វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

សួនផ្កាកូស្មូដែលស្ថិតនៅលើរង្វង់មូលស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ នៅក្នុងខេត្តសៀមរាប និងតាមបណ្ដាខេត្តផ្សេងៗ ដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលនេះ ដើម្បីទៅទស្សនារមណីយដ្ឋានភ្នំគូលែន , ទៅកាន់ស្រុកអន្លង់វែង និងប្រាសាទព្រះវិហារ ។ ក្នុងឱកាសនៃការចូលទស្សនាកម្សាន្តសួនផ្កានេះ លោកស្រី អន ហុង ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានសម្ដែងនូវការពេញចិត្តចំពោះភាពស្រស់ស្អាតរបស់ផ្កានៅនឹងរង្វង់មូល ពិសេសបានសម្ដែងនូវការកោតសរសើរចំពោះភាពឆ្លាតវៃដែលមានគំនិតរៀបចំដាំផ្កាក្នុងតំបន់នេះ និងសំណូមពរដល់អ្នកដែលមកចូលកម្សាន្តសូមជួយថែរក្សាដើមផ្កាទាំងអស់នេះ...

ព័ត៌មានលំអិត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមរយ:ពេល៤ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវជាង១១ម៉ឺននាក់

រយ:ពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ថ្ងៃទី១១-១៤ ខែកុម្ភ: ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១១ម៉ឹន ៧ពាន់នាក់ (ដប់មួយម៉ឺនប្រាំពីរពាន់នាក់) មានការធ្លាក់ចុះជាងឆ្នាំមុន ដោយការធ្លាក់ចុះ គឺបណ្តាលមកពីវិបត្តិជាសាកល នៃជំងឺកូវីដ-១៩។ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងថាចាប់ពីថ្ងៃទី១១ មកដល់ថ្ងៃទី១៤ខែកុម្ភៈនេះ មានអ្នកទេសចរប្រមាណជាង១១ម៉ឺន៧ពាន់នាក់ ក្នុងនោះមាន...

ព័ត៌មានលំអិត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម រយ:ពេល២ថ្ងៃ ១១-១២ ខែកុម្ភ: ខេត្តសៀមរាប ទទួលបានភ្ញៀវជាង ៣ម៉ឺន៤ពាន់នាក់

រយ:ពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ថ្ងៃទី១១-១២ ខែកុម្ភ: ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣៤,០០០នាក់ ធ្លាក់ចុះក្នុងអត្រាខ្ពស់។ ការធ្លាក់ចុះ គឺបណ្តាលមកពីវិបត្តិជាសាកល នៃជំងឺកូវីដ-១៩។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ដែលបានថ្លែងប្រាប់ Fresh News កាលពីព្រលប់ថ្ងៃទី១២ ខែកុម្ភ:នេះ។...

ព័ត៌មានលំអិត

យុវជនក្នុងស្រុកបន្ទាយស្រីម្នាក់ រកចំណូលបានជាង៥ពាន់ដុល្លារក្នុងមួយខែ ពីរបរចិញ្ចឹមឃ្មុំ

យុវជនម្នាក់ រកចំណូលបានជាង ៥ពាន់ដុល្លារ ក្នុងមួយខែ ពីរបរចិញ្ចឹមឃ្មុំ ចំនួន១០០ធុង ស្ថិតក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោក លី ហួរ ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ បង្ហាញថា រយៈពេល ០៤ឆ្នាំ នៃការរៀនចិញ្ចឹមឃ្មុំនៅខេត្តរតនគិរី...

ព័ត៌មានលំអិត

សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ចាត់ទុកថ្ងៃ១៤កុម្ភ: ជាថ្ងៃការងារមនុស្សធម៌

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន រួមនិងក្រុមការងារ បានយកអំណោយជា គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងបរិក្ខារសុខាភិបាលមួយចំនួន របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងស្រុក

