វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ក្រុមនិស្សិតសម្ដេចតេជោ ជាង១៦០នាក់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះធ្វើការសិក្សាស្វែងយល់ពីប្រវត្ដិសាស្ដ្រប្រាសាទបុរាណនៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន ១៦៨នាក់ បានធ្វើកម្មសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីស្វែងយល់ពីប្រវត្ដិសាស្ដ្រស្ថាបត្យកម្មរបស់ខ្មែរ បន្ទាប់ពីពួកគាត់ធ្លាប់បានសិក្សាតាមទ្រឹស្ដីមេរៀនកន្លងមក ដែលការធ្វើទស្សនកិច្ចនេះ ធ្វើឡើងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទោនេះ។...

ព័ត៌មានលំអិត

ពីធីបើកការប្រកួតប្រដាល់គុនខ្មែរប្រចាំប្រទេស ដណ្តើមពានរង្វាន់ប្រាក់លាន និងខ្សែក្រវាត់ក្នុងខេត្តសៀមរាប

នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នាបរិវេណសួនច្បារព្រះរាជដំណាក់ក្នុងក្រុងសៀមរាប មានរៀបចំពិធីបើកការប្រកួតប្រដាល់គុនខ្មែរប្រចាំប្រទេសរបស់ក្រុមហ៊ុន WURKZ ក្រោមគណអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន...

ព័ត៌មានលំអិត

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

យុវជន រុន នពាន់ រស់នៅក្នុងតំបន់អង្គរ នៃខេត្ដសៀមរាប ដែលជាអ្នកជំនាញជាងដែកផលិតសាស្ដ្រវុធបុរាណ ដែលបានបន្ដវេនពីជីរបស់គាត់ ដែលទីតាំងរបស់យុវជនរូបនេះមានគ្រឿងសាស្ត្រាវុធបែបបុរាណជាច្រើនដែលគាត់បានផលិតចេញពីលោហៈ និងឈើ ដូចជាដាវ កាំបិត កំាបិតស្នៀត លំពែង កាំបិតបន្ទោះ ព្រះខ័ន និងគ្រឿងសស្ត្រាវុធជាច្រើនទៀត ទៅតាមលំនាំនិងក្បួនខ្នាតរបស់ខ្មែរបុរាណ។ យុវជនរូបនេះបានឱ្យដឹងថា មុខរបរផលិតគ្រឿងសស្ត្រាវុធនេះ គឺគាត់បានរៀនសូត្រពីជីតា...

ព័ត៌មានលំអិត

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានអញ្ជើញទៅទស្សនាសួនរុក្ខជាតិអង្គរ បន្ទាប់ពីសម្ពាធជាផ្លូវការ កាលពីសប្ដាហ៍មុន

ក្រោយពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នៃសួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានសម្រុកទៅទស្សនាសួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ក្នុងនោះ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរប្រមាណ៧,៧១៥នាក់ ក្នុងនោះភ្ញៀវជាតិ៧,៦៦៤នាក់ និងភ្ញៀវបរទេសចំនួន ៥១នាក់ បានចូលមកទស្សនាសួនរុក្ខជាតិអង្គរនេះ និងបានកោតសសើរអំពីភាពស្រស់ស្អាតនៅក្នុងសួនផងដែរ។...

ព័ត៌មានលំអិត

សួនរុក្ខជាតិអង្គរខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកមិញនេះ

សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយដ្ឋានកែច្នៃ ទំហំជាង ១៥ហិកតារ ក្នុងក្រុងសៀមរាប ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា...

ព័ត៌មានលំអិត

វត្តទេពប្រណម្យ នៃអតីតរាជធានីអង្គរធំ បានប្រារព្ធពិធីពិសាខបូជា និងកោរសក់ បួងសក់បំបួសកុលបុត្រ កុលធីតាចំនួន ១០២រូប !

នៅវត្តទេពប្រណម្យក្នុងបរិវេណនៃក្រុងអង្គរធំនាខេត្តសៀមរាប បានប្រារព្ធពិធីបុណ្យពិសាខបូជា និងមានពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន១០២រូប នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងបំណងជួយអប់រំសីលធម៌ ចរិយាធម៌ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដល់យុវជនខ្មែរទាំងឡាយណាដែលចង់ស្វែងយល់អំពីព្រះធម៌ក្នុងព្រះពុទ្ធសាសនា និងអប់រំផ្លូវចិត្ត ដើម្បីឱ្យចាប់អារម្មណ៍ប្រព្រឹត្តអំពើល្អ អំពើធម៌ សម្រាប់បំភ្លឺផ្លូវទៅអនាគត។ ពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ...

