នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា ប្រកាសការចូលកាន់មុខតំណែង របស់អភិបាលស្រុកជីក្រែងថ្មី

នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ លោក បូ ម៉េងទ្រី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកជីក្រែងថ្មី ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការចូលរួមពីបណ្ដាមន្ទីរ អង្គភាព និងមន្ត្រីនៃរដ្ឋបាលស្រុកជីក្រែងផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា លើកឡើងថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរយៈពេលមួយខែ

អាជ្ញាធរខេត្ដសៀមរាប បានប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ទី៥ និងដូសជម្រុញដល់កុមារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ រយៈពេលមួយខែ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ដសៀមរាប នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកសូទ្រនិគមថ្មី

នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅសាលាស្រុកសូទ្រនិគម មានរៀបចំពិធីផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកថ្មី ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុកផងដែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បញ្ជាក់ថា៖...

ព័ត៌មានលំអិត

វគ្គហ្វឹកហ្វឺន បំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ សម្រាប់កម្មសិក្សាការីចំណុះយោធភូមិភាគទី៤ បានបិទបញ្ចប់ជាស្ថាពរ

កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលាពលទាហានទី៤ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ ដល់បណ្តាអង្គភាព ចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤។...

ព័ត៌មានលំអិត

ក្នុងព្រឹត្ដិការណ៍ឆ្លងឆ្នាំសាកលរយ: ៣ថ្ងៃ ខាងមុខនេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ កក់បន្ទប់ទុកបានប្រមាណពី៧០ ទៅ ៨០%ហើយ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ !

របាយការណ៍ ប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងថា សណ្ឋាគារ និងផ្ទះសំណាក់នៅតំបន់ផ្សេងៗ ក្នុងខេត្ដសៀមរាប បានទទួលការកក់ទុកមុនពីអ្នកទេសចរជាតិនិងអន្ដរជាតិ បានប្រមាណពី៧០ ទៅ ៨០ភាគរយហើយ មកដល់ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២នេះ ជាពិសេស សណ្ឋាគារ នៅម្តុំកេសកូលប្លុកសុខសាន្ត និងជុំវិញ Pub street បានទទួលការកក់ទុកមុន ពី៩០ទៅ១០០%...

ព័ត៌មានលំអិត

ការបើកដាក់ឲ្យដេញថ្លៃនៅមន្ទីរពេទ្យឃុំស្វាយចេក ១ខ្នង និងធ្វើប្រឡាយ ១ខ្សែនៅក្នុងឃុំចាន់សរបស់រដ្ឋបាលឃុំសង្កាត់បានប្រព្រឹត្តិទៅដោយភាពប្រក្រតី

សៀមរាប៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលឃុំទាំង២ គឺរដ្ឋបាលឃុំស្វាយចេក ក្នុងស្រុកនគរធំ និងរដ្ឋបាលឃុំចាន់ស ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានបើកការដេញថ្លៃមន្ទីរពេទ្យឃុំស្វាយចេក ១ខ្នង និងធ្វើប្រឡាយ ១ខ្សែ ស្ថិតនៅក្នុងឃុំចាន់សរបស់រដ្ឋបាលឃុំសង្កាត់ ដោយមានគណៈកម្មការលទ្ធកម្មឃុំទាំង២ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់បានចូលរួមផងដែរ។ កិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២២នេះ គឺចាប់ផ្តើមទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:០០នាទីព្រឹក...

ព័ត៌មានលំអិត

ពលរដ្ឋនៅស្រុកពួក ចូលរួមថវិកាគ្នាសាងសង់ផ្លូវមួយខ្សែ ដើម្បីងាយស្រួលធ្វើចរាចរណ៍

ប្រជាពលរដ្ឋ និងមេភូមិពួកចាស់ ឃុំពួក ស្រុកពួក បានអំពាវដល់សប្បុរសជន ឱ្យជួយឧបត្ថម្ភថិកា សាងសង់ផ្លូវមួយខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជួយសម្រួលផ្លូវទឹក សម្រាប់ធ្វើកកសិកម្មរបស់ពួកគាត់ ខណៈដែលផ្លូវនេះ ជាផ្លូវរទេះគោ មានភាពតូចចង្អៀតពិបាកធ្វើដំណើរ។ លោក ព្រហ្ម មេត្ដា ជាអ្នកមើលការខុសត្រូវ និងជាសប្បុរសជនមួយរូប លោកបានឱ្យដឹងថា...

ព័ត៌មានលំអិត

អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

អ្នកទេសចរមកពីខេត្ដកំពង់ធំ និងខេត្ដបន្ទាយមានជ័យ ដែលមកកំសាន្តក្នុងខេត្តសៀមរាប បានបង្ហាញការពេញចិត្ត និងកោតសរសើរ ដល់អាជ្ញាធរខេត្ដសៀមរាប ក្នុងការតុបតែលំអរតាមដងផ្លូវ និងកន្លែងកំសាន្តមួយចំនួន ដែលពោរពេញទៅដោយភ្លើងពណ៌ ការបង្កើតកម្មវិធីកំសាន្ដជាច្រើន ដូចជាជិះទូកកំសាន្ដនៅក្នុងស្ទឹង ការប្រគំតន្ដ្រី ការតាំងពិព័រណ៌ម្ហូបអាហារ ជាមួយនឹងផ្លូវថ្នល់ដ៏មានភាពស្រស់ស្អាត ទាក់ទាញអ្នកទេសចរខុសប្លែកពីឆ្នាំមុនៗ។ ពួកគាត់បន្តថា មិនត្រឹមតែប៉ុណ្ណោះសម្រាប់ពិធីអបអរឆ្នាំថ្មីនេះ ហាក់មានសណ្ឋានភាពធំជាងឆ្នាំមុនៗ ហើយមានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅចុងក្រោយ សម្រាប់ក្រុងសៀមរាប និងស្រុកពួក

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៦ ដែលជាគោលដៅចុងក្រោយ សម្រាប់ក្រុងសៀមរាប និងស្រុកពួក ក្នុងបរិវេណសាលាក្រុងសៀមរាប ក្រោមវត្តមាន ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង...

ព័ត៌មានលំអិត

ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជំរុញដល់គ្រូបង្វឹក កីឡាករកីឡាការិនី និងគណៈកម្មការ បន្តពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣

ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games 32) នាឆ្នាំ២០២៣ ខាងមុខនេះ ទាំងគ្រូបង្វឹក កីឡាករកីឡាការិនី មន្ត្រីរៀបចំការប្រកួតទាំងអស់ ត្រូវតែខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួតគ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ជាពិសេសត្រូវបន្តជម្រុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ...

ព័ត៌មានលំអិត
Page 48 of 241 1 47 48 49 241

Recommended

សូម Like និង Follow ពួកយើង