ការចាក់វ៉ាក់សំាងដូសលើកទី២ សម្រាប់កងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ បានចាប់ផ្ដើមហើយនៅថ្ងៃនេះ

បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងដូសលើកទី១ លើកងកម្លាំងប្រដាប់អាវុធចម្រុះ សរុបចំនួន២២.៥៤១នាក់រួចមក ការចាក់វ៉ាក់សាំងដូសលើកទី២ បានចាប់ផ្ដើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ចំពោះកងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ នៅក្នុងគោលដៅផ្សេងៗគ្នា រួមមាន៖ នៅយោធភូមិភាគទី៤ , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ , កងពលតូចថ្មើរជើងលេខ៤២ , ទិសយោធភូមិភាគទី៤ខេត្ដព្រះវិហារ និងនៅទីតំាងជាច្រើនទៀតដែលចំណុះឲ្យយោធភូមិភាគទី៤នេះ។ លោក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រកាសបង្កើតការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្ដីពីការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្តេន QR Code ទប់ស្កាត់កូវីដ-១៩ ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបង្កើតដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

លោក សយ វណ្ណា អភិបាលរងស្រុកប្រាសាទបាគង មានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ឆ្លងជាសកល ជាពិសេសកម្ពុជាបានឆ្លងចូលសហគមន៍ ដែលជាការព្រួយបារម្ភរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសនិងប្រជាពលរដ្ឋទូទាំងប្រទេស ហើយដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ...

ព័ត៌មានលំអិត

រយៈពេល៣ថ្ងៃអាជ្ញាធរខេត្តសៀមរាប ត្រួតពិនិត្យសុខភាពបឋមនិងស្រង់ស្ថិតិអ្នកដំណើរ បានចំនួនជិត៥,០០០នាក់

រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប បានត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកដំណើរ ចូលមកខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ បានចំនួន៤,៧៧០នាក់ នេះបើតាមការបង្ហា្ពញពីលោក ចិក គឹមជុន នាយករងរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១២ ខែមីនានេះ។ តាមប្រសាសន៍នៅប៉ុស្តិត្រួតពិនិត្យក្នុងស្រុកជីក្រែង...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាលផ្អាកជាបណ្តោះអាសន្នចាក់វ៉ាក់សាំង សម្រាប់អ្នកចាក់លើកទី១ ខណៈអ្នកត្រូវចាក់លើកទី២ នៅតែបន្តធម្មតា

បើតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) សម្រាប់អ្នកដែលចង់ចាក់លើកទី១តែនៅបន្តដំណើរការចាក់វ៉ាក់សាំងនេះ ជាធម្មតាសម្រាប់បុគ្គល ដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។ តាមសេចក្តីបានបញ្ជាក់ទៀតថា ដោយសារបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួងមានភាពចាំបាច់ ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងក្នុងចំនួន សម្រាប់ការចាក់លើកទី២ជូនដល់ក្រុមមនុស្សមួយចំនួន...

ព័ត៌មានលំអិត

ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ប្រកាសឲ្យបើកដំណើរការការសិក្សាជាធម្មតាវិញឡើងវិញ ចំពោះសាលាទាំង១៩ ដែលបានផ្អាកជាបណ្តោះអាសន្នកន្លងមក

តាមសេចក្ដីជូនដំណឹងការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ចុះថ្ងទី១១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងពិនិត្យសំណាកលើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្ត្រី ដែលផ្ទុកជំងឺកូវីដ-១៩ លទ្ធផល គឺអវិជ្ជមាន កូវីដ -១៩ ទាំងអស់នោះ ហេតុនេះ ដើម្បីជៀសវាងផលប៉ះពាល់ដល់...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ត្រូវអនុវត្តតាមវិធានការ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

ក្នុងឱកាសចុះមកសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ប្រធានមន្ទីរសុខាភិបាលខេត្ត អំពាវនាវដល់ពលរដ្ឋដែលចូលមកខេត្តសៀមរាប សូមចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការត្រួតពិនិត្យសុខភាពបឋម នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើតឡើងជារៀងរាល់ថ្ងៃ ដែលបញ្ហានេះ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដូចជាការបិទតំបន់កំសាន្តខ្លះៗ និង តំបន់រដ្ឋបាលមួយចំនួនផងដែរ ជាពិសេសបានធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទៅសូមឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ។ លោកវេជ្ជបណ្ឌិត...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាល អំពាវនាដល់ពលរដ្ឋអោយប្រុងប្រយ័ត្នបន្ថែមទៀត ខណ:ដែលមានបុរសខ្មែរម្នាក់បានស្លាប់ ដោយសារមេរោគកូវីដ១៩ 

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដោយទទួចឲ្យបងប្អូនជនរួមជាតិទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសអនុវត្តឲ្យបានម៉ត់ចត់បំផុតចំពោះ៣ការពារ និង៣កុំ ខណៈកម្ពុជាមានករណីស្លាប់ជាលើកដំបូងដោយសារមេរោគកូវីដ-១៩ ទៅលើបុរសជនជាតិខ្មែរម្នាក់ មានអាយុ៥០ឆ្នាំ។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ប៊ីធីវី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាគ្រប់ពេលវេលា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប សម្រេចបន្ថែមសាលារៀនទៀតសម្រាប់ធ្វើជាកន្លែងធ្វើចត្ដាឡីស័ក បន្ទាប់ពីមានពលករមកពីប្រទេសថៃកាន់តែច្រើន

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានមានប្រសាសន៍ថា ដោយសារតែមានបងប្អូនពលករខ្មែរមកពីប្រទេសថៃកាន់តែច្រើននោះ បានធ្វើឲ្យសាលារៀនសម្រាប់ធ្វើចត្ដាឡីស័ក ដែលបានត្រៀមពីពេលមុនមិនគ្រប់គ្រាន់ឡើយ ហេតុនេះអាជ្ញាធរខេត្ដសៀមរាប សម្រេចបន្ថែមសាលារៀនចំនួន១៦ថែមទៀត សម្រាប់ធ្វើជាកន្លែងធ្វើចត្ដាឡីស័ក ដែលសរុបទាំងអស់នៅទូទាំងខេត្ដសៀមរាប មានប្រមាណជិត២០សាលារៀនហើយ ដើម្បីជួយសម្រួលដល់ពលករដែលបានដឹកមកពីកន្លែងចត្ដាឡីស័កនៅតាមព្រំដែនខ្មែរថៃ តាមការប្រកាសរបស់រាជរដ្ឋាភិបាល ដែលតម្រូវអោយពលរដ្ឋមកធ្វើចត្ដាឡីស័កនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ចំណែកឯការសិក្សារបស់សិស្សវិញ ត្រូវបានផ្ទេរទៅឲ្យសិក្សានៅសាលារៀនក្បែៗនោះ ដោយត្រូវសិក្សាមានបីពេលក្នុងមួយសប្ដាហ៍...

ព័ត៌មានលំអិត
Page 26 of 27 1 25 26 27

Recommended

សូម Like និង Follow ពួកយើង