ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ជំរុញដល់អ្នកពាក់ព័ន្ធត្រូវតាមដានសភាពការណ៍ឲ្យបានជាប់ជាប្រចាំ ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត ក្រុងស្រុក ត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ឲ្យបានជាប់ជាប្រចាំ ជាពិសេសករណីគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតប និងដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ស្របតាមប្រធានបទដែលបានលើកឡើង “ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ”។ ...