ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

ក្រុមយុវជនចំនួន ៣ឃុំ នៅក្នុងស្រុកអង្គរជុំ ខេត្ដសៀមរាប បានរួមគ្នាផ្សព្វផ្សាយតាមរយ:ការសម្ដែងរឿងខ្លីពីការអប់រំដល់សិស្សានុសិស្ស និងអាណាព្យាបាល ព្រមទាំងបង្ហាញដល់អាជ្ញាធរ ឱ្យចូលរួមណែនាំដល់សិស្ស កុំឱ្យបោះបង់បោះការសិក្សា និងបញ្ហាប្រឈម នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ដែលធ្វើឱ្យបាត់បង់អនាគត ធនធានមនុស្សនៅក្នុងសង្គមជាតិ។ ក្រុមយុវជនទាំងនោះមកពីក្លឹបកុមារ នៅឃុំតាសោម ឃុំនគរភាស និងឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្ដសៀមរាប ដែលរៀបចំដោយអង្គការភ្លែនអន្ដរជាតិកម្ពុជា...

ព័ត៌មានលំអិត

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា...

ព័ត៌មានលំអិត

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនអង្គរ លើកទី១២ វាស់ស្ទង់កម្រិត នៃការសិក្សាភាសាជប៉ុន 

រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ សមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត សហការគាំទ្រពីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងសមាគមជនជាតិជប៉ុនកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីប្រឡងប្រជែងផ្នែកសមត្ថភាពសិស្សរៀនភាសាជប៉ុន ដែលមានសិស្ស និងនិស្សិតកម្ពុជានៅខេត្តសៀមរាប ចូលរួមប្រកួតប្រមាណជា ៣០នាក់ សុទ្ធតែជាសិស្សដែលបានប្រឡងជាប់នៅវគ្គជំរុះ ដោយឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រិតបំផុត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅគ្រឹះស្ថានអប់រំវប្បធម៌ជប៉ុនអន្តរជាតិ ។ការប្រឡងប្រជែងលើកទី១២នេះធ្វើឡើងនៅគ្រឹះស្ថានអប់រំវប្បធម៌ជប៉ុនអន្តរជាតិ ដដែល ក្នុងសង្កាត់ស្លក្រាម...

ព័ត៌មានលំអិត

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក ដើម្បីបំពេញបន្ថែមសមាសភាព សម្រាប់អាណត្តិទី៣ 

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានការសហការគាំទ្រពីមន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបោះឆ្នោតជ្រើសតាំងប្រធានមួយរូប និងសមាជិក ១០រូបទៀត ដោយមានអ្នកចុះឈ្មោះបោះឆ្នោតជាង ៣០០នាក់ ជាសមាជិក សមាជិកា មកពីពាណិជ្ជករ អាជីវករក្នុងខេត្ត សម្រាប់បំពេញបន្ថែមសមាសភាព នៃអាណត្តិទី៣។ ក្រោយពីដំណើរការបោះឆ្នោតពេញមួយថ្ងៃ នៅថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ ជាលទ្ធផលឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ...

ព័ត៌មានលំអិត

បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

ក្រុមបវរកញ្ញាឯកភពផែនដីអន្តរជាតិ ប្រមាណជា ២០ប្រទេស បានបង្ហាញថា ពួកគេមានមោទកភាពក្នុងការធ្វើដំណើរមកកាន់កម្ពុជា ជាពិសេសមកកាន់ទឹកដីប្រាង្គប្រាសាទដ៏អច្ឆរិយៈសៀមរាបអង្គរ របស់ប្រទេសនេះ ហើយពួកគេអះអាងថា នឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប។ នៅក្នុងដំណើរកម្សាន្តនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប នារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រុមបវរកញ្ញាឯកភពផែនដី (Miss Planet International)...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលបន្ទុកផែនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការរដ្ឋាននគបាលខេត្តសៀមរាប បានបញ្ជាក់ថា មន្ត្រីនគរបាលជំនាញ នៅតាមឃុំ សង្កាត់ កំ ពុងបំពេញការងារជារៀងរាល់ថ្ងៃ ដើម្បីពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ និងផ្ដល់អត្តសញ្ញាណបណ្ណថ្មីជូនប្រជាពលរដ្ឋ ដែលបានបាត់ និងអស់សុពលភាពដោយមិនគិតថ្លៃ។ មានវត្តមានក្នុងកិច្ចពិភាក្សាលើប្រធានបទ...

ព័ត៌មានលំអិត

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើន ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ផ្ដល់ជូនដល់ប្រជាពលរដ្ឋក្នុងភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានដូចជា៖ ផ្លូវដីសរ អណ្ដូងទឹក បណ្ណាល័យមួយ និងភ្លើងសូឡាបំភ្លឺផ្លូវ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។ លោក អ៊ុន ញ៉ាន តំណាងសប្បុរសជនប្រទេសសឹង្ហហ្គាពួរ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

កិច្ចប្រជុំពិនិត្យរបាយការណ៍សម្រាប់ត្រៀមបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពាក់ព័ន្ធរបាយការណ៍សម្រាប់សិក្ខាសាលាស្តីពី វឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប ឆ្នាំ២០២២ នឹងទិសដៅការងារអនុវត្តឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប អង្គការទស្សនៈពិភពលោក (WI) សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា(SUN CSA) និងមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំប្រទេសកម្ពុជា(UNICEF) គាំទ្រថវិការដោយអង្គការទស្សនៈពិភពលោក (WVI) សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាលប្រាសាទបន្ទាយសំរែ

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បានចាប់ផ្ដើមបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានបញ្ជាក់ថា រានហាលផ្នែកខាងកើត នៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២...

ព័ត៌មានលំអិត

យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣

យោធភូមិភាគទី៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ រួមនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព សំអាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា...

ព័ត៌មានលំអិត
Page 99 of 589 1 98 99 100 589

Recommended

សូម Like និង Follow ពួកយើង