វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានចូលរួមវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពលើកទី៣ ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា។វគ្គបណ្ដុះបណ្ដាលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) ដែលធ្វើមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣នេះ ដើម្បីឱ្យមន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា មានចំណេះអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។...

ព័ត៌មានលំអិត

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត សម្រេចបានប្រមាណ ៨០ភាគរយហើយ

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០២៣ ដែលបានរៀបចំឡើង ដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិបានឃើញ និងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃក្តី សង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា បានសម្រេចការងារបានប្រមាណ ៨០ភាគរយហើយ។ សូមជម្រាបថា កម្មវិធីភូមិខ្ញុំមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន លាតលើផ្ទៃដីបណ្ដោយពីជើងទៅត្បូងប្រវែង...

ព័ត៌មានលំអិត

កិច្ចប្រជុំបែងចែកតួនាទីការងារ ពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងមន្ទីរអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ឋ និងសមត្ថកិច្ចក្នុងខេត្ត ដើម្បីបែងចែកភារកិច្ចពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងរៀបចំនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប ក្រោមព្រះរាជវត្តមានដ៏ខ្ពស់របស់ព្រះករុណា...

ព័ត៌មានលំអិត

បន្ទាប់ពីជួសជុលរួចរាល់ បដិមាទ្វារបាលមកពីប្រាសាទទន្លេស្ងួត ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ

បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ ក្នុងរចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ មានកម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ បានបាក់បែកជា៦បំណែកផ្សេងៗគ្នា...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប មានអ្នកចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់

ព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីលើកស្ទួយនូវវិស័យសិល្ប: វិស័យអប់រំ វប្បធម៌ បរិស្ថាន និងដើម្បីឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ពីវិស័យសិល្បៈនេះ មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់។ លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីកុក្កតាយក្ស បានឱ្យដឹងថា តុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ...

ព័ត៌មានលំអិត

កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងប្រារព្ធពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីវប្បធម៌៖ ការបណ្តុះបណ្តាលជំនាញបន្តពីដូនតា ពិតជាមានសារសំខាន់សម្រាប់កូនចៅជំនាន់ក្រោយ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវ ភឿង សកុណា បានលើកឡើងថា តាំងពីយូរលង់មកហើយ ក្រៅពីប្រាសាទបុរាណ ដូនតាខ្មែរ បានបន្សល់ទុកនូវមរតកជាច្រើន សម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះការបណ្តុះបណ្តាលជំនាញមរតកពីដូនតានេះ ពិតជាសំខាន់ខ្លាំងណាស់។ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា ( ហៅកាត់ថា សច្ច: )...

ព័ត៌មានលំអិត

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់ ១ផ្ទាំង ដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា រកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា«ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។ លោក...

ព័ត៌មានលំអិត

ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ

ស្ថាបត្យកម្ម អ្នកបុរាណវិទូ និងក្រុមជាងគ្រប់ផ្នែកដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះ បានបង្ហាញសម្រស់ដ៏ល្អឯកឡើងវិញ ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។ អ្នកស្រី ហាន ម៉ាច អាយុ ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង ដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរ ជាមួយអាជ្ញាធរជាតិអប្សរាជាង ២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ក្រុមយុវជនក្នុងខេត្តសៀមរាប ជិះកង់អបអរទិវានារីអន្ដរជាតិ និងជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម

នៅថ្ងៃទី៨ ខែមីនា ដែលត្រូវនឹង ទិវានារីអន្ដរជាតិ ក្រុមយុវជនក្នុងខេត្តសៀមរាប បានចូលរួមជិះកង់អបអរសាទរ ដែលជាការបង្ហាញពីសកម្មរបស់ស្ត្រីក្នុងសង្គម ក៏ដូចជាការប្រើប្រាស់សិទ្ធិស្មើៗគ្នា ក្នុងការចូលរួមអភិវឌ្ឍន៍ និងមានតួនាទី ភារកិច្ចដូចបុរសផងដែរ។ យុទ្ធនាការជិះកង់ អបអរសាទរទិវានារីអន្ដរជាតិ ៨មីនា លើកទី១១២ ក្នុងក្រុងសៀមរាបនេះ ធ្វើឡើងក្រោមប្រធាបទ ស្ដ្រីរួមគ្នាក្នុងសុខសន្ដិភាព និងដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។ លោក...

ព័ត៌មានលំអិត
Page 26 of 94 1 25 26 27 94

Recommended

សូម Like និង Follow ពួកយើង