ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

សិស្សនគរបាលក្របខណ្ឌថ្មី ចំនួន២០០នាក់ទទួលការបណ្ដុះបណ្ដាល“កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ក្នុងខេត្តសៀមរាប

កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ៤ ស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាល “កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ដែលមានរយៈពេល ៤ខែ ដល់សិស្សនគរបាលក្របខណ្ឌថ្មី ឆ្នាំ២០២០ ចំនួន២០០នាក់ (ស្រី៣៤នាក់)។ អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ...

ព័ត៌មានលំអិត

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:គ្រូពេទ្យជាតិ ឯកឧត្តមវេជ្ជបណ្ឌិត ធា គ្រុយ បានជំរុញដល់គណ:គ្រូពេទ្យខេត្តសៀមរាប ត្រូវស្រង់ឈ្មោះគ្រូពេទ្យទាំងឡាយណា ដែលកំពុងប្រកបវិជ្ជាជីវ: ហើយមិនព្រមទៅចុះបញ្ជីការស្របតាមគោលការណ៍ក្រសួង ដើម្បីមានវិធានការតាមផ្លូវច្បាប់។ មានប្រសាសន៍ តាមប្រព័ន្ធZoom ក្នុងពិធីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រលើកទី១២ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម វេជ្ជបណ្ឌិត ធា...

ព័ត៌មានលំអិត

អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ជាសមិទ្ធផលថ្មី ក្នុងសង្កាត់ក្របីរៀល ដែលបានកសាងផ្តើមចេញពីព្រះសង្ឃ និងបន្តជួយដោយព្រះសង្ឃ !

ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡៅ ឆន សមាជិកគណ:កម្មការទី៧ នៃព្រឹទ្ធសភា, ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានអញ្ជើញសម្ពោធអាគារសិក្សា១ខ្នង...

ព័ត៌មានលំអិត

អគារសិក្សាមួយខ្នង មាន៦បន្ទប់ ដែលចំណាយថវិកាចំនួន ១១ម៉ឺនដុល្លា ក្នុងស្រុកអង្គរធំ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ប្អូនសិស្សានុសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ

អគារសិក្សាមួយខ្នងកំពស់ ២ជាន់ មាន៦បន្ទប់ ក្នុងសាលាបឋមសិក្សាពាក់ស្នែង ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការឱ្យសិស្សានុសិស្សចូលរៀន ដើម្បីអបអរសាទរបវេសនកាលថ្មី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ...

ព័ត៌មានលំអិត

ក្រសួងអប់រំនៅតែបន្តធ្វើកំណែទម្រង់ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល 

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានអះអាងថា ក្រសួងនៅតែបន្តធ្វើកំណែទម្រង់ និងយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិក្សា ទាំងការបង្រៀន និងរៀនតាមបែបគន្លងថ្មី ដើម្បីបង្កើនសមត្ថភាពរបស់សិស្ស អាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងឱកាសអបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅបរិវេណវិទ្យាល័យ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបើកយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ”

កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ” ក្រោយពិធីស្វាគមន៍ចូលឆ្នាំសកល ឆ្នាំ២០២២ នៅសួនច្បារមុខព្រះរាជដំណាក់ ក្រោមការដឹកនាំរបស់ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់

អាជ្ញាធរខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា។ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា ការប្រឡងបាក់ឌុបនៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១នេះ មានមណ្ឌលប្រលងចំនួន ១២មណ្ឌល...

ព័ត៌មានលំអិត

ពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»

 ទិវាលាងសម្អាតដៃថ្នាក់ខេត្តនាពេលនេះ ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់ នៃការជួយជ្រោមជ្រែងកិច្ចអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាទៅលើផ្នែកអនាម័យសិក្សា ក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»។ ការប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សានេះ ដោយបានសហការជាមួយអង្គការថែរក្សាដើម្បីកម្ពុជា (CFC) អង្គការ (GIZ) គឺជាដៃគូមិនអាចខ្វះបាន ដែលកន្លងមកបានឧបត្ថម្ភគាំទ្រលើផ្នែកទឹកស្អាត និង អនាម័យនៅតាមសាលារៀន ពិសេសសម្រាប់ការប្រារព្ធទិវាលាងសម្អាតដៃនាពេលនេះ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាខាន់សរ...

ព័ត៌មានលំអិត

ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង 

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្ត ដែលបានធ្វើឡើងនៅវិទ្យាល័យអង្គរ ក្រុងសៀមរាប ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បើកវិញ្ញាសារប្រលងពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មការរៀបចំការប្រឡងនេះ។ យោងតាមរបាយការណ៍របស់គណ:កម្មការប្រឡងបានឲ្យដឹងថា មានបេក្ខជនចំនួន ៣៥៧នាក់ ស្រីចំនួន១៩៤នាក់ ក្នុងការដាក់ពាក្យប្រឡង។ ក្នុងនោះមានអ្នកដាក់ពាក្យប្រឡងចូលក្របខណ្ឌរដ្ឋបាលជាន់ខ្ពស់ចំនួន ៧៦នាក់...

ព័ត៌មានលំអិត

យុវសិស្សចំនួនជាង១៦០នាក់មកពីវិទ្យាល័យក្នុងស្រុកចំនួន៣ ត្រូវបានធ្វើការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៦២នាក់

យុវសិស្សចំនួន១៦២នាក់មកពីវិទ្យាល័យក្នុងស្រុកចំនួន៣ គឺ ស្រុកសូទ្រនិគម , ស្រុកជីក្រែង និង ស្រុកស្វាយលើ ត្រូវបានធ្វើការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោកជំទាវ...

ព័ត៌មានលំអិត
Page 29 of 62 1 28 29 30 62

Recommended

សូម Like និង Follow ពួកយើង