វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន ៤៩នាក់ ដែលរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ហើយ ជាមួយនឹងទទួលបានជោគជ័យគួរជាទីមោទនៈ។ មានប្រសាសន៍ក្នុងពិធីបិទបញ្ចប់សិក្ខាសាលានេះឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលបំណែកទេវតាទាញព្រ័ត្រ ដែលរកឃើញក្នុងពេលកំណាយនៅខ្លោងទ្វារតាកាវ ដើម្បីរងចាំការជួសជុលបន្ត

កំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងជើងស្ពានហាល នៃខ្លោងទ្វារតាកាវកាលពីពេលថ្មីៗនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានរកឃើញបំណែករូបទេវតាទាញព្រ័ត្រ ដែលរំលំធ្លាក់ពីស្ពានហាលចូលក្នុងកសិន្ធុផ្នែកខាងជើង និងបានកប់ក្នុងដីអស់រយៈពេលរាប់រយឆ្នាំកន្លងមក។ បំណែករូបទាំងអស់នេះដែរ ត្រូវបានចុះបញ្ជី គូរ និងថតរូប មុននឹងលើកយកចេញពីក្នុងរណ្តៅកំណាយមកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាល ត្រៀមបន្តទៅដាក់នៅតាមទីកន្លែងដើមវិញ។ បើតាមអ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ...

ព័ត៌មានលំអិត

ការចូលរួមប្រើប្រាស់ផលិតផលខ្មែរ ជាផ្នែគមួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញក្រោយរងគ្រោះដោយសារវិបត្តិកូវិដ-១៩

ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ និងយុទ្ធនាការទិញផលិតផលខ្មែរ ដែលមានរយៈពេល៤ថ្ងៃចាប់ពី រសៀលថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ បានចាប់បើកដំណើរការជាផ្លូវការហើយនៅក្បែរសួនព្រះរាជដំណាក់ក្រុងសៀមរាប ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឱ្យមានភាពរស់រវើក ការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍន៍វិស័យឯកជន។ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បំពេញបន្ថែមលើការងារជួសជុល កែលម្អខ្លោងទ្វារប្រាសាទតានៃឱ្យកាន់តែប្រសើរឡើង

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបំពេញបន្ថែមលើការងារជួសជុលកែលម្អខ្លោងទ្វារខាងកើត របស់ប្រាសាទតានៃ មានដូចជា ការងារដាប់ឆ្លាក់សសរពេជ្រទាំង៤ជ្រុងនៃខ្លោងទ្វារខាងកើតប្រាសាទតានៃ ដែលបានបន្ថែមថ្មថ្មី ជំនួសថ្មចាស់ដែលបាត់បង់ និងខូចខាតមិនអាចប្រើវិញបាន ដើម្បីរក្សាលំនឹងរបស់ប្រាសាទទាំងមូល និងបំពេញបន្ថែមនូវប្រឡោះតូចៗនៅតាមដំបូលការពារការជ្រាបទឹក និងរៀបចំប្រព័ន្ធបង្ហូរទឹកចេញពីខ្លោងទ្វារ។ ក្នុងនោះ ក្រុមការងារបានដាប់ឆ្លាក់ជាទម្រង់ក្បាច់ផ្សេងៗនៅតាមសសរនីមួយៗ និងបិតបាយអរត្រង់ចន្លោះមុខតំណថ្មដំបូល ជៀសវាងការជ្រាបទឹកបណ្តាលឱ្យមានហានិភ័យដល់គ្រឹះប្រាសាទ ព្រមទាំងកំណាយរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងពីបរិវេណខ្លោងទ្វារ។ លោក ថៃ...

ព័ត៌មានលំអិត

ពលរដ្ឋមួយរូប នៅក្នុងរមណីយដ្ឋានអង្គរ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ

លោក តាំង គ្រុយ ជាពលរដ្ឋរស់នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយមានសំណើពីអាជ្ញាធរជាតិអប្សរា និងក្នុងបំណងរួមចំណែកធ្វើអ្វីសម្រាប់សង្គមជាតិផង កាលពីឆ្នាំ២០១២ លោកបានសម្រេចផ្តល់ដីផ្ទាល់ខ្លួនរបស់លោក ដែលកំពុងអាស្រ័យផល ឱ្យអាជ្ញាធរស្ដារប្រឡាយបុរាណ ក៏ដូចជាបង្កើតប្រភពទឹកខ្វាត់ខ្វែងនៅតំបន់នោះ។ លោករំឭកថា៖« ខ្ញុំគិតថាទីតាំងនេះ មិនមែនជារបស់បុគ្គលផ្តាច់មុខទេ...