មន្ត្រីរដ្ឋបាលស្រុកស្រីស្នំ បានឲ្យដឹងថា ដោយមានការគាំទ្រពីលោក អ៊ាន សុខា ប្រធានយុវជនថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ និង អ្នកគ្រូ ឈន សុគន្ធា រដ្ឋបាលស្រុកស្រីស្នំ នឹងរៀបចំកម្មវិធីជិះកង់មួយ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិនារីផង និងជួយផ្សព្វផ្សាយពីៅតំបន់ទេសចរណ៍នៅក្នុងស្រុកស្រីស្នំទាំងមូលផង ដែលកម្មវិធីជិះកង់នេះ គឺចេញដំណើរពីទីតាំងភូមិវប្បធម៌ ក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អភិរក្សវាយនភណ្ឌវប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជុំវិញដងទន្លេមេគង្គ និងទន្លេគង្គាបានជាច្រើន

លោកស្រី មឿន សូលីដា នាយិការងស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ បច្ចុប្បន្ននេះ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើការតាំងបង្ហាញនូវសមុច្ច័យសំខាន់ៗជាច្រើន មកពីប្រទេសជាសមាជិកក្នុងសាលពិព័រណ៍ទាំង៤របស់សារមន្ទីរមានដូចជា៖...

ព័ត៌មានលំអិត

តំបន់អភិរក្សត្រីមេពូជ និងសត្វស្លាបបឹងពារាំងកំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដែលមានភាពទាក់ទាញដល់អ្នកទេសចរ

តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ជាកន្លែងអភិរក្សមេពូជត្រី និងសត្វស្លាបជាច្រើនប្រភេទ កំពុងទាក់ទាញអ្នកទេសចរណ៏មកកំសាន្ត ជារៀងរាល់ថ្ងៃ ឲជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ព្រមទំាងថ្ងៃបុណ្យទាន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុង/ខេត្ដសៀមរាប។ តំបន់បឹងពារាំង គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ដែលអ្នកទេសចរណ៍អាចធ្វើដំណើរដោយជិះឡាន ឬជិះម៉ូតូប្រើពេលតែ ៣០នាទីប៉ុណ្ណោះ។ បើតាមលោក គង់ មង្គល ប្រធានសហគមន៍ទេចចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់បឹងពារាំង...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា យល់ព្រមដកហូតដើមឈើ៤ដើមលើដងផ្លូវ តាមសំណូមពរ អាជ្ញាធរសង្កាត់នគរធំ

នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា សម្រេចដកហូតដើមឈើ៤ដើមនៅលើដងផ្លូវ ក្នុងតំបន់រមណីដ្ឋានអង្គរ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ដែលស្របតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ក្នុងហេតុផល បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់កើតមាននាពេលកន្លងមក។ អ្នកនាំពាក្យ នឹងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បញ្ជាក់ថា ដើមឈើ៤ដើម...

ព័ត៌មានលំអិត

វត្ថុបុរាណចំនួន៤ប្រភេទ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកនៅមជ្ឈមណ្ឌល ដើម្បីសិក្សាស្រាវជ្រាវ !

វត្ថុបុរាណធ្វើពីថ្មភក់ចំនួន៤ប្រភេទ ដែលប្រជាពលរដ្ឋរក្សាទុកនៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ថ្មគោលធ្វើពីថ្មភក់ចំនួន១ ព្រះហស្ថឆ្វេងទេពស្រី (ប្រាជ្ញាបារមិតា) ធ្វើពីថ្មភក់ចំនួន១ និងជើងទម្រចំនួន២ ដែលជើងទម្រមួយមានចារជាអក្សរខ្មែរបុរាណចំនួន៤ជួរនៅផ្ទៃចំហៀង។ វត្ថុទាំងនោះត្រូវបានយកចេញពីទីតាំងដើមដោយប្រជាពលរដ្ឋ ក្នុងគោលបំណងរក្សាទុកបណ្តោះអាសន្នប៉ុន្តែក្រុមការងារកំណត់បុរាណដ្ឋាននៃអាជ្ញាធរជាតិអប្សរាក្នុងគោលដៅស្រុកវ៉ារិន បានស្នើសុំឱ្យយកមករក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាពដល់វត្ថុទាំងនោះផង ដើម្បីទុកសិក្សាស្រាវជ្រាវ និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងអស់នោះផង។ លោក ឈូក...

ព័ត៌មានលំអិត
Page 60 of 94 1 59 60 61 94

Recommended

សូម Like និង Follow ពួកយើង