វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ដែលកំពុងមានភាពទ្រុឌទ្រោនទៅហើយ ដែលនេះជាដំណាក់កាលជួសជុលលើកទី២ ដោយចាប់ផ្ដើមកាលពីដើមខែមេសា រហូតដល់ខែសីហា ឆ្នាំ២០២២ខាងមុខ ដោយប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា។ បើតាម លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលស្ពាន បានឱ្យដឹងថា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងអំឡុងពេល នៃការបើកព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត បានរៀបចំពិធីសែនក្រុងពាលី នៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តនិងលោកជំទាវ ឯកឧត្តម អ៊ាន...

ព័ត៌មានលំអិត

ខេត្តសៀមរាប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថាជា “តារារះទិសឧត្តរ”

មានវត្តមានដ៏ខ្ពង់ខ្ពស់នៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកម្រិត4E ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិកនៅថ្ងៃនេះថា ខេត្តសៀមរាប ជាតារារះនៅទិសឧត្តរ ដែលកន្លងមកកម្ពុជាមានរួចមកហើយនូវតារារះទិសនិរតី។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ នៃក្រុមហ៊ុនអង្គរអ៊ិនធើណេសិនណល អ៊ែរផត...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន

ថ្លែងបិទកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ ការកំណត់តំបន់អេកូទេសចរណ៍សម្រាប់រៀបចំផែនការជាជំហានៗ គឺជាយុទ្ឋសាស្ត្រវិស័យទេសចរណ៍ ដើម្បីស្រូបទាញយកទេសចរណ៍ថ្នាក់ខ្ពស់( Hight clase )គ្រប់ជាតិសាសន៍ក្នុងពិភពលោក ឱ្យមកកម្សាន្តកាន់តែមានចំនួនច្រើន និងស្នាក់នៅបានយូរថ្ងៃ...

ព័ត៌មានលំអិត

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រគ្រូបង្គោល “ហូកា” ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីការបើកប្រទេសឡើងវិញ និងស្របបរិបទសង្គមផងនោះ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ត្រូវចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម...

ព័ត៌មានលំអិត

ខេត្ដសៀមរាប ចាប់ផ្ដើមតុបតែលំអរ នៅតាមដងផ្លូវមួយចំនួន និងដងស្ទឹងសៀមរាប ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខ !

អាជ្ញាធរខេត្ដសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្ដសៀមរាប បានសហការជាមួយសសយកខេត្ដ បានចាប់ផ្ដើមរៀបចំតុបតែង ធ្វើពីធីសង្ក្រាន្ដសៀមរាប ដោយមានការរៀបចំតុបតែងភ្លើងព័រណ៍ ផ្កាភ្ញីតាមដងស្ទឹងសៀមរាប និងតាមដងផ្លូវមួយចំនួន ក្នុងក្រុង ដើម្បីបង្កើតកន្លែងកំសាន្តសប្បាយៗក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះហើយ ។ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ពិធីសង្ក្រាន្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ...

ព័ត៌មានលំអិត

ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន ៤៣៩សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៣១៤សំណើ។ ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគង បានចំនួន ៣២សំណើ, ស្រុកអង្គរធំ បានចំនួន ២៥សំណើ, ស្រុកពួក បានចំនួន ៦៧សំណើ,...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍៖បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការអភិវឌ្ឍជំនាញវិជ្ជាជីវ:ទេសចរណ៍ លើទីផ្សារឧស្សាហកម្មទេសចរណ៍ 

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរ ចំពោះសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ូល នៅក្នុងខេត្ដសៀមរាប ដែលបានចូលរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការអភិវឌ្ឍជំនាញវិជ្ជាជីវ: ទេសចរណ៍ នៅលើទីផ្សារឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ប្រកបដោយជោគជ័យ ខណ: ដែលមានសិក្ខាកាមផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចជំនួន ១៥៦នាក់ បានបញ្ចាក់ការសិក្សារបស់ខ្លួន ដោយជោគជ័យសម្រាប់ឆ្នាំសិក្សា២០២០...

ព័ត៌មានលំអិត

សហប្រធាន ICC-ANGKOR ប្រកាសបន្តជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព រយៈពេល១០ឆ្នាំទៀត

សហប្រធាននៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា ICC-ANGKOR គឺប្រទេសបារាំង និងប្រទេសជប៉ុន បានប្រកាសពីការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំរបស់ ICC-ANGKOR នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដោយមានវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។...

ព័ត៌មានលំអិត

គណៈកម្មាធិការអន្តរជាតិ ICC-ANGKOR ចាប់ផ្តើមនូវកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៅព្រឹកថ្ងៃទី២៤នេះ

កិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា ICC-ANGKOR បានចាប់ផ្តើមជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ដោយមានការអញ្ជើញជាអធិបតីដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត
Page 43 of 94 1 42 43 44 94

Recommended

សូម Like និង Follow ពួកយើង