ព័ត៌មានលំអិត

សារមន្ទីរនៅលើទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរពុំគួរមើលរំលង

អ្នកជំនាញបុរណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ដែលកុលាលភាជន៍ទាំងអស់នេះ បង្ហាញពីរបៀបរបបរស់នៅប្រចាំថ្ងៃ ពាណិជ្ជកម្ម និងការវិវឌ្ឍនៃសិប្បកម្មកុលាលភាជន៍របស់បុព្វបុរសខ្មែរសម័យអង្គរ។   លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌និងបទដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យនៅថ្ងៃទី១០ ខែឧសភានេះថា ក្រៅពីប្រាសាទដ៏មហិមា ហេដ្ឋារចនាសម្ពន្ធ បារាយដែលជាភស្ដុតាងនៃអារ្យធម៌អង្គរ...

ព័ត៌មានលំអិត

ក្រុមប្រតិបត្ដិទេសចរណ៍ខាងមុខប្រាសាទអង្គរវត្ដ សម្ដែងការសប្បាយចិត្ដ ខណៈអ្នកទេសចរជាច្រើនបានមកកំសាន្ដនៅប្រាសាទអង្គរ ធ្វើឱ្យចំណូលសេដ្ឋកិច្ចវិស័យទេសចរកើនឡើង

លោក សាត មាស ជាអ្នកបំរើសេវាកម្មវិស័យទេសចរណ៍ នៅខាងមុខប្រាសាទអង្គរ បានលើកឡើងថា ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការ ឱ្យប្រជាពលរដ្ឋដើរកំសាន្ដនៅទូទាំងប្រទេសកន្លងមក ជាពិសេសនៅថ្ងៃបុណ្យជាតិ ថ្ងៃបុណ្យផ្សេងៗ និងថ្ងៃចុងសប្ដាហ៍ផងនោះ ទើបមានអ្នកទេសចរដើរកំសាន្ដនៅប្រាសាទអង្គរវត្ដជាច្រើនគួរឱ្យកត់សំគាល់។ លោកថា ការបើកឡើងវិញនូវវិស័យវិស័យទេសចរ បានជួយសម្រួលដល់ការធ្វើអាជីវកម្ម សេវាកម្មទេសចរ នៅខាងមុសប្រាសាទអង្គរ។ លោកបន្ដថា ក្រុមអ្នកបំរើសេវាកម្មទេសចរពួកគាត់សប្បាយចិត្ដ ដោយសារអាជីករលក់ដូរនៅទីនោះ...

ព័ត៌មានលំអិត

ពលរដ្ឋក្នុងក្រុមសៀមរាប លើកឡើងថាសមទ្ធិផលផ្លូវ ៣៨ខ្សែ បានជួយសម្រួលជីវភាពពលរដ្ឋបានច្រើនក្នុងវិស័យទេសចរណ៍

ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បានលើកឡើងថា សមិទ្ធិផលផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាចំណងដៃរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ពិតជាបានជួយសម្រួលយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជននៅមូលដ្ឋាន ជាពិសេសលើវិស័យទេសចរណ៍ បើទោះបីក្នុងអំឡុងពេលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ក៍ដោយបន្ទាប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលកន្លងមក។ ពួកគាត់បានលើកឡើងថា បន្ទាប់ពីផ្លូវ ៣៨ខ្សែនេះ បានស្ថាបនារួចរាល់ និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសាកន្លងមកនេះ ពួកគាត់បានបង្កើតនូវអាជីវកម្មផ្សេងៗ សម្រាប់បំរើឱ្យវិស័យទេសចរណ៍។ ជាក់ស្ដែងក្រុមប្រតិបត្ដិទេសចរណ៍ដែលអ្នកបំរើអាជីវកម្ម លើវិស័យទេសចរណ៍ ពួកគាត់បានបើកដំណើរការឡើងវិញស្ទើរគ្រប់កន្លែង...

ព័ត៌មានលំអិត

អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

សួនកែច្នៃមួយកន្លែង ដែលគេឱ្យឈ្មោះថា សួនរុក្ខជាតិអង្គរ ដែលក្នុងនោះមានសួនសត្វព្រៃ និងវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែជាច្រើន ត្រូវបានអាជ្ញាធរជាតិអប្សរា គ្រោងនឹងបើកសម្ពោធឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗខាងមុខនេះ ដើម្បីបន្ថែមការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត លើផលិតផលទេសចរណ៍ថ្មី ក្រៅតែពីតំបន់អង្គរ។ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកែច្នៃ ទំហំជាង...

ព័ត៌មានលំអិត
Page 40 of 95 1 39 40 41 95

Recommended

សូម Like និង Follow ពួកយើង