សិក្ខាកាមជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រីប្រមាណ១០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់
សិក្ខាកាមដែលជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រី ប្រមាណ១០០នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់ បន្ទាប់ពីឆ្លងកាត់ការសិក្សាទាំងទ្រឹងស្ដី និងអនុវត្តជាក់ស្ដែង រយៈពេល២ថ្ងៃ ក្រោមការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិន PEACELAND និងកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ ខេត្តសៀមរាប។ លោក រិន ...