ព័ត៌មានលំអិត

អ្នកជំនាញបញ្ជាក់ថា គម្រោងជួសជុលខ្លោងទា្វរខាងកើត ប្រាសាទតាព្រហ្ម សម្រេចបានប្រមាណ ២០ភាគរយហើយ

គម្រោងជួសជុលខ្លោងទា្វរខាងកើតនៃប្រាសាទតាព្រហ្មដែលបានចាប់ផ្ដើមដំណើរការតាំងពីអំឡុងខែមករាឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ២០ភាគរយហើយ ដែលកិច្ចការជួសជុលអភិរក្សនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងក្រុមបុរាណវិទ្យាឥណ្ឌា។ លោក ចាន់ ឡាយ ប្រធានគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មបានឱ្យដឹងថា ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោម និងរងការខូចខាតខ្លាំង ដោយកន្លែងខ្លះថ្មបានរលំធ្លាក់ ដែលត្រូវតែធ្វើការសង្គ្រោះបន្ទាន់ ទើបអាជ្ញាធរជាតិអប្សរា និងក្រុមបុរាណវិទ្យាឥណ្ឌា ក្រោយពីទទួលបានអនុសាសន៍ពីក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចាប់ផ្ដើមអនុវត្តន៍គម្រោងជួសជុលប្រាសាទតាព្រហ្មនេះ ក្នុងដំណាក់កាលទី២...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនា នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងតំបន់អង្គរ

ដើម្បីលើកតម្លៃប្រាង្គប្រាសាទបុរាណ ដែលភ្ញៀវទេសចរអាចដើរទស្សនាបានគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗរបស់ប្រាសាទ អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនាថ្មី ចំនួន២ខ្សែ៖ គឺខ្សែទី១ នៅប្រាសាទចៅសាយទេវតា និងទី២ នៅប្រាសាទធម្មនន្ទ។ លោក យូ ចន្ថា មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ បទដ្ឋានបេតិកភណ្ឌ និងជាអ្នកទទួលខុសត្រូវក្រុមការងាររៀបចំខ្សែទស្សនា នៅក្នុងរមណីយដ្ឋានអង្គរ បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា...

ព័ត៌មានលំអិត

ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

នៅពេលដែលការជួសជុលជិតរួចរាល់ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានធ្វើកិច្ចមង្គលដោយបញ្ចុះវត្ថុមួយចំនួន ទៅក្នុងកន្លែងដើមវិញនៅលើកំពូលរបស់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ តាមបែបប្រពៃណី និងជំនឿសាសនា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ វត្ថុដែលគេយកទៅបញ្ចុះនៅកន្លែងដើមវិញនោះ គឺគ្រាប់ថ្មខ្វាតចំនួន ៤គ្រាប់ ជាប្រភេទថ្មត្បូងដ៏មានតម្លៃ ដែលសម័យថ្មីគេអាចហៅថា ជាប្រភេទថ្មគ្រីស្តាល់។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ

អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៧ ខែមិថុនាម្សិលមិញនេះ បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន ៦៥នាក់ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយវគ្គវិក្រឹតការនេះមានរយៈពេល...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាអនាម័យឱ្យមាននិរន្ដរភាព នៅក្នុងរមណីយដ្ឋានកែច្ឆៃ សួនរុក្ខជាតិអង្គរ អាជ្ញាធរជាតិអប្សរាបានដាក់បម្រាមចំនួន ៦ចំណុច ចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលមិនអនុវត្ដទៅតាមការណែនាំ ឬល្មើសបម្រាមមួយចំនួន ដើម្បីរក្សានិរន្ដរភាពបរិស្ថានអនាម័យស្អាត នៅក្នុងសួនរុក្ខជាតិអង្គរ។ លោកបន្តថា បម្រាមទាំង៦ រួមមាន...

ព័ត៌មានលំអិត
Page 39 of 95 1 38 39 40 95

Recommended

សូម Like និង Follow ពួកយើង