សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

សិស្សានុសិស្សក្រីក្រនៃអនុវិទ្យាល័យឃុនរាម ស្រុកបន្ទាយស្រី បានទទួលអំណោយពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា

នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា បាននាំយកកុំព្យូទ័រចំនួន១៥គ្រឿង កង់៥០គ្រឿង រួមនឹងសម្ភារសិក្សា និងកីឡាមួយចំនួនទៀត ចែកជូនដល់សិស្សានុសិស្សក្រីក្រកំពុងសិក្សានៅក្នុងអនុវិទ្យាល័យ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកស្រី សឿន សុខសែន នាយិការអនុវិទ្យាល័យ ឃុនរាម បានឲ្យដឹងថា...

ព័ត៌មានលំអិត

ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុ ងមួយថ្ងៃៗមានអ្នកជំងឺជាច្រើនបានមកទទួលសេវាព្យាបាល ដោយមិនត្រឹមតែអ្នកខេត្តសៀមរាបប៉ុណ្ណោះទេ គឺមានមកពីបណ្តាខេត្តផ្សេងៗដូចជា មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កំពងធំ និងខេត្តបាត់ដំបង់ជាដើម។ ក្នុងឱកាសទទួលអំណោយជាគ្រែសម្រាប់អ្នកជំងឺមកសម្រាកព្យាបាលជំងឺចំនួន ២១គ្រែ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប

កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងសហការី នាំយកអំណោយប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣គ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យ ស្ថិតនៅចំនុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុង និងខេត្តសៀមរាប។ បើតាមរបាយការណ៍របស់ លោក...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តអារញ្ញសាគរនាំយកសម្ភារៈនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅភ្នំក្រោម

នៅព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០២៤នេះ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ចៅអធិការវត្តអារញ្ញសាគរស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាននាំយកសម្ភារៈនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅភ្នំក្រោម ចំនួន០៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន ប្រឡុង១ឈុត , អង្គរ៥០គីឡូក្រាម, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស , ទឹកក្រូច១កេស ,...

ព័ត៌មានលំអិត

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប រៀបចំពិធីអភិសេធរូបសំណាកបុព្វបុរសខ្មែរ ៣ព្រះអង្គ និងរាប់បាត្រព្រះសង្ឃ ៧០អង្គ

ថ្នាក់ដឹកនាំលាសា រួមនឹងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប និងមាតាបិតាអាណាព្យាបាលសិស្ស នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានរៀបចំពិធីអភិសេធរូបសំណាកចំនួន៣អង្គរ រួមមាន៖ ព្រះអង្គសូរ្យវរ្ម័នទី២ ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី និងរៀបចំរាប់បាត្រព្រះសង្ឃ ៧០អង្គ ដើមី្បឧទិ្ទសបុណ្យកុសលជូនដល់បុព្វបុរស និងអ្នកសេ្នហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ...

ព័ត៌មានលំអិត

កុមារកំព្រាជាង៨០នាក់ រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ទទួលបានអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាពីក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ ឡារីតា

ដើម្បីចូលរួមចំណែកជាមួយការងារសង្គម និងជួយដល់កុមារគ្មានទីពឹង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ Larryta Express សាខាខេត្តសៀមរាប បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាមួយចំនួន ចែកជូនដល់ប្អូនកុមារកំព្រាគ្មានទីពឹងចំនួន ៨៥នាក់ ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្ត, មណ្ឌលអង្គការខ្យូសេ ហ្វ័ររឹម និងមណ្ឌលសំចតសង្គមកិច្ច ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកក្រឡាញ់ រៀបចំពីធីបួងសួងចម្រើនសេចក្តីសុខ នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស រង្វង់មូលផ្លូវបំបែកទីប្រជុំជនស្រុក

កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើន នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស នារង្វង់ មូលផ្លូវបំបែកទីប្រជុំជនស្រុក ទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីដេញឧបទ្រុឌចង្រៃ និងសុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និង ឯកឧត្តម...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ី នាំយកអំណោយ និងសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សមានជីវភាពខ្វះខាត និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប

ដោយមើលឃើញពីការខិតខំសិក្សារបស់ក្មួយៗដែលមានជីវភាពខ្វះខាត និងទឹកចិត្តរបស់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ក្នុងសហគមន៍នៃសង្កាត់ទឹកវិល ក្រុងសៀមរាប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី បាននាំយកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ និងសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេសសហគមន៍ (EECFC) ដើម្បីលើកទឹកចិត្តដល់សាលាសហគមន៍មួយនេះ បន្តបណ្ដុះបណ្ដាលកុមារតូចៗដែលខ្វះលទ្ធភាព ក៏ដូចជាចែករំលែកក្ដីស្រឡាញ់ដល់ពួកគាត់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខ។ តាមការឱ្យដឹងពី លោក...

ព័ត៌មានលំអិត

សិស្សានុសិស្សមានជីវភាពក្រីក្រក្នុងស្រុកអង្គរធំ ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជនប្រទេសសឹង្ហបុរី និងព្រះសង្ឃក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន ៧០នាក់ នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំ បានទទួលអំណោយជាកង់ និងសម្ភារៈសិក្សា ពីព្រះសង្ឃក្នុងក្រុងសៀមរាប និងសប្បុរសជនសមាគមសង្រ្កោះជីវិតប្រទេសសឹង្ហបុរី ដោយក្នុងម្នាក់ទទួលបាន៖ កង់ចំនួន១ សៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកាមួយចំនួន។ លោក ហ្កូ តុងហុង...

ព័ត៌មានលំអិត

បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ៣៤នាក់ ក្នុងស្រុកស្វាយលើ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២៣ បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៣៤នាក់ ស្រី ១៧នាក់ រស់នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយក្នុងម្នាក់ទទួលបាន៖ អង្ករ ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ...

ព័ត៌មានលំអិត
Page 4 of 93 1 3 4 5 93

Recommended

សូម Like និង Follow ពួកយើង