Tag: អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្ដីពី ការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ដោយមានការចូលរួមពីមន្ត្រី និងបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមកពីសង្កាត់ឃុំ រួមនិងតំណាងរដ្ឋបាលក្រុង ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី ...

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី” បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ ” 

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី” បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ ” 

អាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញ ស្តីពី «បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ» ជូនដល់មន្ត្រី-បុគ្គលិក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នាមជ្ឍមណ្ឌលអាជ្ញាធរជាតិអប្សរា ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដើម្បីពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រី បុគ្គលិកនៅស្ថាប័ននោះ។   លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី ...

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទ្រុឌទ្រោមត្រូវបានក្រុមការងារជំនាញចាប់ផ្ដើមជួសជុលឡើងវិញ

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទ្រុឌទ្រោមត្រូវបានក្រុមការងារជំនាញចាប់ផ្ដើមជួសជុលឡើងវិញ

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានក្រុមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលឡើងវិញ។ លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ បានធ្វើឲ្យកម្រាលប្រាសាទព្រះគោ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ លោកបន្តថា ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ ក្នុងការជួសជុល រួមមាន ...

អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច ដល់ភ្នាក់ងារទេសចរណ៍របស់ខ្លួន 

អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច ដល់ភ្នាក់ងារទេសចរណ៍របស់ខ្លួន 

មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការពង្រឹងដមត្ថភាពបដិសណ្ឋារកិច្ចដល់មន្ត្រី និងបុគ្គលិក ដែលកំពុងបម្រើការជាភ្នាក់ងារទេសចរណ៍ចំនួន១០០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ឡុង កុ សល អគ្គនាយករង ជាអ្នកនាំពាក្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គនាយក ហង់ ...

ប្រាសាទលលៃ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុល 

ប្រាសាទលលៃ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុល 

ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងដំណើរការជួសជុលថែទាំប្រាសាទលលៃ ពីព្រោះថាប្រាសាទមួយនេះ មានអាយុកាលជាង ១ពាន់ឆ្នាំមកហើយ ហើយកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។ លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភ:នេះថា ក្នុងការជួសជុលថែទាំប្រាសាទលលៃនេះ ក្រុមការងារកំពុងយកចិត្តទុកដាក់ជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារ ដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ហើយតម្រូវឱ្យធ្វើការជួសជុលពង្រឹងរចនាសម្ព័ន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្ម ដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលបន្តនាពេលខាងមុខទៀតផងដែរ។ លោក ...

អាជ្ញាធរជាតិអប្សរា បង្ហាញថានឹងធ្វើកំណាយនៅទួលឡដុតកុលាលភាជន៍នៅក្រុមឡទ្វារដីឆ្នាំងចាប់ពីនៅដើមខែកុម្ភៈនេះតទៅ

អាជ្ញាធរជាតិអប្សរា បង្ហាញថានឹងធ្វើកំណាយនៅទួលឡដុតកុលាលភាជន៍នៅក្រុមឡទ្វារដីឆ្នាំងចាប់ពីនៅដើមខែកុម្ភៈនេះតទៅ

អាជ្ញាធរជាតិអប្សរា ឲ្យដឹងថា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅទួលឡដុតកុលាលភាជន៍មួយទៀត នៅក្រុមឡទ្វារដីឆ្នាំង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង ក្រុងអង្គរធំ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។ លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍នៅថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះថា កាលពីចុងឆ្នាំ២០១៩កន្លងមក ក្រុមការងាររបស់លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ ...

អាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាថ្មី នៅប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់អ្នកទេសចរ 

អាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាថ្មី នៅប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់អ្នកទេសចរ 

អាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំវង់ទស្សនាថ្មី នៅលើប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនាទិដ្ឋភាពថ្ងៃលិច និងថ្ងៃរះនៅលើ ផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាតពីលើឮកំពូលភ្នំ។ លោក សេង សុធារ៉ា អនុប្រធានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២នេះថា ដើម្បីបញ្ជៀសការកកស្ទះ ការទស្សនាថ្ងៃលិច នៅលើប្រាសាទភ្នំបាខែង នាពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានកំពុងរៀបចំវង់ទស្សនាថ្មីមួយទៀតនៅលើប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់ភ្ញៀវទេសចរ ...

អាជ្ញាធរជាតិអប្សរា បើកឱ្យដំណើរការទស្សនាវង់ នៅលើប្រាសាទបាយ័ន្ត 

អាជ្ញាធរជាតិអប្សរា បើកឱ្យដំណើរការទស្សនាវង់ នៅលើប្រាសាទបាយ័ន្ត 

អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មី នៅលើប្រាសាទបាយ័ន្ត ដើម្បីសម្រួលដល់លំហូរការចូលទស្សនារបស់ភ្ញៀវទេសចរ ក្នុងប្រាសាទកុំឱ្យកកកុញ។ លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី១៨ ខែមករានេះថា ការរៀបចំវង់ទស្សនាថ្មី នៅប្រាសាទបាយ័ន្តនេះ ដើម្បីរៀបចំលំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ នៅពេលអ្នកទេសចរណ៍ដើរទស្សនាផ្ទាំងចម្លាក់ មិនបានគ្រប់ជ្រុងជ្រោយ។ លោកបញ្ជាក់ថា ការរៀបចំនេះ ...

អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំកន្លែងផ្តល់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ជូនដល់ភ្ញៀវនៅតាមប្រាសាទ

អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំកន្លែងផ្តល់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ជូនដល់ភ្ញៀវនៅតាមប្រាសាទ

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយសារតែវិបត្តិ នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយ:ពេល ២ឆ្នាំមកនេះ មគ្គុទ្ទេសក៍ទេសចរណ៏នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្តព្រោះតែកូវីដ-១៩ ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងធ្វើបណ្ណកោះអាសន្ន ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប ...

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គឱ្យរឹងមាំឡើងវិញ។ លោក ហួន សុខជាតិ វិស្វករ និងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៦ខែមករានេះថា ប្រាង្គបាកាណមានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង។ ការរំកិលថ្មនេះគឺដោយសារកត្តាធម្មជាតិ ដូចជាទឹកភ្លៀងបានហូរច្រោះកម្ទេចដី និងថ្មតូចៗចូលក្នុងចន្លោះថ្ម ឫសរុក្ខជាតិដុះហែក រួមទាំងអាយុកាល ...

Page 9 of 31 1 8 9 10 31

Recommended

សូម Like និង Follow ពួកយើង