ប្រធានក្រុមប្រឹក្សាខេត្តផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ ភិក្ខុ-សាមណេរ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងលោកតាអាចារ្យ គណៈកម្មការវត្ត សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន
ថ្លែងក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ នៅវត្តទេពពោធិវង្សស្ថិតក្នុងក្រុងសៀមរាបនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងជូនចំពោះ លោកតាអាចារ្យ គណៈកម្មការវត្តនានា សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន និងគួរជាទីជ្រះថ្លាសម្រាប់ជនានុជនគោរពប្រតិបត្តិ។ ក្នុងអនុសាសន៍ទាំងនោះបានជំរុញដល់មន្ត្រីសង្ឃគ្រប់អង្គ ត្រូវពង្រឹង និងធានាឱ្យបាននូវភាពល្អប្រសើររបស់ព្រះពុទ្ធសាសនា ...