មន្ទីរកិច្ចការនារីខេត្តសៀមរាប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការបញ្ជ្រាបយេនឌ័រ ប្រចាំឆមាសទី២ ឆ្នាំ២០១៩
នៅព្រឹកថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១៩នេះ មន្ទីរកិច្ចការនារីខេត្តសៀមរាបបានបើកកិច្ចប្រជុំដើម្បីធ្វើការបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រប្រចាំឆមាសទី០២ ឆ្នាំ២០១៩របស់ខ្លួន ជាមួយបណ្ដាលយេនឌ័រមន្ទីរ អង្គភាពនានាក្នុងខេត្ត ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីលោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកលោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ...