នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គិតត្រឹមរយៈពេល ៩ថ្ងៃ ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅខេត្ដសៀមរាប សម្រេចបានប្រមាណ ៦០ភាគរយហើយ

លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ដសៀមរាប បានបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នៅក្នុងខេត្ដសៀមរាប បានដំណើរយ៉ាងរលួន ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ អនុវត្ដបានប្រមាណ៦០ភាគរយហើយ ក្នុងចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺន សហគ្រាសដែលបានចុះបញ្ជីសេដ្ឋកិច្ចនៅក្នុងខេត្ដសៀមរាប។ លោក ហាក់ សុធារ៉ា បានឲ្យដឹងដែរថា...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍសោភណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនាជំរុញឱ្យអាជ្ញាធរខេត្តសៀមរាបធ្វើការគ្រប់គ្រងធនធានធម្មជាតិ និងដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ថា ការគ្រប់គ្រងតំបន់អភិរក្សធនធានធម្មជាតិ និងព្រៃឈើ គឺជាកិច្ចការដែលមានការពាក់ព័ន្ធតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី ហើយដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តការងារនេះ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍...

ព័ត៌មានលំអិត

ដើមឈើនៃព្រៃសហគមន៍អូរទឹកក្នុងស្រុកស្រីស្នំ ប្រមាណជាង៥០០ដើមត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

ដើមឈើជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ស្ថិតក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានធ្វើការបំបួស ដោយព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ដើម្បីចូលរួមអភិរក្ស និងថែរក្សាព្រៃឈើក្នុងមូលដ្ឋាននិងភូមិសាស្ត្រខេត្ត សម្រាប់ជាប្រយោជន៍ដល់មនុស្សសត្វទូទៅ និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃតទៅទៀត។ គួរជម្រាបថា ក្នុងឃុំត្រាំសសរ មានព្រៃសហគមន៍ចំនួន៤...

ព័ត៌មានលំអិត

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃសម្រាប់អ្នកអភិបាលកម្មវិធីជំងឺរបេង ថ្នាក់រាជធានី ខេត្ត !

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប ដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់ហ្សិន នៃក្រសួងសុខភិបាល សហការជាមួយគម្រោងធីប៊ីឌៀ (TB DIAH) តាមរយ:ការផ្តល់មូលនិធិពីទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ វាគ្មិនសម្របសម្រួលមកពីមជ្ឈមណ្ឌលជាតិ និងអ្នកជំនាញបច្ចេកទេសអន្តរជាតិមកពីគម្រោងធីប៊ីឌៀ (TBDIAH) ។ មានរយ:ពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមានសិក្ខាកាមដែលមិនធ្លាប់បានទទួលការបណ្តុះបណ្តាល ហើយពួកគាត់ជាមន្ត្រីផ្នែកអភិបាលសម្រាប់កម្មវិធីជំងឺរបេងមកពីរាជធានី ខេត្តទាំង២៥ សរុបទាំងចំនួន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២២

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក...

ព័ត៌មានលំអិត

ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងស្រះទឹក ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប 

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណ:ថ្នាក់ឯកឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អុិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងអង្គរក្ស...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា ទទួលជួបប្រធានសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន ពិភាក្សាការងារ និងលទ្ធផលការងារក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នាសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលជួបលោក ហាជិមិសៃតុ ប្រធានសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន ដើម្បីសម្ដែងការគួរសម និងជម្រាបពីការងាររបស់សហព័ន្ឋ ដែលបានដំណើរការនាពេលកន្លងមកក្នុងខេត្តសៀមរាប។ លោក ហាជិមិសៃតុ បានរម្លឹកថា នៅឆ្នាំ២០១៨ សម្រាប់ខេត្តសៀមរាប ក្រុមការងារសហព័ន្ឋសន្តិភាពសកលកម្ពុជា...

ព័ត៌មានលំអិត

ក្រុមហ៊ុនហ្វូតផេនដា សហការជាមួយអាជ្ញាធរក្រុងដំាកូនឈើ ចំនួន៥០០ដើមនៅតំបន់បី នៃបឹងទន្លេសាប នាខេត្ដសៀមរាប 

ក្រុមបុគ្គលិក នៃក្រុមហ៊ុនហ្វូតផែនដា បានសហការជាមួយអាជ្ញាធរក្រុងសៀមរាប សហគមន៍បឹងពារាំង និងមន្ដ្រីជលផល នៅខេត្ដសៀមរាប ប្រមាណ១០០នាក់ បាននាំគ្នាដាំកូនឈើព្រៃលិចទឹក ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ នៅតំបន់បឹងពារាំងនៃបឹងទន្លេសាប នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ។ លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ការដាំកូនឈើព្រៃលិចទឹកនេះ មានចំនួន...

ព័ត៌មានលំអិត

យោធិន គ្រួសារយោធិន និង អតីតយុទ្ធជនជិត២០០នាក់ ក្នុងស្រុកអង្គរធំ ទទួលវ៉ាក់សាំងដូសជំរុញទី៤ បង្ការជំងឺកូវីដ-១៩

នៅសាលាឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹកសៀមរាប ដឹកនាំដោយលោកវរៈសនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប បានធ្វើការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ ប្រភេទ Pfizer ជូនដល់យោធិន គ្រួសារយោធិន និង អតីតយុទ្ធជនជិត២០០នាក់។ មានប្រសាសន៍នាពេលនោះ...

ព័ត៌មានលំអិត
Page 84 of 241 1 83 84 85 241

Recommended

សូម Like និង Follow ពួកយើង