សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

សិស្សក្រីក្រក្នុងខេត្តសៀមរាបជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការមូលនិធិថែទាំសុខភាពអេដស៍

អង្គការមូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា AHF បានផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រជាង ១០០នាក់ ដើម្បីអបអរទិវាជំងឺអេដស៍ពិភពលោក ឆ្នាំ២០២១ ការចែកសម្ភារៈនេះ ធ្វើឡើងនៅសាលាបឋមសិក្សា ហ៊ុន សែន គោកតាចាន់ ក្នុងសង្កាត់គោកចក ក្រុងសៀមរប នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់...

ព័ត៌មានលំអិត

ពលរដ្ឋក្រីក្រចំនូន១០០គ្រួសារក្នុងភូមិប្រិយ៍ ទទួលអំណោយស្បៀងអាហារពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ

សៀមរាប៖ ប្រជាពលរដ្ឋក្រីក្រចំនូន ១០០គ្រួសារ ក្នុងភូមិប្រិយ៍ ឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលបានអំណោយស្បៀងអាហារ ជាគ្រឿងឧបភោគបរិភោគ ពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ កម្មវិធីបានប្រព្រឹត្តិទៅដោយមានការចូលរួមពីសំណាក់លោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ លោកស្រី ឡេង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ ១ ខ្នង និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៤០គ្រួសារនៅស្រុកស្វាយលើ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញ ជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មាន ខេត្តកំពត

ជាការចូលរួមចំណែករំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មានខេត្តកំពត ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅទីរួមខេត្តកំពត។ ឯកឧត្តម រស សែ...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់លិខិតថ្លែងអំណរគុណជូនដល់លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន NNP Cambodia ដែលបានឧបត្តម្ភថវិកា ១ម៉ឺនដុល្លា ដល់កម្មវិធីគុនខ្មែរ អលស្តារ

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន NNP Cambodia ដែលបានឧបត្តម្ភថវិកាចំនួន ១ម៉ឺនដុល្លា ដល់កម្មវិធីគុនខ្មែរ អលស្តារវគ្គ២...

ព័ត៌មានលំអិត

គ្រួសារកុមារាក្រីក្រម្នាក់ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីបានទទួលអំណោយសម្តេចពិជ័យសេនាទៀបាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប 

កាលពីរសៀលថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកបន្ទាយស្រី បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា ដែលជាអំណោយសប្បុរសធម៌របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប មកប្រគល់ជូនដល់ក្រុមគ្រួសារកុមារាក្រីក្រ ឈ្មោះ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែន ផ្តល់អំណោយនូវថវិកា ២០លានរៀល និងផ្ទះមួយខ្នង ជូនគ្រួសារកុមារាក្រីក្រក្នុងស្រុកបន្ទាយស្រី

ដោយមើលឃើញពីទុក្ខលំបាក របស់កុមារាក្រីក្រក្នុងស្រុកបន្ទាយស្រីម្នាក់ ឈ្មោះ គង់ សីហា ដែលល្បីល្បាញដោយសារតែការមកសាលា ដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រើថង់ប្លាស្ទិកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូននូវថវិកាចំនួន ២០លានរៀល និងផ្ទះមួយខ្នង តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៣ ខែវិច្ឆិកា...

ព័ត៌មានលំអិត

សម្តេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាជូនអ្នកស័្មគ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី១០លាននាក់នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូនលោកយាយឈ្មោះ សុខ...

ព័ត៌មានលំអិត

រដ្ឋលេខាធិការក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល ដល់កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ជូនកុមារាម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីទិញស្បែកជើង និងសម្លៀកបំពាក់ទៅសាលារៀន។ ការឧបត្ថម្ភរបស់ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ធ្វើឡើងក្រោយពេលរូបនៃការខ្វះខាតរបស់កុមារារូបនេះ ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក រួមទាំងហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។ កុមារារូបនេះ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងសហការី បានអញ្ជើញចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ដោយសារលង់ទឹកកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានកូនក្នុងបន្ទុកចំនួន ០៧នាក់ រស់ភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកស្រី ម៉ននី...

ព័ត៌មានលំអិត
Page 28 of 93 1 27 28 29 93

Recommended

សូម Like និង Follow ពួកយើង