Tag: វត្ត​អារាម

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឲ្យគ្រប់វត្តអារាមក្នុងខេត្តសៀមរាប រៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឲ្យគ្រប់វត្តអារាមក្នុងខេត្តសៀមរាប រៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិកាវត្តរាជបូណ៌ ខេត្តសៀមរាប បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ ហើយនៅតាមវត្តអារាមទាំងអស់ សូមរៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចព្រះព្រហ្មរតនមុនី បានគូសបញ្ជាក់ថា ...

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

ទេសចរវត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនា ឬឈ្វេងយល់ពីទំនៀមទំលាប់សាសនា ហើយក៏មានការចាប់អារម្មណ៍ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប ក្រោយពីវិបត្តិជំងឺកូវិដ-១៩ មានភាពធូរស្បើយ ដោយក្នុងនោះចំនួនភ្ញៀវទេសចរក៏កាន់តែមានកំណើនជាបន្តបន្ទាប់។ ក្នុងឱកាសនាំភ្ញៀវបរទេសជាង ៤០នាក់មកទស្សនា និងឈ្វេងយល់ពីទំនៀមទំលាប ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត ខេត្តសៀមរាប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក យុន គឹមយ៉ាន ...

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនបិណ្ឌបាតទានចំពោះព្រះសង្ឃនៅតាមវត្តអារាម ដែលកំពុងជួបវិបត្តិភោជន ក្នុងវិបត្តិនៃជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនបិណ្ឌបាតទានចំពោះព្រះសង្ឃនៅតាមវត្តអារាម ដែលកំពុងជួបវិបត្តិភោជន ក្នុងវិបត្តិនៃជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មន្រ្តីរាជការ ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននាំយកបិណ្ឌបាតទានមួយចំនួន ជាអំណោយប្រកបដោយសេចក្តីសង្គ្រោះ ប្រគេនចំពោះព្រះសង្ឃដែលកំពុងជួបបញ្ហាខ្វះខាតភោជនភណ្ឌ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ នៅវត្តព្រៃព្រះ ស្ថិតក្នុងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គធំ ដែលមានព្រះសង្ឃនិមន្តមកពីបណ្តាវត្តចំនួន២ និងអាស្រមមួយផ្សេងទៀត គឺវត្តអភ័យវន្តព្រះអង្គចែង ...

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្តសៀមរាប នៅតែប្រារព្ធបុណ្យពិសាខបូជាជាធម្មតា ប៉ុន្តែពុំសូវមានពុទ្ធបរិស័ទចូលរួមច្រើនឡើយ ដោយសារវិបត្តិកូវីដ-១៩

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្តសៀមរាប នៅតែប្រារព្ធបុណ្យពិសាខបូជាជាធម្មតា ប៉ុន្តែពុំសូវមានពុទ្ធបរិស័ទចូលរួមច្រើនឡើយ ដោយសារវិបត្តិកូវីដ-១៩

២ឆ្នាំមកនេះ (២០២០-២០២១) ដោយសារវិបត្តិជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសកលលោក ក៏ដូចជានៅកម្ពុជា រាជរដ្ឋាភិបាលបានផ្អាកមិនឲ្យមានការជួបជុំមនុស្សច្រើន ប្រារព្ធពិធីបុណ្យសាសនានានាឡើយ។ ដូច្នេះតាមវត្តអារាមនានា ក្នុងខេត្ត ក៏បានអនុវត្តតាម មិនមានការប្រមូលផ្ដុំព្រះសង្ឃ និងពុទ្ធបរិស័ទច្រើនដូចបណ្តាឆ្នាំមុនទេ ប៉ុន្តែក៏មិនអាចអត់ធ្វើទាំងស្រុងនោះដែរ។ បើពិនិត្យទិដ្ឋភាពនៅតាមទីវត្តអារាមនានាក្នុងខេត្ត ការរៀបចំប្រារព្ធពិធីបុណ្យពិសាខបូជាតាមលំអានព្រះពុទ្ឋសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាធម្មតា ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ និងការណែនាំពីវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ...

បណ្ដាវត្តអារាមជាច្រើនតាមបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប ធ្វើការវាយគង វាយជួង និងទូងស្គរ រំលឹកប្រជាពលរដ្ឋ “៣ការពារ” “៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

បណ្ដាវត្តអារាមជាច្រើនតាមបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប ធ្វើការវាយគង វាយជួង និងទូងស្គរ រំលឹកប្រជាពលរដ្ឋ “៣ការពារ” “៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

នៅវេលាព្រឹកម៉ោង៥ និងម៉ោង ១១ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ នៅតាមវត្តអារាម នៃបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប បានចាប់ផ្ដើមធ្វើការវាយគង វាយជួង និងទូងស្គរ ដើម្បីរំលឹកដល់ប្រជាពលរដ្ឋក្នុងខេត្ត ចងចាំពីវិធានសុវត្ថិភាព ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ...

ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយក្នុង​ស្រុក​បន្ទាយស្រីត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ កាលពី​ព្រឹក​ម្សិលមិញ​នេះ​

ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយក្នុង​ស្រុក​បន្ទាយស្រីត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ កាលពី​ព្រឹក​ម្សិលមិញ​នេះ​

​ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយ ស្ថិតក្នុង​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដែល​បាន​ចាប់ផ្ដើម​កសាង​នៅ​ចុងឆ្នាំ​២០១២ រហូត​ដល់​ចុង​ឆ្នាំ​២០១៨​នេះ ចំណាយ​ថវិកា​អស់​ចំនួន ៣២៥.០០០ ដុល្លារ​អាមេរិក ជា​ថវិកា​សន្សំ​អស់​ជាច្រើន​ឆ្នាំ​ពី​កម្មវិធី​បុណ្យទាន​ផ្សេងៗ និង បានមក​ពី​ការចូលរួម​របស់​ប្រជា​ពុទ្ឋបរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឬ​ស​សីមា សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ ...

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

​វត្ត​អារាម​ក្នុង​ខេត្ត​សៀមរាប ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​លើ​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ដែល​បាន​ផ្សព្វផ្សាយ​ពី​ជំនឿ ប្រពៃណី និង​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយឡែក​ជាមួយ​នឹង​សក្ដានុពល​ទេសចរណ៍​នេះ សេវាករ​ទេសចរណ៍ គួរ​បកស្រាយ​ឲ្យបាន​ច្បាស់​ចៀ​ងវាង ការបំផ្លាញ​សាសនា​របស់​រដ្ឋ​ដោយ​មិន​ដឹង​ខ្លួន​។​ ​លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ថា បន្ទាប់​ពី​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា បំផុស​ឱ្យ​មាន​វត្ត​អារាម​ទេសចរណ៍​មក ...

Recommended

សូម Like និង Follow ពួកយើង