អាជ្ញាធរខេត្ដសៀមរាបអំពាវនាវដល់យុវជនទាំងអស់កុំយកថ្ងៃ១៤កុម្ភៈធ្វើជាវប្បធម៌របស់ខ្មែរ
ថ្លែងក្នុងពិធីវេទិកាសាធារណៈ ស្ដីពីយុវជនរួមគ្នាកាត់បន្ថយអំពើហឹង្សា ដែលធ្វើឡើងនៅវិទ្យាល័យ១០មករា១៩៧៩នៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៩នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ថ្ងៃ១៤កុម្ភៈ មិនមែនជាថ្ងៃបុណ្យសង្សានោះទេ គឺជាទិវាថ្ងៃនៃក្ដីស្រលាញ់របស់ប្រទេសអឺរ៉ុប ហើយ Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា ដូច្នេះសូមសិស្សានុសិស្ស កុំយកវប្បធម៌នេះ ...