សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ក្តី ស្រុកជីក្រែង រួមជាមួយប្រតិភូអមដំណើរ និងលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ព្រះបរវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត និងជាព្រះគ្រូសារធម្មបាល អនុគណស្រុកជីក្រែង...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

ថ្លែងនៅក្នុងពិធីចែកអង្ករដែលបានមកពីធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទូទាំងស្រុកបន្ទាយស្រី ចំនួន២.៦៦៨គ្រួសារ ជាប្រភេទក្រ១ ក្រ២ និងប្រជាការពារភូមិ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារតែការរាត្បាតនៃមេរោគកូវីដ-១៩ បានធ្វើឱ្យប្រជាពលរដ្ឋមានការរងផលប៉ះពាល់ជាច្រើន ក្នុងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង ហេតុនេះរដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋបានរួមគ្នាធ្វើស្រែសង្គម...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ របស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប

នារសៀលថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ ដែរពិធីនេះប្រព្រិត្តិទៅក្រោមអធិបតីយភាព លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងអ្នកពាក់ព័ន្ធមកពីតំណាងសាសនាផ្សេងក្នុងខេត្តផងដែរ។ ក្នុងឱកាសនោះ លោកស្រីយូ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្ត ប្រគល់អំណោយមនុស្សធម៌ជូនសមាគមនារីកម្ពុជាដើមី្បសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្នុងការចូលរួមសកម្មភាពជួយដល់ស្ត្រីរងគ្រោះ

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សាខាកាកបាទក្រហមខេត្តសៀមរាប បានប្រគល់អំណោយមនុស្សធម៌ជូនសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប ដែរអំណោយទាំងនោះមាន៖អង្ករ ៤.៥០០គីឡូក្រាម ,ទឹកបរិសុទ្ធ២០កេស ,មី៣០០កេសតូច អំពូលភ្លើងបំភ្លឺសូឡាចំនួន ៥ឈុត និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានលោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប...

ព័ត៌មានលំអិត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកុមារគថ្លង់ ពិការភ្នែក និងកុមារកំព្រា ក្នុងក្រុងសៀមរាប

នារសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ប្រធានកិត្តិយស អនុប្រធានគណ:កម្មាធិការសាខាកាកបាទកម្រហមកម្ពុជា...

ព័ត៌មានលំអិត

ពលរដ្ឋក្រីក្រ ក្នុងខេត្តសៀមរាប ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ជំនួយក្នុងអំឡុងជំងឺកូវីដ-១៩

ប្រជាពលរដ្ឋក្រីក្រនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលជាជនក្រីក្ររួមមានស្រី្ដមេម៉ាយ និងចាស់ជរា ជនពិកា បាននឹងកំពុងចាប់យកការប្រកបរបរត្បាញល្ពាក់ធ្វើជាកន្ត្រក កញ្រែ្ចង និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ដើម្បីបានប្រាក់ចំណូលបន្ថែម បន្ទាប់ប្រមូលផលស្រូវ។ ពួកគាត់បានបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានជួយឧត្ថម្ភថិកាក្នុងអំឡុងពេលជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយសារជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា ក្នុងរយៈពេលពួកគាត់មានបញ្ញជីវភាពខ្វះខាត ដោយសារកូវីដ-១៩នេះ ពួកគេបានទទួលថវិកាពីរាជរដ្ឋាភិបាលចំនួន៧ដងមកហើយ...

ព័ត៌មានលំអិត

គ្រួសារទីទ័លក្រស្រុកប្រាសាទបាគង ទទួលផ្ទះមនុស្សធម៌ទី៧៦ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៧៦ ដែលជាអំណោយរបស់ឯកឧត្តម ឃឹម ប៉ូសាយ និងលោកជំទាវ ម៉ម វាសនា ជូនដល់លោកតាលោកតាយាយទីទ័លក្រ មួយគ្រួសារ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកជំទាវ ទាង អេង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីធនាគារ អេស៊ីលីដា ភីអិលស៊ី

នៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ជាគ្រឿងបរិភោគ និងថវិកា ពីធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈលោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលអំណោយទាំងនោះរួមមាន៖...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រចំនួន ២០០០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ទទួលបានអំណោយពីមនុស្សធម៌ពីមូលនិធិ ថៃ យ៉ា តាមរយៈអាជ្ញាំធរខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្រីក្រចំនួន ២០០០គ្រួសារ មកពីឃុំទាំង១០នៃស្រុកក្រឡាញ់ ដោយក្នុងនោះមានគ្រួសារ ប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រ២ និងអ្នកដែលមានជីវភាពលំបាកជាក់ស្តែង បានទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីមូលនិធិ ថៃ យ៉ា ផ្តល់តាមរយៈឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្ត និងឯកឧត្តម...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្វះខាតសង្កាត់គោកចក៤០គ្រួសារ ទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤០គ្រួសារ រស់នៅក្នុងភូមិចំនួន៨ នៃសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ អំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។ លោក ទិត្យ ឌីរ៉ា ចៅសង្កាត់គោកចក បង្ហាញថា អំណោយចែកជូននាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត...

ព័ត៌មានលំអិត
Page 49 of 93 1 48 49 50 93

Recommended

សូម Like និង Follow ពួកយើង