វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្តរជាតិ Raid Amazons បានចាប់ដំណើរការជាផ្លូវការ ខណៈពិធីបុណ្យទន្លេលើកទី៨ នឹងរៀបចំពិធីប្រុងពាលើបើកនៅរសៀលនេះ

នៅព្រឹកព្រលឹមម៉ោងប្រមាណ៦ ថ្ងៃទី១៥ ខែមីនានេះ ព្រឹត្តិការណ៍កីឡាទេសចរណ៍ Raid Amazons ដ៏មានប្រជាប្រិយភាពនៃតំបន់អឺរ៉ុប បានធ្វើការប្រកួតជាផ្លូវការហើយ ដែលមានអត្តពលិកជាស្ត្រីប្រមាណជិត ៣០០នាក់ និង បានចាប់ផ្ដើមការប្រកួតនៅចំណុចក្លោងទ្វារខាងលិច នៃប្រាសាទតាព្រហ្ម តំបន់រមណីយដ្ឋានអង្គរ។ ក្នុងពិធីស្វាគមន៍ក្រុមអត្តពលិកជាស្ត្រី ក្នុងក្រុងសៀមរាប កាលពីល្ងាចម្សិលមិញនេះ លោក យុន លីនណេ...

ព័ត៌មានលំអិត

គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប ដើម្បីធ្វើការពិភាក្សា និងពិនិត្យទៅលើការងារមួយចំនួន នៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា និងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត...

ព័ត៌មានលំអិត

កិច្ចប្រជុំត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណញយទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដឹកនាំដោយលោក លី សារី និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ពាន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំនេះ លោក...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប

ឯកឧត្តមសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ មានប្រសាសន៍ថា ពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប គឺជាពិធីបុណ្យដ៏ធំប្រចាំឆ្នាំ២០២៤នេះ ហើយក៏ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ហើយការប្រារព្ធពិធីបុណ្យទន្លេនេះ ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រាប់យុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ...

ព័ត៌មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hoka) សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់ “មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)”

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ ព្យាករណ៍ថាអ្នកទេសចរប្រមាណ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប

ជាព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងរបស់ខេត្តសៀមរាប បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប។ ព្រឹត្តិការណ៍ដ៏ធំនេះ ក្រសួងទេសចរណ៍រំពឹងថា នឹងមានអ្នកទេសចរចូលរួមទស្សនា និងកម្សាន្តសប្បាយប្រមាណ ១លាននាក់។ លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសម្រាប់កម្មវិធីបុណ្យទន្លេ លើកទី៨ នៅថ្ងៃទី៤ ខែមីនានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តសៀមរាប ធ្វើការដង្ហែក្បួនអបអរសាទរដល់សាលារៀន និងមណ្ឌលសុខភាពចំនួន៤ របស់ខេត្ត ដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តំណាងក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តសៀមរាប បានអបអរសាទរ ជាមួយនឹងក្បួនដង្ហែកិត្តិយសយ៉ាងអធិកអធម ដល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ ដែលក្នុងនោះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាចំនួនអ្នកទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបបច្ចុប្បន្ន នៅមិនទាន់ជួយឲ្យវិស័យមួយនេះមានលំនឹងនៅឡើយ

មុនកើតឡើងនៃការរាតត្បាតនៃជំងឺកូវីដ១៩ លើសកលលោក និងនៅកម្ពុជា ជាមធ្យមខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១០ ០០០ ទៅ ១២ ០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន ជាមធ្យមប្រមាណ ៤ ០០០ ទៅ៥០០០នាក់ក្នុងមួយថ្ងៃ ហើយចំនួននេះ នឹងធ្លាក់មកនៅត្រឹមប្រហែល ២ ៥០០ ទៅ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ម៉ូតូធំជាង២០០គ្រឿង រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបញ្ចប់គោលដៅនៅខេត្តសៀមរាបដោយជោគជ័យ ជាមួយថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរ

ក្រោមកិច្ចសហការរវាងអាជ្ញាធរកម្ពុជា និងក្រុមម៉ូតូធំកម្ពុជា ក្រុមម៉ូតូធំប្រទេសថៃ បានមកដល់ខេត្តសៀមរាបដូចការគ្រោងទុកដោយជិះម៉ូតូស្ទើរតែមិនសម្រាក រយៈពេល ២៤ម៉ោង ក្នុងចម្ងាយផ្លូវជាង ១០០០គីឡូម៉ែត្រ ពីខេត្តត្រាត ប្រទេសថៃ។ លោក ប៊ុន រ៉េត ប្រធានក្លឹបម៉ូតូ BMW កម្ពុជា និងជាអ្នករៀបចំព្រឹត្តិការ BMW IRON MAN...

ព័ត៌មានលំអិត

ក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) គ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកបន្ថែម ១៥០នាក់ ខណៈកំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបមានកើនឡើងជាង ៣២ភាគរយ

យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ២ ៥២៩ ៥១៤នាក់ ចំនួននេះ មានការកើនឡើងប្រមាណ ៣២.៣៥ភាគរយ បើធៀបទៅនឹងនៅឆ្នាំ២០២២ ដែលមានចំនួន ១ ៩១១ ២៩១នាក់។ ការកើនឡើងនេះ បានលើកទឹកចិត្តដល់គ្រឹះស្ថានឯកជនក្នុងខេត្តជាច្រើន បានពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួន ដើម្បីចាប់យកឱកាសអាជីវកម្មរបស់ខ្លួន។...

ព័ត៌មានលំអិត
Page 3 of 94 1 2 3 4 94

Recommended

សូម Like និង Follow ពួកយើង