វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំស្វែងរកធាតុចូលពីវិស័យឯកជន ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ មានភាពទាក់ទាញកាន់តែខ្លាំង

ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ កាន់តែមានភាពទាក់ទាញកាន់តែខ្លាំង អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំជាបន្ទាន់មួយដើម្បីស្វែងរកធាតុចូលនានាពីបណ្តាមន្ទីរអង្គរភាព និងវិស័យឯកជន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បុណ្យទន្លេលើកទី៨ ដែលនឹងប្រារព្ធធ្វើនៅក្នុងខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់១៨ ខែមីនា ឆ្នាំ២០២៤...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប លើកទឹកចិត្តឲ្យសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្ត ចូលរួមថែរក្សា និងលើកតម្កើងនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ

អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានប្រាង្គប្រាសាទបុរាណរាប់ពាន់ជាមរតកដូនតាខ្មែរយើង ជាតំបន់រមណីយដ្ឋានទាំងធម្មជាតិ និងកែច្នៃជាច្រើនកន្លែង ព្រមទាំងមានតំបន់អេកូទេសចរណ៍សហគមន៍ជាច្រើនកន្លែងផងដែរ ដែលរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ដូច្នេះសូមលើកទឹកចិត្តដល់សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប ចូលរួមថែរក្សា និងលើកតម្កើងនូវសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្សលើកទី១១ គ្រោងរៀបចំនៅចុងខែកុម្ភៈនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប

  ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្សក្នុងក្រុងសៀមរាប គ្រោងរៀបចំនៅចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្ស និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៏បានដាក់ចេញ។ អ្នកគ្រប់គ្រងកិច្ចការទូទៅគម្រោងតុក្កតាយក្ស លោក អ៊ុន សាវ៉ាន់ បានបញ្ជាក់ថា ការរៀបចំសូន្យរូប និងដំឡើងរូប ត្រូវបានរៀបចំនៅក្នុងបរិវេណវត្តដំណាក់ ដោយគ្រោងនឹងរៀបចំការដង្ហែនៅថ្ងៃទី២៤...

ព័ត៌មានលំអិត

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដាក់តាំងបង្ហាញហូលផាមួង ដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនទស្សនា និងសិក្សាស្វែងយល់

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល ៦ខែ ដើម្បីឲ្យសាធារណជន និងភ្ញៀវទេសចរបានចូលទស្សនា និងសិក្សាស្វែងយល់ពីហូលផាមួងខ្មែរចាស់ៗ ដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់តាំងបង្ហាញ។ ហើយពិព័រណ៍នេះមានរយៈពេល...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសក្តានុពលទេសចរណ៍ក្នុងខេត្ត ដើម្បីទាក់ទាញ និងនាំយកភ្ញៀវមកលេងកាន់តែច្រើន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអាហារសាមគ្គីនិងជូនលិខិតសរសើរដល់អ្នកពាក់ព័ន្ឋដែលបានចូលរួមក្នុង ព្រឹត្តិការណ៍ “ដំណើរកំសាន្តក្នុងមហានគរ និងបរិច្ចាគឈាម នៅសណ្ឋាគាររីជេនស៊ីអង្គរ កាលពីរាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឡើង ដែលជាការងាររួមគ្នាដើម្បីសង្គម ពិសេសជាការផ្សព្វផ្សាយពីតំបន់រមណីយដ្ឋានសហគមន៍ទេសចរណ៍សំខាន់ៗ ក្នុងខេត្តសៀមរាប។ លោកសង្ឃឹមថា សកម្មភាពនេះនឹងបន្តកើតមានជារៀងរាល់ឆ្នាំ ស្របពេលដែលឆាប់ៗខាងមុខខេត្តសៀមរាប...

ព័ត៌មានលំអិត

ខេត្តសៀមរាប ទទួលបានវត្តមានភ្ញៀវទេសចរជាង២៦ម៉ឹននាក់ សម្រាប់ខែមករា ដើមឆ្នាំ២០២៤

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរចំនួន ២៦៩.៤៣២នាក់ ដែលបានចូលមកលេងកំសាន្តនៅតាមតំបន់ប្រាសាទ រួមនឹងតំបន់ទេសចរណ៍នានានៅទូទាំងខេត្ត។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង ២៦៩.៤៣២នាក់ ពួកគាត់បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន បឹងទន្លេសាប...

ព័ត៌មានលំអិត

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប ហៅកាត់ថា JCI SR បានការសហការគាំទ្រពីរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីវនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃនៅក្នុងតំបន់រមណីដ្ឋានអង្គរ ចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ពិន ពណ្ណរាយ អ្នកគ្រប់គ្រងកម្មវិធីវនយាត្រា បានឲ្យដឹងថា កម្មវិធីដើរព្រៃលើកទី៦ នេះមានអ្នកចូលរួមជាង...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធក្នុងខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខ

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចពិភាក្សា រវាងឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប លើការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ដែលព្រឹត្តិការណ៍នេះគ្រោង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្តម...

ព័ត៌មានលំអិត

ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ

ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មានប្រសាសន៍ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ពន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់...

ព័ត៌មានលំអិត

ខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យនៅខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។...

ព័ត៌មានលំអិត
Page 5 of 94 1 4 5 6 94

Recommended

សូម Like និង Follow ពួកយើង