រាជរដ្ឋាភិបាល សម្រេចយកខេត្តសៀមរាប ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប

ក្នុងឱកាសដែលអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដឥ១៩ និងមន្ទីរពិសោធន៍ថ្មី នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានសម្រេចយកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់ ដែលមានវិសាលភាពលើខេត្តចំនួន៥ ភាគខាងជើងបឹងទន្លេសាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៥នាក់ និងព្យាបាលជាសះស្បើយ២៨នាក់ នៅថ្ងៃទី១៩ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៥នាក់ និងព្យាបាលជាសះស្បើយចំនួន២៨នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៨៧នាក់ ចំពោះករណីទី១ ដល់ទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំបង់ក្ដី, ករណីទី៣ ដល់ករណីទី២៨ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក, ករណីទី២៩ ដល់ករណីទី៣២...

ព័ត៌មានលំអិត

ឯកឧត្តមអ្នកឧកញ៉ាសៀងណាំ ផ្ដល់អំណោយមួយចំនួនជូនដល់ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤

នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក សុខ តុញ រួមនឹងក្រុមការងារឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បាននាំយកនូវទឹកបរិសុទ្ធចំនួន១០០កេស និងអាកុលចំនួន៣កាន ដែលជាអំណោយរបស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ជូនទីបញ្ជាការដ្ឋានយោធភាគទី៤ ក្រោមវត្តមានឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក ឃូ ប៊ុនទ្រី ប្រធាននាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប បាននាំយកនូវអំណោយជាសម្ភារៈប្រើប្រាស់មួយចំនួនប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៧នាក់ និងព្យាបាលជាសះស្បើយ១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៧នាក់ និងព្យាបាលជាសះស្បើយចំនួន១៩៩នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៨៧នាក់ ចំពោះករណីទី១ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ,ករណីទី៩ ដល់ករណីទី៤២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក។ ដោយឡែក ករណីទី៤៣...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ស្បៀងអាហារ ដល់ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកកោះសូទិន រួមដំណើរដោយ ឯកឧត្តម ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការប្រតិភូរាជរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បាននាំយកនូវស្បៀងអាហារ រួមមាន អង្ករ មី ត្រី...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់អំណោយដល់រដ្ឋបាលស្រុកស្រីស្នំ ដើម្បីផ្គត់ផ្គង់មណ្ឌលចត្ដាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ !

ស្របពេលដែលពលករចំណាកស្រុកមកពីប្រទេសថៃ ដែលកំពុងធ្វើចត្ដាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅស្រុកស្រីស្នំ ខេត្ដសៀមរាប បានមកជាបន្តបន្ទាប់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកស្រីស្នំ ខេត្ដសៀមរាប បាននាំយកអំណោយ និងថវិកា របស់ក្រុមការងារផ្ដល់ជូនរដ្ឋបាលស្រុកស្រីស្នំ ដើម្បីដោះស្រាយភាពខ្វះខាត របស់ប្រជាពលករមកពីក្រៅប្រទេស និងប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្ដាឡីស័ក និងព្យាបាលជំងឺ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅព្រឹកមិញនេះ

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការ សរុបចំនួន ៧,២៦៧នាក់ បានអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ប្រភេទ អាស្ត្រាហ្សេនីកា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទៅតាម កម្មវិធីដែលបានកំណត់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប បន្តពង្រីកទីតាំងចត្ដាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខណៈប្រជាពលរដ្ឋមកពីក្រៅប្រទេសនៅតែបន្តចូលមកជាប្រចាំ

បើតាមលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះថា ចាប់ពីដើមខែកក្កដាឆ្នាំ២០២១ អាជ្ញាធរខេត្ដសៀមរាប បានបន្តពង្រីកមណ្ឌលចត្ដាឡីស័ក និងមណ្ឌព្យាបាលជំងឺកូវីដ-១៩ ប្រភេទជំងឺស្រាលជាបន្ដបន្ទាប់ ខណៈបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ និងបងប្អូនចំណាកស្រុកត្រឡបមកពីក្រៅប្រទេសចូលមកក្នុងខេត្តសៀមរាបមានជាប្រចាំ។ ដោយបច្ចុប្បន្ននេះ អ្នកដែរត្រឡបមកពីក្រៅប្រទេសមានវិជ្ជមានជំងឺកូវីដ-១៩ ជាង១,០០០នាក់ កំពុងសំរាកព្យាបាល និងប្រជាពលរដ្ឋជាង ២០០នាក់ទៀត...

ព័ត៌មានលំអិត

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៧៩នាក់និងស្លាប់ចំនួន ២នាក់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជនឱ្យជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៩នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនោះ ករណីទី១...

ព័ត៌មានលំអិត
Page 8 of 27 1 7 8 9 27

Recommended

សូម Like និង Follow ពួកយើង