹង​សៀមរាប ឆ្នាំ​២០១៨ ដែល​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ គឺជា​ការប្រណាំង​គូ​កិត្តិយស ហើយ​អនុគណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក ង ខេត្តសៀមរាប លើកឡើងថា នេះ​គឺជា​ការ​រំលឹក​នៃ​ការចងចាំ វត្តមាន ក្រ​ឡោ ដែល​ជា​ឧបករណ៍​បូរាណ​មាន​ប្រយោជន៍​ប្រើប្រាស់​ច្រើនយ៉ាង ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ ...

តើ​ទូក​ឈ្មោះ​អ្វី ដែល​នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ឆ្នាំ​២០១៨​នេះ

តើ​ទូក​ឈ្មោះ​អ្វី ដែល​នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ឆ្នាំ​២០១៨​នេះ

​បើ​តាម​ការបញ្ជាក់​របស់​អនុគណៈកម្មកា​រ​បច្ចេក​ទេស​រៀបចំ​ព្រះរាជ​ពិធី​ប្រណាំង​ទូក បានឲ្យដឹងថា ក្នុងឱកាស​នៃ​ការអបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ហើយ​ឆ្លងកាត់ ការប្រកួតប្រជែង នៅ​វេលា​ល្ងាច​ថ្ងៃទី​២១ និង វេលា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​មកនេះ បាន​រកឃើញ​ទូក​ផ្នែក​នារី​ចំនួន​៤​ទូក សម្រាប់​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ទូក​ចូលរួម​សរុប​ចំនួន​៥​ទូក និង ទូក​ផ្នែក​បុរស​ចំនួន​៤​ទូក ...

មាន​ទូក​ចូលរួម​សរុប​ចំនួន​៣៣​ទូក សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៨​នេះ​

មាន​ទូក​ចូលរួម​សរុប​ចំនួន​៣៣​ទូក សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៨​នេះ​

​តាម​ការបញ្ជាក់​របស់​អនុគណៈកម្មការ​បច្ចេក​ទេស​រៀបចំ​ព្រះរាជ​ពិធី​ប្រណាំង​ទូក បានឲ្យដឹងថា មាន​ទូក​សរុប​ចំនួន​៣៣​ទូក ក្នុងនោះ​ទូក​ផ្នែក​នារី​មាន​ចំនួន​០៥​ទូក បាន​ចូលរួម​ក្នុងការ​ប្រណាំងទូក​-​ង ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​តាម​ដងស្ទឹង​សៀមរាប នា​ថ្ងៃ​ទី​២១ និង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​ ​ឈ្មោះ​ទូក​ទាំង​៣៣​នោះ រួមមាន ...

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

​ដោយ​មាន​ការគាំទ្រ​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​បើក​យុទ្ធនាការ​សំអាត​បរិស្ថាន ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​តាម​ដងស្ទឹង​សៀមរាប នា​ថ្ងៃ​ទី​២១ និង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​ ...

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បង្ហាញ​កម្ម​វី​ធី​កំសាន្ត​មួយចំនួន ក្នុងឱកាស​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បង្ហាញ​កម្ម​វី​ធី​កំសាន្ត​មួយចំនួន ក្នុងឱកាស​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

​លោក ឃឹម ហ្វីណង់ អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​បញ្ផាក់ថា ឆ្នាំនេះ ជា​លើក​ទី​៤ ហើយ ដែល​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​ចូលរួម​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អបអរសាទរ និង​បង្កើត​កម្មវិធី​សប្បាយៗ​ជាច្រើន​ជូន​បងប្អូន​ជនរួមជាតិ​ដែល​បាន​មក​ទស្សនា​និង​ចូលរួម​ពិធីបុណ្យ​នៅ​ខេត្ត​សៀមរាប ដូចជា​កម្មវិធី​ជិះទូក​កម្សាន្ត​តាម​ស្ទឹង , កម្មវិធី​តោះៗ​លេង​ទឹក ...

អាជ្ញាធរ​ខេត្ត​សៀមរាប​ត្រៀម​ធុងសំរាម​ជិត​១​ពាន់ ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

អាជ្ញាធរ​ខេត្ត​សៀមរាប​ត្រៀម​ធុងសំរាម​ជិត​១​ពាន់ ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

​មានប្រសាសន៍​ក្នុងឱកាស​បើក​យុទ្ធនាការ​សៀមរាប​ស្អាត​ជានិច្ច នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប បានបញ្ជាក់​ថា គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាស​ចំពោះ​រឿង​រើស​សំរាម​នេះ​ទេ ក្នុង​យុទ្ធនាការ​យុវជន​រើស​សំរាម​នេះ ហើយ​ខេត្ត​សៀមរាប គួរ​ក្លាយជា​ទីក្រុង​គំរូ​ដែល​គ្មាន​សំរាម​នៅតាម​ផ្លូវ​សាធារណ ត្បិត​ជា​ក្រុង​ទេសចរណ៍​ដ៏​មាន​សក្កា​នុព​ល​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​ពេល​ត្រឡប់ទៅផ្ទះ​វិញ យុវជន​ដែល​បាន​ចូលរួម​ទាំងអស់ ត្រូវ​ជួយ​ផ្សព្វផ្សាយសកម្មភាព ការ​ទុកដាក់​សំរាម​ទៅ​ក្រុមគ្រួសារ​ខ្លួន ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ ...

បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប​ឡើងថ្លៃ​បន្ទប់ ដោយ​មូលហេតុ​ស្នាក់​នៅ​លើស​ចំនួន​កំណត់​

បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប​ឡើងថ្លៃ​បន្ទប់ ដោយ​មូលហេតុ​ស្នាក់​នៅ​លើស​ចំនួន​កំណត់​

​ចាប់ពី​ថ្ងៃ​ទី​២០ ដល់ ២២​ខែ​វិច្ចិកា ឆ្នាំ​២០១៨​នេះ ខេត្តសៀមរាប នឹង​ក្លាយជា​គោលដៅ​ទេសចរ​ដ៏​ពេញនិយម សម្រាប់​ភ្ញៀវ​ទេសចរ ចូលរួម​កំសាន្ត​សប្បាយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ភាគច្រើន​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ទន្ទឹម​នឹង​នោះ​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប នឹង​មាន​ការ​តម្លើង​ថ្លៃ​បន្ទប់​ស្នាក់​របស់​ខ្លួន​ផង​ដែរ​។​ ​ទាក់ទង​នឹង​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប ក៏ដូចជា​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប បាន​អំពាវនាវ ...

Page 25 of 35 1 24 25 26 35

Recommended

សូម Like និង Follow ពួកយើង